រួម​មេត្រី ​ស្រី​នៅ​ពី​លើ​បង្ក​ហានិភ័យ​ដល់​ភាគី​បុរស

0 0
Cambodia Website Design

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​និយាយ​ថា ការ​រួម​ភេទ​ដោយ​ប្រើ​ក្បាច់​នារី​នៅ​ពី​លើ​គឺជា​ទង្វើ​ដ៏​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ភាគី​បុរស​។ ប៉ុន្ដែ​បុរស​ផ្កាប់​ពី​លើ​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ទៅ​វិញ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទំព័រ​សុខភាព​វេបសាយ​អង់គ្លេស​ឌឹដេលីមែល។​

ការ​អនុញ្ញាត​ឲ្យ​ភាគី​នារី​វាយ​ប្រយុទ្ធ​ពី​ខាង​លើ​មិន​ធ្វើ​ឲ្យ​ខាង​បុរស​គិត​ឃើញ​អំពើ​អកុសល​អ្វី​​ទេ​។ ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​បាន​រក​ឃើញ​ថា នារី​នៅពី​លើ ឬ​ «ក្បាច់​ខូវប៊យ​ស្រី​ជិះ​សេះ​» គឺជា​សកម្មភាព​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ភាគី​បុរស​អំឡុង​ពេល​រួម​ភេទ​ ដោយ​ប្រការ​ថ្លោះ​ធ្លោយ​ណា​មួយ​ដែល​ភាគី​នារី​លេង​ដៃ​ធ្ងន់​ពេក​។

អ្វី​ដែល​ហៅថា​គ្រេច​លិង្គ?

Cambodia Website Design

ការ​គ្រេច​លិង្គ ដែល​អ្នក​ខ្លះ​ហៅ​ថា​គ្រាំ​បាក់​លិង្គ គឺជា​ របួស​ដែល​កើត​ឡើង​នៅ​ពេល​ដែល​លិង្គ​ដំឡើង​មាឌ ពេល​មាន​សម្រើប​ផ្លូវ​ភេទ។ ថ្វី​ដ្បិត​ថា​ នៅ​ក្នុង​លិង្គ​មិន​មាន​ឆ្អឹង​ទ្រនុង​ទ្រទ្រង់​ឲ្យ​រឹង​ក៏​ពិត​មែន ប៉ុន្តែ​ បើ​គេ​និយាយ​ថា​ គ្រេច ឬ​គ្រាំ​លិង្គ​មាន​ន័យ​ថា ស្រទាប់ កោសិកា ឬ​សរសៃ​ណា​មួយ​នៃ​អវយវៈ​ភេទ​នេះ​ត្រូវ​បាន​ដាច់ ឬ​ខូច​ខាត។ អាការ​បែប​នេះ​អាច​ធ្វើ​ឲ្យ​បុរស​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម ហើម ឬ​បាត់​បង់​ភាព​រឹង​នៃ​លិង្គ​របស់​ខ្លួន។

លទ្ធផល​ពី​ការ​ស្រាវជ្រាវ​

យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី បាន​បង្ហាញ ក្បាច់​ដែល​អាច​បង្ក​ហានិភ័យ​គឺ​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​បុរស​គ្រេច​អំឡុង​ពេល​ឡើង​រឹង​ពេញ​ទំហឹង។ បើ​ធៀប​នឹង​ «​ក្បាច់​ឆ្កែ​ពាក់​គ្នា​» ឬ​ក្បាច់​វាយ​សង្គ្រប់​ពី​ក្រោយ​ បង្ក​ហានិភ័យ​២៩​ភាគរយ​ ខណៈ​ក្បាច់​បុរស​នៅ​លើ​ ឬ «​ក្បាច់​ទ្រោប​ពី​លើ» មាន​ត្រឹម​ ២១ ​ភាគរយ​។

ក្នុង​ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​ប្រតិបត្ដិ Advances នៅ​បស្សាវវិទ្យា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សន្មត​ថា ភាគី​បុរស​ត្រូវ​បាន​ហាម​មិន​ឲ្យ​បញ្ឈប់​​ភ្លាម​ៗ​ បើ​រង​ការ​ឈឺ​ចាប់​ ​នៅ​ពេល​ភាគីនារី​បាន​ដាក់​ទម្ងន់​រាង​​កាយ​ទាំង​អស់​មក​លើ​ប្រដាប់​ភេទ​ដ៏​រឹង​ឆ្កឺត​នោះ​ទេ​។

ទោះ​យ៉ាង​ណា បើ​ភាគី​បុរស​ចេះ​គ្រប់​គ្រង​ គាត់​មាន​ឱកាស​ច្រើន​ក្នុង​ការ​បង្រួម​ហានិភ័យ​ដោយ​មិន​ខ្វល់​ពី​សកម្មភាព​គ្រោះ​ថ្នាក់​ណា​មួយ​ឡើយ​។ ​

