ស្ថាបនិក​ពុម្ពអក្សរ​យូ​នី​កូដ​ខ្មែរ​ដំបូង​នៅ​​កម្ពុជា បង្ហាញ​សមិទ្ធផល​ថ្មី កម្មវិធី​ប​ម្លែ​ង​រូបភាព​ឲ្យ​ទៅជា​អត្ថបទ

0 0
Cambodia Website Design

​ស្ថាបនិក​ពុម្ពអក្សរ​យូ​នី​កូដ​ខ្មែរ​ដំបូង​សម្រាប់​ប្រទេស​កម្ពុជា លោក ដាញ់ ហុង កាលពីពេល​ថ្មី​នេះ បានសម្រេច​សមិទ្ធផល​​ថ្មី​​មួយ​ទៀត គឺ​កម្មវិធី​ប​ម្លែ​ង​រូបភាព​អក្សរ ឲ្យ​ទៅជា​អត្ថបទ ដើម្បី​កាត់បន្ថយ​ការចំណាយ​ពេល​វាយ​អត្ថបទ​ឡើងវិញ។​

danhhong

​កម្មវិធី​ប​ម្លែ​ង​រូបភាព​អក្សរ ឲ្យ​ទៅជា​អត្ថបទ គឺជា​កម្មវិធី​ថ្មី និង​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ដែល​កម្មវិធី​នេះ អាច​ឲ្យ​លោកអ្នក​ប​ម្លែ​ង​រូប​ភាពជា​លក្ខណៈ​អក្សរ​ខ្មែរ ឲ្យ​ទៅជា​អត្ថបទ ដោយមាន​ភាពងាយស្រួល និង​អាចជួយ​កាត់បន្ថយ​ការចំណាយ​ពេលវេលា​វាយ​អត្ថបទ​ឡើងវិញ​។​

Cambodia Website Design

 

​ស្ថាបនិក​ពុម្ពអក្សរ​យូ​នី​កូដ​ខ្មែរ​ដំបូង​ក្នុងប្រទេស​កម្ពុជា លោក ដាញ់ ហុង បាន​ឲ្យ​TheBNEWS​ដឹងថា គោលដៅ​នៃ​ការ​បង្កើតជា​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​សម្រួល​ដល់​ការងាររដ្ឋបាល​របស់​បុគ្គលិក ឬ​គ្រូបង្រៀន និង​មហាជន​ទូទៅ​ក្នុងការ​វាយ​អត្ថបទ​ឡើងវិញ​តាមរយៈ​ឯកសារ​ជា​រូបភាព និង​មួយវិញទៀត​គឺ ជួយ​លើកស្ទួយ​ឲ្យ​មានការ​ប្រើប្រាស់​​ប្រព័ន្ធ​សៀវភៅ​អេ​ឡិច​ត្រូ​និ​ច​(ebook)​ឲ្យ​កាន់តែច្រើន ក្នុងប្រទេស​កម្ពុជា​។​

 

​លោក​បញ្ជាក់ថា ជាក់ស្តែង​ ដូច​នៅតាម​បណ្ដា​ស្ថាប័នរដ្ឋ និង​ឯកជន​មួយចំនួន នៅពេលដែល​គាត់​ចង់​រក្សា​ឯកសារ ឬ​អត្ថបទ​មួយ សម្រាប់​រក្សាទុក​ក្នុង​កុំព្យូទ័រ គឺ​គាត់​តែងតែ​ Scan ឬ Save ឯកសារ​នោះ​ជា​លក្ខណៈ​PDF ដូច្នេះ​ដើម្បី​សម្រួល​ដល់​ការ​វាយ​អត្ថបទ​ឡើងវិញ​ពី File ឯកសារ​ជា​រូបភាព​ទាំងនោះ​វិញ គឺ​យើង​គ្រាន់តែ​យក​File​ឯកសារ​ដែល​បាន​Save ជា​រូបភាព​នោះ ដាក់​ក្នុង​កម្មវិធី​ថ្មី​របស់លោក​ឈ្មោះ Khmer OCR នៅលើ​Internet នោះ វា​នឹង​ប​ម្លែ​ង​ទៅជា​អត្ថបទ​ដោយ​ស្វ័យ​​ប្រវត្តិ​។​

 

