តើ​បុរស​អាច​ត្រូវ​បាន​នារី​បង្ខំ​ចាប់​រំលោភ​ដែរ​ឬ​ទេ?

0
Cambodia Website Design

ថ្វី​ដ្បិត​តែ​ព័ត៌មាន​ចុះ​ផ្សាយ​ពី​បុរស​ចាប់​រំលោភ​នារី​មាន​ច្រើន​ករណី​សឹង​តែ​រាល់​ថ្ងៃ​ក៏​ពិត​មែន ប៉ុន្តែ​យូរៗ​ម្ដង​យើង​ក៏​ឃើញ​មាន​បុរស​ជា​ជន​រង​គ្រោះ​នៃ​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​នេះ​ដែរ។ មនុស្ស​មួយ​ចំនួន​យល់​ថា បុរស​មាន​អាវុធ​រួម​ភេទ (លិង្គ) ដែល​មិនមែន​ចេះ​តែ​ដំឡើង​មាឌ​បាន​គ្រប់​ពេល​វេលា​នោះ​ទេ​ដូច្នេះ​ពួកគេ​គ្មាន​ផ្លូវ​ត្រូវ​បាន​នារី​ចាប់​បង្ខំ​ឲ្យ​រួម​ភេទ​ឡើយ។ ប៉ុន្តែ​ការ​ពិត បុរស​ក៏​អាច​ជា​ជន​រង​គ្រោះ​នៃ​អំពើ​រំលោភ​ផ្លូវ​ភេទ​នេះ​ដែរ។

តើ​បុរស​អាចត្រូវ​បាន​នារី​រំលោភ​ដោយ​របៀប​ណា​ខ្លះ?

ជា​ការ​ពិត​បុរស​ប្រាកដ​ជា​អាច​ត្រូវ​ស្រ្តី​រំលោភ​បំពាន​បាន​ដោយ​ប្រើ​វិធី​ច្រើន​ប្រភេទ។ រូប​ភាព​ទាំង​នោះ​មាន​ដូច​ជា​បុរស​ត្រូវ​បាន​នារី​បង្ខំ​ចិត្ត​ឲ្យ​ប្រើ​ប្រដាប់​ភេទ ឬ​ប្រើ​សកម្ម​ភាព​នានា​ស៊ក​បញ្ចូល​ទៅ​ក្នុង​រន្ធ​យោនី​ឬ​រន្ធគូទ​របស់​នាង។ នាង​ក៏​អាច​គំរាម​ឲ្យ​បុរស​នោះ​ប្រើ​អណ្ដាត​លិទ្ធ​អវយវៈ​ភេទ​របស់​នាង​ដែរ។

Cambodia Website Design

ម៉្យាង​វិញ​ទៀត​ស្ត្រី​ក៏​អាច​រំលោភ​បុរស ដោយ​យក​អវយវៈ ឬ​ឧបករណ៍​ជំនួយ​សិច​ផ្សេងៗ​ទៅ​ស៊ក​ក្នុង​រន្ធ​គូទ​បុរស​នោះ​វិញ​ផង​ដែរ។

តើ​លិង្គ​បុរស​អាច​ឡើង​រឹង​ទេ​ក្នុង​កាលៈ​ទេសៈ​ដែល​គេ​បង្ខំ​បែប​នេះ?

គេ​សង្កេត​ឃើញ​ថា​ស្ត្រី​មាន​អវយវៈ​ភេទ គឺ​រន្ធ​យោនី​ដែល​អាច​ត្រូវ​បាន​ស៊ក​បញ្ចូល​គ្រប់​ពេល​វេលា ទោះ​ជា​ក្នុង​ករណី​គ្រោះ​អាសន្ន​អ្វី​ក៏​ដោយ។

ខណៈ​បុរស​វិញ​មិន​ដូច្នោះ​ឡើយ។ ជាក់​ស្តែង​លិង្គ​របស់​បុរស​ក៏​មិន​ងាយ​នឹង​ឡើង​ដោយ​ការ​បង្ខំ​ឡើយ​សម្រាប់​សម្ព័ន្ធ​ភាព​ជាមួយ​យោនី​ស្រ្តី​នោះ។ ប៉ុន្តែ​មាន​ករណី​ខ្លះ លិង្គ​ក៏​អាច​ងើប​រឹង​ដែរ បើ​ទោះ​ជា​បុរស​នោះ​កំពុង​តែ​ភ័យ​ស្លន់​ស្លោ​ក្ដី។

ជា​ញឹក​ញយ​ស្ត្រី​អាច​ល្បួង​បុរស​ឲ្យ​រួមភេទ​ជាមួយ​នាង​ដោយ​ប្រើ​គ្រឿង​ស្រវឹង​គ្រឿង​ញៀន ថ្នាំ​សម្រើប ឬ​បរិយា​កាស​រោល​រាល​ជា​ការ​ដុត​រោល​តណ្ហា។ ដូច្នេះ​ស្រ្តី​ពិត​ជា​អាច​រំលោភ​បុរស​បាន​មែន​ដូច​ជា​ករណី​បង្ខំ​ឲ្យ​បុរស​រួម​ភេទ​បែប​អូរ៉ាល់​សិច​ជា​ដើម។ នេះ​គឺ​ហាក់​ដូច​ជា​វិធី​ដាក់​កំហិត​លើ​ប្រដាប់​ភេទ​បុរស​សម្រាប់​សម្ព័ន្ធ​ភាព​រួម​រ័ក​នេះ​អ៊ីចឹង​ដែរ។

តើ​បុរស​អាច​បាញ់​ទឹក​កាម​ទេ​ក្នុង​ស្ថានភាព​តាន​តឹង​ដូច្នេះ?

ជា​ទូ​ទៅ​ដំណាក់​កាល​បាញ់​ទឹក​កាម ឬ ចេញ​ទឹក​ស្ពែម​គឺ​សកម្មភាព​ចុង​ក្រោយ​នៃ​ការ​ដល់​ត្រើយ​របស់​បុរស​គ្រប់​រូប​តាម​បែប​ធម្មជាតិ​នៃ​សកម្ម​ភាព​រួម​ភេទ។ គេ​ក៏​បាន​ឃើញ​មាន​ករណី​ដ៏​កម្រ​ខ្លះ​ដែល​ក្រពេញ​ប្រូស្តាត​បុរស​មាន​បញ្ហា​ដោយ​សារ​វា​អាច​ស្តែង​ចេញ​តាម​រយៈ​ការ​ចេញ​ទឹក​កាម​នា​អំឡុង​ពេល​ដេក​លក់​ខណៈ​វា​ត្រូវ​គេ​និយាយ​លេង​ជា​ការ​ចាញ់​បោក​យល់​សប្តិ​នោះ​ឯង។

ដូច្នេះ​មិន​មែន​ឲ្យ​តែ​បុរស​នោះ​បាញ់​ទឹក​កាម​ចេញ​មក​មាន​ន័យ​ថា គាត់​ពេញ​ចិត្ត​នឹង​រួម​ភេទ​ជាមួយ​នារី​ដែល​កំពុង​ចាប់​បង្ខំ​គាត់​ឡើយ៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.