មេដឹកនាំ​ក្រុម​ភាគ​ច្រើន​និង​ភាគ​តិច​ជួប​គ្នា​ព្រឹក​នេះ

0 1
Cambodia Website Design

ភ្នំពេញៈ មេដឹកនាំ​ក្រុម​ភាគ​ច្រើន និង​មេដឹកនាំ​ក្រុម​ភាគ​តិច នឹង​ជួប​ប្រជុំ​គ្នា​នៅ​ព្រឹក​នេះ ដើម្បី​ពិភាក្សា​ពី​ស្ថាន​ការណ៍​នយោបាយ​បច្ចុប្បន្ន​ដែល​កំពុង​តែ​ឡើង​កម្តៅ​ជា​ថ្មី​ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ព្រមាន​លុប​ចោល​នូវ​វប្បធម៌​សន្ទនា​ជាមួយ​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​មេ​ដឹក​នាំក្រុម​ភាគតិច បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង ប្រធាន​ក្រុម​ភាគ​ច្រើន​នៃ​គណបក្ស​ប្រជាជន នឹង​ជួប​ជាមួយ​លោក​ជា​លើក​ទី ១ នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​ត្រូវ​បាន​បង្កើត និង​​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ដោយ​បញ្ជាក់​ថា កិច្ច​ប្រជុំ​លើក​ទី១ នេះ​ គឺ​​ដើម្បី​អបអរសាទរ ការ​បង្កើត​ក្រុម​ភាគ​តិច និង​ក្រុម​ភាគ​ច្រើន​ និង​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ឬ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា៖ «ដូច្នេះ កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​អបអរ​សាទរ​ការ​អនុវត្ត​ច្បាប់។ នេះ​ជា​លើក​ទី ១ ដែល​បទ​បញ្ជា​ផ្ទៃ​ក្នុង​ថ្មី ត្រូវ​បាន​យក​មក​អនុវត្ត។ ក្រុម​ទាំង​ពីរ​​ត្រូវ​បាន​តែង​តាំង​ជា​ផ្លូវ​ការ ដូច្នេះ ការ​តែង​តាំង​ផ្លូវ​​ការ​មិន​ត្រឹម​តែ​តែង​តាំង​លើ​ក្រដាស​ទេ ត្រូវ​យក​មក​អនុវត្ត»។

Cambodia Website Design

លោក សម រង្ស៊ី​ បាន​បន្ថែម​ថា កម្ម​វិធី​ជួប​ប្រជុំ​នេះ គឺ​ដើម្បី​ស្វែង​រក​ចំណុច​សម្រុះ​សម្រួល​ ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជា​ជន មាន​កិច្ច​សហ​ប្រតិបតិ្ត​ការ​ល្អ ​ដើម្បី​ជំរុញ​ដំណើរ​ការ​​របស់​រដ្ឋសភា​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន​បាន​ព្រមាន​ឈប់​ធ្វើ​ការ​សន្ទនា​ជាមួយ​​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជា​អ្វី​ដែល​លោក​បាន​អធិប្បាយ​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​មិន​បាន​គោរព​ទៅ​តាម​ការ​ព្រម​ព្រៀង​គ្នា​ហើយ​នៅ​​តែ​ប្រើ​ប្រាស់​វេទិកា​នៅតាម​បណ្តា​ខេត្ត​នានា​ធ្វើ​ការ​វាយ​ប្រហារ​ខ្លាំង​ៗ​មក​លើ​រដ្ឋាភិបាល​របស់​លោក​។

ការ​ជួប​គ្នា​រវាង​លោក​សម​រង្ស៊ី និង​លោក​ស​ ខេង​ ​ព្រឹក​នេះ​ត្រូវ​គេ​រំពឹង​ថា ក៏​អាច​នឹង​ធ្វើ​ការ​ពិភាក្សា​​លើ​បញ្ហា​នេះ​ផង​ដែរ​​ និង​​បញ្ហា​ផ្សេង​ៗ​ទៀត​៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.