១០ ចំណុច​ជួយ​ឲ្យ​បុរស​ចេះ​វាស់វែង​ទំហំ​លិង្គ និង​យល់​ដឹង​ពី​អាវុធ​របស់​ខ្លួន

0

ក្រុង​ញូវយ៉ក : ​បុរស​តែង​គិត​គូរ​ច្រើន​ពី​អាជីព ​ការ​ងារ កាយ​សម្បទា និង​មហិច្ឆតា​អនាគត​ជា​ដើម។ ប៉ុន្តែ​កត្តា​លើ​គ្រែ និង​ទំហំ​អាវុធ​កេរ​ឪពុក​ចែក​ឲ្យ​​ក៏​ជា​ក្តី​កង្វល់​​របស់​បុរស​ដដែល ដោយ​ពួក​គេ​ចេះ​តែ​បារម្ភ​ខ្លាច​លិង្គ​តូច​ពេក ធ្វើ​ឲ្យ​ការ​សម្ដែង​ឫទ្ធិ​ទៅ​នាំ​តែ​ខ្មាស​ដៃ​គូ។

១. តើ​ប៉ុន​ណា​ទើប​ហៅ​ថា​លិង្គ​ធំ? យោង តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​សិក្សា​លើ​ផ្នែក​លិង្គ​ ជា​មធ្យម​ពេល​អាច្រមក់​ឡើង​រឹង​គួរ​តែ​​មាន​ប្រវែង​ចន្លោះ​ពី​១២​ទៅ​១៥ សង់ទី​ម៉ែត្រ។ ដូច្នេះ​បើ​ប្រវែង​អាប្អូន​តូច​វែង​ជាង​នេះ មាន​ន័យ​ថា​លិង្គ​នោះ​ស្ថិត​ក្នុង​លំដាប់​ខ្នាត​ធំ​ហើយ។ ចំណែក​ឯ​ប្រវែង​មួយ​ជុំ​លិង្គ​វិញ​គួរ​តែ​ស្ថិត​នៅ​ចន្លោះ​១១​ទៅ​១៣ សង់ទី​ម៉ែត្រ។

២. តើ​គេ​វាស់​លិង្គ​តាម​របៀប​ណា? ក្រុម​បុរស​ទាំង​ឡាយ ​គួរ​ធ្វើ​ការ​វាស់​វែង​ផ្នែក​ខាង​លើ​នៃ​លិង្គ​របស់​ខ្លួន​នៅ​ពេល​វា​ឡើង​រឹង ដោយ​យក​ម៉ែត្រ​មក​វាស់​ចាប់​ពី​គល់​លិង្គ​ទៅ​ចុង​លិង្គ​តែ​ម្តង។

៣. តើ​ប្រវែង និង​ទំហំ​លិង្គ​ពេល​នៅ​ទន់ និង​ពេល​វា​ឡើង​រឹង​ទាក់ទិន​គ្នា​ទេ?​យោង ​តាម​ការ​បង្ហាញ​របស់​អ្នក​ជំនាញ​ទំហំ​លិង្គ​ពេល​នៅ​ទន់​មិន​អាច​ធ្វើ​ការ ប្រៀបធៀប​គ្នា​បាន​ឡើយ​ ដោយ​សារ​តែ​សមត្ថភាព​ពង្រីក​មាឌ​របស់​លិង្គ​ខុសៗ​គ្នា​រវាង​បុរស​ម្នាក់ៗ។

៤. តើ​ទំហំ​លិង្គ​បុរស​មាន​ពាក់​ព័ន្ធ​នឹង​ទំហំ​រូប​រាង​កាយ​ខាង​ក្រៅ​ដែរ​ឬ​ទេ?តាម​ការ​សិក្សា​របស់​ក្រុម​ជំនាញ​ កត្តា កម្ពស់​របស់​បុរស​មាន​ឥទ្ធិពល​ទៅ​នឹង​ប្រវែង ឬ​ទំហំ​នៃ​លិង្គ​បុរស ខណៈ​កត្តា​មាឌ ឬ​ទម្ងន់​វិញ​វា​ពុំ​សូវ​មាន​ឥទ្ធិពល​ចោទ​ខ្លាំង​ដូច​ជា​កម្ពស់​ឡើយ។

