ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

ម៉ូតូ​អាគុយ​ភ្ជាប់ iPhone ​សន្សំ​សំចៃ​ខ្ពស់​

ម៉ូតូ​អាគុយ​ភ្ជាប់ iPhone ​សន្សំ​សំចៃ​ខ្ពស់​
January 29
03:15 2015

ភ្នំពេញ: ដោយ​ស្គាល់​ច្បាស់​ពី​តម្លៃ​នៃ​បរិស្ថាន​ដែល​តែងតែ​រង​ការ​បំពុល​ជា​ផ្សែង​អាប់​អួ​ពាស​ពេញ​ដង​វិថី​ ​ក្រុម​ហ៊ុន​លីប្រាឌ័រ លីមីតធីត បាន​​ណែនាំ​ផលិត​​ផល​សង្គ្រោះ​បរិស្ថាន​ និង​សន្សំ​សំចៃ​ខ្ពស់​រហូត​ដល់​ ៩០ ​ភាគរយ​ដោយ​មិន​ចាំបាច់​ចាយ​លុយ​លើ​ថ្លៃ​សាំង​ឡើយ​ ​គឺ​ម៉ូតូ​អគ្គិសនី​ A4000i ​មក​ពី​ប្រទេស​ជប៉ុន​​សុទ្ធសាធ​។

​ក្នុង​ទំនោរ​ចិត្ដ​ប្រជា​ពលរដ្ឋ​កម្ពុជា​រមែង​និយម​ប្រើ​ម៉ូតូ​សាំង​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ លោក ជា​ សំអាត អគ្គនាយក​​រង​​ក្រុម​ហ៊ុន​លីប្រាឌ័រលីមីតធីត និង​ជា​នាយក​ប្រតិបត្ដិ​ក្រុមហ៊ុន​លីប្រាឌ័រ​ម៉ូធ័រ ទទួល​ស្គាល់​ថា វា​គឺជា​ដំណាក់​កាល​ប្រកួត​ប្រជែង​ដ៏​លំបាក​ ខណៈ​ម៉ូតូ​សាំង​​តម្លៃ​ថោក​កំពុង​តែ​ពេញ​មាន​ប្រជា​ប្រិយ​ខ្លាំង​។

ទោះជា​យ៉ាងណា លោក​បាន​លើក​ឡើង​ថា​៖ «​​នេះ​គឺជា​ផលិតផល​ Premier ដូច្នេះ​បើ​ប្រៀប​ធៀប​នឹង​ផលិត​ផល​ផ្សេង​ៗ វា​មាន​តម្លៃ​ថ្លៃ​ជាង​បន្ដិច។ ប៉ុន្ដែ​បើ​យើង​ប្រៀប​ធៀប​ពី​គុណភាព​ គឺ​វាមាន​ការ​សន្សំ​សំចៃ​ខ្ពស់​»។

លោក​ថា ក្រុមហ៊ុន​របស់​លោក​ក៏​នឹង​នាំ​ចូល​ផលិត​ផល​ស្រដៀង​គ្នា​នៅ​កណ្ដាល​ខែ​កុម្ភៈ ឬ​ដើម​ខែ​មីនា ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ ដោយ​ខុស​ត្រង់​អាគុយ​ និង​ប្រព័ន្ធ​ភ្ជាប់ iPhone។​

​អគ្គនាយក​រង​រូ​បនេះ បាន​និយាយ​ថា​៖ «​ដំបូង​ យើង​មិន​ប្រាកដ​ថា អ្នក​ធ្លាប់​​ប្រើ​ម៉ូតូ​សាំង​នឹង​ងាក​មក​ប្រើ​ម៉ូតូ​អគ្គិសនី​នេះ​ទេ​ ពីព្រោះ​ A4000i ជា​ប្រភេទម៉ូតូ​ជិះ​ក្នុង​ចម្ងាយ​ជិត​ ដូចជា ក្នុង​ទីក្រុង​​ទៅ​បំពេញ​ការងារ ​ជា​ពិសេស សិស្សនិស្សិត​អាច​​សន្សំ​សំចៃ​ខ្ពស់​»។ ​​

លោក​បាន​គុណ​គូរ​ថា​ បើ​ជិះ​ម៉ូតូ​ធម្មតា ​ចាក់​១​លីត្រ​ក្នុង​១​ថ្ងៃ​ ​​ចំណាយ​ ១ ​ដុល្លារ​ តែ​សម្រាប់​ម៉ូតូ​អាគុយ​គ្រាន់​តែ​​សាក​ថ្ម​ត្រឹម​ ១​០០០​ រៀល​​ក្នុង ១​​ថ្ងៃ​ប៉ុណ្ណោះ​។ បើ​មួយ​ឆ្នាំ ម្ចាស់​អាច​សន្សំ​​ប្រាក់​ប្រមាណ ៣០០​ដុល្លារ​។

គួរ​បញ្ជាក់​ថា ចាប់​ពីថ្ងៃ​ទី​២២ ខែ​មករា ដល់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ក្រុម​ហ៊ុន​នឹង​ធ្វើ​ការ​បញ្ចុះ​តម្លៃ​ ២០០​ដុល្លារ​សម្រាប់​អតិថិជន​ទិញ​ម៉ូតូ ​​A4000i ពេញ​មួយ​ខែ​នេះ។ ម៉ូតូ​អាគុយ A4000i មាន​តម្លៃ​៤២៩៩​ដុល្លារ​ ហើយ​ផលិត​ផល​ស្រដៀង​មួយ​ទៀត​ដែល​ត្រៀម​នាំ​ចូល​ក្នុង​ពេល​ឆាប់​ៗ នឹង​មាន​តម្លៃ​ប្រមាណ ២២០០​ដុល្លារ​។

អតិថិជន​ដំបូង​ឈ្មោះ លី រិទ្ធ ជា​បណ្ឌិត​ផ្នែក​អគ្គិសនី​មក​ពី​បារាំង ​​បាន​ទិញ​ម៉ូតូ​អាគុយ​នៅថ្ងៃ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ដែល​ប្រារឰ​នៅ​ទីស្នាក់​ការ​ក្រុមហ៊ុន​លីប្រាឌ័រ ម៉ូធ័រ​ លីមីតធីត នៅ​ផ្ទះ​លេខ ៦៨៧ ​វិថី​កម្ពុជា​ក្រោម​៕

ប្រភព៖ http://www.postkhmer.com/

ស្លាក
ចែករំលែក

អំពីអ្នកនិព្ធ

ខេមបូភេគ

ខេមបូភេគ

អត្ថបទទាក់ទង

loading...

0 Comments

No Comments Yet!

There are no comments at the moment, do you want to add one?

Write a comment

Write a Comment

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0036142
Visit Today : 37
Visit Yesterday : 122
This Month : 720
This Year : 36142
Total Visit : 36142
Hits Today : 363
Total Hits : 280990
Who's Online : 6
Your IP Address: 54.211.168.204