ការ​សម្លាប់​ចំណាប់ខ្លាំង​ជប៉ុន​ជា​កំហុស​របស់​លោក ​ស៊ីនហ៊្សូអាបេ

0
Cambodia Website Design

ក្រុងប៉េកាំងៈ នៅក្នុង​វិចារកថា​មួយ​នៅក្នុង​ប្រពន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន​បាន​និយាយ​ពី​ថ្ងៃ​ចន្ទ​ថា​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីនហ៊្សូ អាបេ ត្រូវ​គេ​ស្តីបន្ទោស​ដោយសារ​ការ​ស្លាប់​របស់​ចំណាប់ខ្មាំង​នៅក្នុង​ដៃ​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​។

ក្រុម​រដ្ឋអ៊ិស្លាម បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​បាន​សម្លាប់​លោក Haruna Yukawa​ម្នាក់​ក្នុង​ចំណោម​ចំណាប់ខ្មាំង​ជប៉ុន​ពីរ​នាក់​ដែល​ខ្លួន​បាន​ចាប់​ឃុំ នៅក្នុង​ការ​កាត់ក្បាល​មួយ​យ៉ាង​ច្បាស់​ដែល​ត្រូវ​បាន​រិះគន់​ដោយ​ក្រុម​មេដឹកនាំ​នៅ​ទូទាំង​ពិភពលោក​។

ប៉ុន្តែ​កាសែត Global Times​របស់​ចិន​មាន​ទំនាក់ទំនង​ជាមួយ​កាសែត​បញ្ចេញ​មតិយោបល់​បក្ស​កុម្មុយនីស្ត​ដែល​ជា​កាសែត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន បាន​សរសេរ​នៅក្នុង​វិចារកថា​មួយ​ថា ការ​គាំទ្រ​អាមេរិក​របស់​មេដឹកនាំ ជប៉ុន បាន​បណ្តាលឲ្យ​ក្រុង​តូក្យូ​ធ្លាក់​ចូល​ក្នុង​វិបត្តិ ថ្វីបើ​«​ក្រុម ប្រទេស​អាស៊ី​ខាង​កើត​មិន​ត្រូវ​បាន​សន្មត​ថា វា​ជា​គោលដៅ​សំខាន់​»​របស់​ក្រុម​ជីហាដនិយម​IS ឬ ភេរវកម្ម​ពិភពលោក​ក្តី។

Cambodia Website Design

ការ​សម្លាប់​ចំណាប់ខ្មាំង​ជប៉ុន​មាន​តម្លៃ​ច្រើន ឬ​តិច​គឺ​ដោយសារ​ជប៉ុន​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុង​វាស៊ីនតោន ដែល​កាសែត​នោះ​បាន​សរសេរ​នៅក្នុង​វិចារកថា​នោះ​ដែល​មាន​ចំណងជើង​«​យុទ្ធសាស្រ្ត​របស់​លោក​អាបេ​ច្បាស់​ជាង​នេះ ក្រោយពី​វិបត្តិ​ចំណាប់ខ្មាំង​នេះ»​និង​បាន​លើក​ពី​ឈ្មោះ​នាយករដ្ឋមន្ត្រី​ជប៉ុន​រហូត​ដល់​ទៅ​ប្រាំ​ដង​។

កាសែត​នោះ បាន​ផ្តល់​យោបល់​ថា លោក​អាបេ​អាច​ប្រើប្រាស់​វិបត្តិ​ចំណាប់ខ្មាំង​ដើម្បី​លុប​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម​របស់​ជប៉ុន​បាន​៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.