សម្រាប់ ការ​សិក្សា​ថ្មីៗ​នេះ​បង្ហាញ​ថា​ប្រវែង​ជើង​បុរស​មិន​បាន​ពាក់​ព័ន្ធ​ទៅ​ នឹង​ប្រវែង​លិង្គ​​​ឡើយ។ តែ​ប្រវែង​ម្រាម​ដៃ​កណ្ដាល​របស់​បុរស​អាច​មាន​ឥទ្ធិពល​ឲ្យ​គេ​បាន​ដឹង​ពី ​ប្រវែង​លិង្គ​នោះ​បាន។

ប្រសិន​បើ​បុរស​មាន​កម្ពស់​ខ្ពស់ និង​ម្រាម​ដៃ​កណ្ដាល​វែង នោះ​ពួក​គេ​ទំនង​ជា​មាន​អាវុធ​កាណុង​វែង​ដែរ​ហើយ។

៥. តើ​បុរស​មាន​វ័យ​ប៉ុន្មាន​ឆ្នាំ​ដែរ ទើប​លិង្គ​លូត​លាស់ និង​ឈប់​លូត​លាស់?ជា ទូទៅ​ក្មេង​ប្រុស​ពេញវ័យ​ចាប់​ពី​១០​ឆ្នាំ​ដល់​១៤​ឆ្នាំ​ ប្រដាប់​ភេទ​របស់​ពួក​គេ​ចាប់​​ផ្តើម​​លូត​លាស់​​រហូត​ដល់​វ័យ​ពី​​១៦​ ឆ្នាំ​ដល់​២១​ឆ្នាំ​ ទើប​​កោសិកា​នៃ​ប្រដាប់​ភេទ​ពួក​គេ​នឹង​ឈប់​លូត​លាស់។

៦. តើ​ការ​កាត់​ចុង​លិង្គ​ប៉ះពាល់​ដល់​សកម្មភាព​រួមភេទ​ដែរ​ឬទេ?ពិត ណាស់ ការ​កាត់​ចុង​លិង្គ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​សិច​មាន​ភាព​ប្រែប្រួល។ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ​បុរស​ដែល​កាត់​ចុង​លិង្គ​ច្រើន​មាន​អារម្មណ៍​ត្រេកត្រអាល​នឹង​រឿង​សម្រេច កាម​ដោយ​ខ្លួន​ឯង ​និង​រឿង​អូរ៉ាល់​សិច​ជាង​ក្រុម​បុរស​ដែល​មិន​បាន​កាត់​ចុង។ ម្យ៉ាង​ទៀត​បុរស​ដែល​កាត់​ចុង​លិង្គ​នោះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​កកិត​ការ ​ដាច់​រលាត់​ និង​ធ្វើ​ឲ្យ​ទ្វា​រមាស​ស្រ្តី​មាន​ភាព​ស្ងួត​ទៀត​ផង។

៧. តើ​បុរស​គួរ​តែ​ខ្វាយ​ខ្វល់​ច្រើន​ពី​ទំហំ​លិង្គ​របស់​ពួក​គេ​ដែរ​ឬទេ?ការ ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា បុរស​តែង​តែ​មិន​ស្កប់ស្កល់​នឹង​ទំហំ​លិង្គ​ដែល​ជា​អំណោយ​​ធម្មជាតិ ផ្ដល់​ឲ្យ​ខ្លួន​។ តាម​ការ​ពិត​ទៅ ភាគី​ខាង​នារី​មិន​សូវ​ប្រកាន់​នឹង​ទំហំ ឬ​ប្រវែង​លិង្គ​របស់​បុរស​ទេ។