ចំណោម​ករណី​គ្រេច​ថ្លោះ​ប្រដាប់​ភេទ​៤៤​ករណី មាន​ ៤២​ ករណី​កើត​ឡើង​អំឡុង​ពេល​រួម​ភេទ​ដោយ​ភាគី​ខាង​ស្ត្រី​នៅ​ខាង​លើ​ខ្លួន។

អ្នក​ជំងឺ​ពាក់​កណ្ដាល ដែល​បាន​ចូលរួម​ក្នុង​ការ​សិក្សា​នេះ​បាន​ឮ​សំឡេង «​ផស!» នៅ​ពេល​រង​គ្រោះ​លើក​ដំបូង​ ទើប​អាច្រមក់​ឡើង​ហើម និង​ឈឺ​ខ្ទោក ខណៈ ​អាវុធ​របស់​បុរស​ ២​ នាក់​បាន​បាក់​ក​ទន់​ល្វក់​ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់។

ទោះ​គ្រោះ​ថ្នាក់​ក៏​មិន​អាច​បោះ​បង់​ចោល​ដែរ

ប៉ុន្ដែ​មុន​ពេល​អ្នក​សម្រេច​ចិត្ដ​ឈប់​ប្រើ​ក្បាច់​សំណព្វ​ចិត្ដ​មួយ​នេះ​​ ចូរ​ចង​ចាំ​ថា ករណី​គ្រេច​ថ្លោះ​អាវុធ​ពិសេស​កម្រ​នឹង​កើត​មាន​ណាស់។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចាត់​ទុក​ការ​រង​របួស​ជា​ស្ថានភាព​ជំងឺ​កម្រ​ជួប​ប្រទះ​ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ភ័យខ្លាច និង​មាន​ការ​អាម៉ាស់។ បើ​ទោះបីជា​ជួប​ឧប្បតិ្ដហេតុ​យ៉ាង​ណាក៏​ដោយ ក៏​ភាគី​បុរស​គួរ​តែ​ជ្រើស​រើស​យក​ការ​ព្យាបាល​ប្រកប​ដោយ​ឯកទេស​នៅ​ពេល​ដែល​មាន​អារម្មណ៍​ឈឺ​ចាប់​។ ការ​ពន្យារ​ជួប​ពេទ្យ​ក្រោយ​ប្រដាប់​ភេទ​ជួប​គ្រោះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ និង​ប្រើ​ការ​លែង​កើត​រៀង​រហូត​។

មូលហេតុ​ផ្សេង​ទៀត​ដែល​បង្កើន​អត្រា​គ្រេច​លិង្គ​

ការ​រួម​ភេទ​បែប​លួច​លាក់​ដែល​ច្រើន​ប្រតិបត្តិ​នៅ​ទី​ដែល​ ចង្អៀត ​ដូច​ជា​នៅ​ក្នុង​រថយន្ត ជណ្ដើរ​យន្ត បន្ទប់​ទឹក ក្រោម​តុ និង​ទី​កន្លុក​កន្លៀត​កៀន​កោះ​នានា ក៏​ជា​ដើម​ចម​នៃ​បញ្ហា​គ្រេច​លិង្គ​ផង​ដែរ​។

ទីកន្លែង ដូច​ខាង​លើ​នេះ គឺ​មាន​ភាព​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា ហើយ​បុរស​អាច​មិន​ស៊ាំ​នឹង​ការ​រួម​ភេទ​នៅ​កន្លែង​ទាំង​នោះ។

ម៉្យាង​វិញ​ទៀត ការ​ប្រើ​ក្បាច់​រួម​ភេទ​ប្លែកៗ​ ក្នុង​ល្បឿន​វាយ​ប្រហារ​​តក់​ក្រហល់ ប្រញិប​ប្រញាប់ ដែល​នាំ​ឲ្យ​បុរស​បាត់​បង់​ម្ចាស់​ការ មិន​សូវ​គិត​គូរ​ដល់​សុវត្ថិភាព​អាប្អូន​តូច​របស់​ខ្លួន​ឡើយ​។ ការ​ធ្វេស​ប្រហែស​ដើម្បី​ឲ្យ​តែ​បាន​ឡើង​ដល់​ឋាន​សួគ៌​មួយ​ភ្លែត​នោះ បុរស​វាយ​លុក​ទៅ​ភ្លាត់​គោល​ដៅ ឬ​បុក​ចំ​កន្លែង​ផ្សេង ដែល​នាំ​ឲ្យ​លិង្គ​របស់​ខ្លួន​រង​ការ​ប៉ះ​ទង្គិច​ដោយ​មិន​ដឹង​ខ្លួន៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.