​ស្ថាបនិក​ពុម្ពអក្សរ​ខ្មែរ​ដំបូង​ខាងលើ​ឲ្យ​ដឹង​បន្តថា លោក​សង្ឃឹមថា កម្មវិធី​ប​ម្លែ​ង​រូបភាព​ឲ្យ​ទៅជា​អត្ថបទ​ថ្មី​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ឈ្មោះ​Khmer OCR នេះ នឹង​ទាញ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មហាជន ហើយក៏​ជាការ​ចូលរួមចំណែក ដើម្បី​លើកស្ទួយ​អក្សរសាស្ត្រ​ខ្មែរ ឲ្យ​មាន​លក្ខណៈ​ស្តង់ដា ព្រម​ជាមួយនឹង ការចូលរួមចំណែក​កាត់បន្ថយ​ទាំង​ពេលវេលា និង​ថវិកា ក្នុងការ​វាយ​អត្ថបទ​ឡើងវិញ​។​

 

​លោក​​ ហុង​​ បន្ថែម​ទៀត​ថា កម្មវិធី​នេះ ទើបតែ​ដាក់​ឲ្យ​ប្រើ​បណ្ដោះអាសន្ន​នៅលើ​គេហទំព័រ​Khmerocr.org ក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០១៤​នេះ​តែប៉ុណ្ណោះ ប៉ុន្តែ​ហាក់ដូចជា​ទទួលបាន​អ្នក​ចូលទៅ​ប្រើប្រាស់​ច្រើន​ដែរ​។ ឆ្លៀត​ក្នុងឱកាស​នេះ លោក​យ័​ញ ហុង ក៏បាន​ស្នើ​ដល់​កូន​ខ្មែរ ឲ្យ​ជួយ​គាំទ្រ​រាល់​កម្មវិធី​ដែលជា​ស្នាដៃ​កូន​ខ្មែរ ដើម្បី​លើកស្ទួយ​ឲ្យ​មានការ​ច្នៃប្រឌិត​ថ្មី​បន្ថែម ជាក់ស្តែង​ដូចជា​ការព្យាយាម​បង្កើត​នូវ​កម្មវិធី​នេះ​គឺ​មិនមាន​ការគាំទ្រ​ថវិកា​ពី​ស្ថាប័ន ឬ​អង្គការ​ណា​ទេ គឺ​កើតចេញពី​កម្លាំងចិត្ត​កូន​ខ្មែរ ដើម្បី​លើកស្ទួយ​វប្បធម៌ និង​អក្សរសាស្ត្រ​ខ្មែរ​។​

 

​លោក​រៀបរាប់​បន្តថា កម្មវិធី​ប​ម្លែ​ង​នេះ នឹង​អាចមាន​សមត្ថភាព​ប​ម្លែ​ង​ពី​រូបភាព ឲ្យ​ទៅជា​អក្សរ​ទទួលបាន​លទ្ធផល​ខ្ពស់ជាង​នេះ នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត ព្រោះ​បច្ចុប្បន្ន​កម្មវិធី​នេះ នៅ​មិនទាន់​ទទួលលទ្ធផល ល្អ​១០០% ទេ គឺ​បានត្រឹមតែ​៦០%​នៅឡើយ ។ លោក​ថា ក្រុមការងារ​យើង​កំពុង​បញ្ចូល​ទិ​ន្និ​ន័យ​បន្ថែម ដើម្បី​ទទួលបាន​នូវ​កម្រិត​គុណភាព​មួយ​ដែល​អាច​ទទួលយកបាន​ជាង​នេះ​។​

 

​សូមបញ្ជាក់ថា ក្រោយពី​សមិទ្ធផល​ដំបូង​របស់លោក​ក្នុងការ​បង្កើតជា​ពុម្ពអក្សរ​យូ​និ​កូដ​ខ្មែរ ដែល​បានប្រកាស​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០០២ រួចមក លោក​ដាញ់ ហុង បាន​បង្កើត​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ផ្សេងទៀត​ដូចជា នៅ​ឆ្នាំ​២០១០ លោក​បាន​បង្កើត​ពុម្ពអក្ស​រ​សម្រាប់​ដាក់​ក្នុង​គេហទំព័រ​ក្នុង​Google(Google Web Font) កម្មវិធី​នេះ បើទោះបីជា​ទូរស័ព្ទដៃ ឬ​កុំព្យូទ័រ​លោកអ្នក​មិនមាន​Font យូ​នី​កូដ ក៏​អាច​មើល​បានដែរ​។ នៅ​ឆ្នាំ​២០១២ រហូតមកដល់​បច្ចុប្បន្ន​លោក​បាន​សិក្សា​បង្កើតជា​កម្មវិធី​ប​ម្លែ​ង​រូបភាព​ឲ្យ​ទៅជា​អត្ថបទ​នេះ និង​កម្មវិធី​Ebook និង​បាន​បង្កើតជា​App​សម្រាប់​កម្មវិធី​ទូរស័ព្ទ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​មួយចំនួន​ផងដែរ​៕

danh