៨. តើ​ស្រ្តី​ពិត​ជា​មិន​ទាមទារ​ចង់​បាន​តែ​បុរស​មាន​លិង្គ​ធំ​មែន​ឬ?តាម ពិត​ទៅ​បរិវេណ​ក្រៅ​នៃ​រន្ធ​យោនី​ស្រ្តី​មាន​គ្រាប់​ឃ្លី​ដែល​ជា​ចំណុច សម្រើប​បំផុត។ ឯ​នៅ​ខាង​ក្នុង​យោនី​ស្រ្តី​នោះ​គេ​ក៏​ឃើញ​មាន​ចំណុច​ជីស្ប៉ត ដែល​អាច​បង្ក​ការ​ងាយ​ស្រួល​ដល់​ការ​បញ្ឆេះ​អារម្មណ៍​ភេទ​ណាស់។ សូម្បី​តែ​ពេល​បុរស​ប៉ះពាល់​នៅ​ផ្នែក​ក្បែរ​នៃ​ទ្វារ​មាស​នោះ​អារម្មណ៍ សិច​របស់​នាង​នឹង​កើត​ចេញ​មក​ភ្លាម ដូច្នេះ​សូម្បី​តែ​ប្រវែង​លិង្គ​បុរស​ត្រឹម​១០​សង់ទី​ម៉ែត្រ​ ដែល​មិន​ទាន់​ដល់​កម្រិត​ខ្នាត​មធ្យម​ផង​នោះ​ក៏​អាច​ក្លាយ​ជា​អាវុធ​វាយ ប្រហារ​លើ​សមរ​ភូមិ​លើ​គ្រែ​នេះ​បាន​ដែរ។ នេះ​សបញ្ជាក់​ថា ការ​ឡើង​ឋាន​សួគ៌​លើ​គ្រែ​មិន​ប្រាកដ​តែ​ចាំ​មាន​លិង្គ​ធំ​នោះ​ឡើយ។

៩. តើ​ស្រ្តី​ពេញ​ចិត្ត​លិង្គ​មាន​សាច់​ទ្រលុក​ទ្រលន់ ជា​ជាង​លិង្គ​វែង​ឬ?ប្រវែង ​របស់​លិង្គ​មិន​បាន​ជះ​ឥទ្ធិពល​ដល់​សម្ព័ន្ធ​ភាព​សិច​ឡើយ ព្រោះ​រន្ធ​យោនី​របស់​ស្រ្តី​អាច​សម្រប​តាម​ទំហំ​លិង្គ​បុរស​បាន។ ប្រសិន​បើ​លិង្គ​ខ្លី​មែន តែ​ធំក្រាស់ នោះ​វា​នឹង​កកិត​ប៉ះ​ដល់​ចំណុច​ស្រៀវ​ស្រើប​របស់​នាង​គ្រប់​កន្លែង។

១០. តើ​អាច​មាន​វិធី​សាស្រ្ត​អ្វី​បន្ថែម​ទៀត​សម្រាប់​ការ​ពង្រីក​ទំហំ​លិង្គ?គេ អាច​ប្រើ​ថ្នាំ​មួយ​ចំនួន​ដូច​ជា​ប្រភេទ​ថ្នាំ​ស​ម្រើប​វីយ៉ាក្រា ​(Viagra)​និង​ថ្នាំ​ស៊ីយ៉ាលីស​ (Cialis)​ សម្រាប់​ជា​ជំនួយ​នៃ​ការ​ពង្រីក​ទំហំ​លិង្គ​បុរស​ឲ្យ​ឡើង​រឹង​និង​ឡើង​ធំ។ តែ​ក៏​ត្រូវ​ប្រើ​ប្រាស់​ឲ្យ​មាន​បទ​ដ្ឋាន ឬ​តាម​វេជ្ជ​បញ្ជា​ដែរ។

ចំណែក ​វិធី​មួយ​ទៀត​គឺ​ការ​វះ​កាត់​ពង្រីក​លិង្គ តែ​វា​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ និង​ចំណាយ​ប្រាក់​ច្រើន។ វិធីសាស្រ្ត​នេះ​នឹង​អាច​ជួយ​ឲ្យ​លិង្គ​បុរស​មាន​ទំហំ​ធំ​និង​វែង​តាម​បំណង ​បាន ប៉ុន្តែ​វា​ក៏​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ផង​ដែរ។ ការ​វះកាត់​នេះ​គួរ​​ធ្វើ​ឡើង​តែ​ចំពោះ​អ្នក​លិង្គ​ស្វិត​តូច​ខុស​ប្រក្រតី ដែល​ប៉ះ​ពាល់​ខ្លាំង​ដល់​បញ្ហា​សតិ​អារម្មណ៍​ប៉ុណ្ណោះ។​

ដោយ​ឡែក​ការ​ហាត់ ​ប្រាណ​និង​ការ​ចេះ​ប្រើ​វិធី​ពន្យារ​ពេល​យឺត​នោះ​គឺ​ជា​វិធី​សាស្រ្ត​មួយ​ ដ៏​ល្អ​សម្រាប់​ជួយ​ដល់​ការ​បង្កើន​សម្ព័ន្ធ​ភាព​សិច​ឬ សមរ​ភូមិ​លើ​គ្រែ​របស់​អ្នក​បាន​យូរ​ផង​ដែរ៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.