Galaxy A3, A5 និង A7 នឹង​មាន​នៅ​កម្ពុជា​ព្រម​គ្នា​ចុង​ខែ​នេះ

0 0
Cambodia Website Design

ភ្នំពេញ: ក្រុមហ៊ុន​សាំសុង​បាន​រំលេច​ចេញ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ Galaxy A បី​បែប​​​មាន​​រូបរាង​ថ្មី​ ​តួ​ម៉ាស៊ីន​ធ្វើ​ពី​លោហៈ ហើយ​ម៉ូដែល​ទាំង​អស់​​នេះ​នឹង​មាន​វត្តមាន​នៅ​កម្ពុជា​​នា​ចុង​ខែ​មករា​ខាង​​មុខ​នេះ។

ស្មាតហ្វូន Galaxy A មាន​រូបរាង​ស្ដើង និង​បំពាក់​នូវ​​អេក្រង់​បច្ចេកវិទ្យា ​Super AMOLED ច្បាស់​ដូច​ធម្មជាតិ​ព្រម​ទាំង​ផ្តល់​ពណ៌​ដិត​ច្បាស់​ទោះបី​មើល​ក្រោម​ពន្លឺ​ថ្ងៃ។

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថតរូប​ខ្លួន​ឯង​លក្ខណៈ Selfie ស្មាត​ហ្វូន Galaxy A មាន​បំពាក់​កាមេរ៉ា​មុខ​គុណភាព​រូប​៥​មេហ្គាភិកសែល។

Cambodia Website Design

ក្រៅពី​មាន​កាមេរ៉ា​មុខ​ទំហំ​គួរសម ​ទូរស័ព្ទ​ក៏​បំពាក់​នូវ​កម្មវិធី​សម្រួល​ដល់​ការ​ថត​រូប​ខ្លួន​ឯង​ជា​ក្រុម​មាន​មនុស្ស​ច្រើន​ (Wide Selfie) ការ​ប្រើ​បាត​ដៃ​ថត​រូប​ខ្លួ​ន​ឯង (Palm Selfie) ការ​ថត​រូប​ជា​ GIF file មាន​ចលនា​រវើក​​ខ្លីៗ និង​កម្មវិធី​ជំនួយ​ការ​ថត​រូប​ឲ្យ​ស្អាត​។​

នៅ​ក្នុង​សម្បក​ស្រោប​ដោយ​ជម្រើស​ពណ៌​ជា​ច្រើន​​នោះ​គឺជា​ម៉ាស៊ីន​សមត្ថភាព​លឿន និង​ប្រព័ន្ធ​ដំណើរ​ការ​មាន​អង្គ​​ចងចាំ​​រហូត​ដល់​16GB។

ក្រុមហ៊ុន​បាន​អះអាង​ថា ការ​បើក​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ ព្រម​ទាំង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ Galaxy A នេះ​គឺ​មាន​ល្បឿន​លឿន។

ស្មាត​ហ្វូន​សាំស៊ុង​ Galaxy A មាន​៣​ម៉ូដែល​គឺ Galaxy A3, A5,​ A7។ យោង​តាម​វេបសាយ mobilechoiceuk.com វា​មាន​ជម្រើស​ពណ៌​ស ប្រាក់ ផ្ទៃ​មេឃ ផ្កា​ឈូក ខ្មៅ និង​ទឹកមាស។ តាម​ការ​បង្ហើប​ពីក្រុមហ៊ុន Galaxy A ​មួយ​គ្រឿង​មាន​តម្លៃ​ប្រមាណ​ជាង​៣០០​ដុល្លារ៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.