ទូរទស្សន៍​ថ្ងៃ​អនាគត​រាង​មូល​ទស្សនា ​៣៦០ ​ឌឺក្រេ

0 0
Cambodia Website Design

ក្រុង​ឡាសវ៉េហ្គាស: ទូរទស្សន៍​អនាគត​អាច​នឹង​លែង​មាន​រាង​សំប៉ែត​ឬ​មុខ​ប៉ោង​ចតុកោណ​កែង​ទៀត​ហើយ​ តែ​មូល​ដូច​បាល់​ទៅ​វិញ​។ ភ្ញៀវ​ខ្លះ​ដែល​ចូល​ទស្សនា​ពិព័រណ៍​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​អេឡិចត្រូនិក​ឆ្នាំ​២០១៥ ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ច្នៃ​ប្រឌិត​ថ្មី​​នេះ​ដែល​អាច​ទស្សនា​បាន​៣៦០​​ដឺក្រេ​។

ទូរទស្សន៍​គំរូ​ថ្មី​ជា​សមិទ្ធផល​រវាង​ក្រុមហ៊ុន​ផលិត​សូហ្វវែរ​វីដេអូ​បារាំង​ Ateme និង​ក្រុមហ៊ុន Pufferfish Displays នៅ​ចក្រភព​អង់គ្លេស។

លោក ម៉ៃ អង់តូណូវិក​ (Mike Antonovich )ជា​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Ateme​ ប្រចាំ​ទ្វីប​​អាមេរិក ​និយាយ​ថា ថ្វីដ្បិត​កាមេរ៉ា​វីដេអូ​៣៦០​ដឺក្រេ​តែ​វា​មាន​សមត្ថភាព​ផ្ដិត​យក​រូប​ភាព​ស្ដង់​ដារ ទូរទស្សន៍​គំរូ​បន្ថែម​សមត្ថភាព​ថ្មី​ទៀត​ ដូចជា​ការ​ប្រគំ​តន្ដ្រី​ ឬ​ព័ត៌មាន​ឲ្យ​កាន់​តែ​ងាយ​ស្រួល​»។

Cambodia Website Design

លោក Geoff Kell មក​ពី​ក្រុមហ៊ុន Pufferfish បាន​បន្ថែម​ថា​៖ «វា​ជា​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ចក្ខុ​ទស្សន៍​សម្រាប់​ការ​ស្រាវជ្រាវ ឬ​គោល​បំណង​ផ្សេង​ៗ​ទៀត​»។

ថ្មីៗ​នេះ Ateme និង​ដៃគូ​បាន​ផលិត​កម្មវិធី​ផ្សាយ​ផ្ទាល់ ៣៦០​ដឺក្រេ ​ដំបូង​ដោយ​ប្រើ​យីហោ ​ LiveSphere​។

លោក ​អង់​តូណូវិក បន្ដ​ថា​៖ «​អ្នក​អាច​ទស្សនា​រូបភាព​គ្រប់​ជ្រុង​»៕

ប្រភព៖​ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.