ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

នារី រ័ត្ន​គន្ធា បង្ហាញ​ខ្លួន​គួរឲ្យភ្ញាក់ផ្អើល​

នារី រ័ត្ន​គន្ធា បង្ហាញ​ខ្លួន​គួរឲ្យភ្ញាក់ផ្អើល​
January 30
03:28 2015

គឺជា​រឿង​គួរឲ្យភ្ញាក់ផ្អើល ដែល​អតីត​តារា​សម្ដែង​ជើងចាស់ អ្នកនាង នារី រ័ត្ន​គន្ធា បាន​បង្ហាញ​ខ្លួន​ឲ្យគេ​ដឹងថា អ្នក​នាង​បាន​ចុះ​មក​លេង​ស្រុក​សារ​ជា​ថ្មី​នៅ​ដើមឆ្នាំ​២០១៥​នេះ ។ អ្នក​នាង​បាន​ទាំង​ឡើង​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍ CTN  កាលពី​យប់​ថ្ងៃ​ទី​២៨ ខែ​មករា​ទៀតផង ដែល​កិច្ចសម្ភាសន៍​នេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​CTN  និង​CNC នៅ​សប្ដាហ៍​ក្រោយ​។ 

​ឆ្លើយឆ្លង​តាម​ទូរ​សព្ទ​ជាមួយ​VOD  ក្រោយ​បញ្ចប់​សកម្មភាព​ថត​ក្នុង​កម្មវិធី «CTN  ប៉ុស្ដិ៍​លេខ​២១» របស់​អ្នកនាង​យុ​គ ចិន្តា អ្នកនាង នារី រ័ត្ន​គន្ធា ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​តារា​សម្ដែង​ល្បីឈ្មោះ​កាល​ពី​អតីត​បានឲ្យដឹងថា អ្នកនាង​បាន​មក​ដល់​ប្រទេស​កម្ពុជា​តាំងពី​ថ្ងៃ​ទី​៦ ខែ​មករា ដើម្បី​មក​លេង​អ្នក​ម្ដាយ និង​បងប្អូន​ដែល​រស់នៅ​ស្រុក​ខ្មែរ ។ ជាមួយនឹង​ការកោតសរសើរ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​សិល្បៈ​ខ្មែរ អ្នកនាង​ប្រាប់ថា ខ្លួន​ចាស់​ហើយ គឺ​មិន​ចង់​ត្រឡប់​មក​កាន់​វិថី​នេះ​ដូច​មុន​ទៀត​ទេ បើទោះជា​កេរ្តិ៍ឈ្មោះ និង​ស្នាដៃ​នៅតែ​មាន​ការចាប់អារម្មណ៍​ច្រើន​នោះ​ក៏ដោយ​។

​អ្នកនាង​និយាយថា «​បង​មក​លេង​តើ​អូន អត់​មាន​ចង់​សម្ដែង​អី​វិញ​ទេ ប៉ុន្តែ​បង​ឡើង​សម្ភាសន៍​ឲ្យ​អ្នកនាង​យុ​គ ចិន្តា​ហ្នឹង ដោយសារតែ​គាត់​ទទូ​ចពេច និង កុំឲ្យ​មហាជន​ថា​យើង​បាត់ឈឹង​ពេក​តើ ព្រោះ​បង​មក​មុនៗ ធ្លាប់តែ​ឡើង​ច្រៀង​ប៉ុណ្ណោះ​»​។ អ្នកនាង​ចាត់ទុកថា ដំណើរ​មក​លេង​ស្រុក​លើក​នេះ ខុសប្លែក​ពី​លើក​មុនៗ​ដាច់​ឆ្ងាយ ដោយសារ​តែ​អ្នកនាង​បាន​សម្រេចចិត្ត​ទទួលយក​ការ​សម្ភាសន៍​ពី​រឿងរ៉ាវ​ឯកជន​ដាក់​កម្មវិធី​ទូរទស្សន៍​របស់​អ្នកនាង​យុគ ចិន្តា ដែល​កន្លងមក​មាន​តែ​ការទទូច​សុំ  ប៉ុន្តែ​មិន​ដែល​ទទួលយក​ក្រៅពី​ឡើង​ច្រៀង​បង្ហើរ​សំនៀង​តិចតួច ។​

​អ្នកនាង​យល់ថា ការឡើង​សម្ភាសន៍​ឲ្យ CTN  និង CNC  ដែល​បាន​បញ្ចប់​កាលពី​យប់​ថ្ងៃ​ពុធ​ទី​២៨ មករា​នោះ នឹង​ក្លាយជា​អនុស្សាវរីយ៍​មួយ មុន​ពេល​អ្នក​នាង​ត្រឡប់​ទៅ​អាមេរិក​វិញ ។ ប្រភព​ពី​ទូរទស្សន៍​CTN  បាន​អះអាង​ថា អ្នកនាង​សម្រេចចិត្ត​ទទួលយក​ការសម្ភាសន៍ គឺ​ដោយសារតែ​នៅ​អាមេរិក អ្នកនាង និង​ម្ដាយ​របស់​ពិធី​ការិនី យុ​គ ចិន្តា  មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ហើយ​គាប់​ជួន​ជា​មាន​ការស្នើ​ពី​អ្នកនាង​យុ​គ ចិន្តា ប៉ុណ្ណោះ ទើប​សុខចិត្ត​ឡើង​សម្ភាសន៍ ដើម្បី​បង្ហាញ​ពី​ការវិវត្តន៍​ថ្មីៗ​នៅលើ​ទឹកដី​អាមេរិក​។ អ្នកនាង​ក៏​បាន​ឲ្យដឹង​ផង​ដែរ​ថា ការចុះ​មក​លេង​ស្រុក​ខ្មែរ​លើក​នេះ អ្នកនាង​មិនអាច​ស្នាក់​នៅ​យូរ​ទេ គឺ​នឹង​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ។​

​ពាក់ព័ន្ធ​នឹង​ជីវិត​ឯកជន អ្នកនាង​ប្រាប់ថា មិនទាន់​មាន​ពេល​បញ្ជាក់​លម្អិត​ដោយ​ផ្ទាល់មាត់​ជាមួយ VOD នោះទេ  ដោយសារតែ​ការទាក់ទង​សម្ភាសន៍​របស់​VOD  ចំ​ពេល​ដែល​អ្នកនាង​ជាប់រវល់ ។ អ្នកនាង​និយាយថា «​អូ​អូន​!​កុំ​ទាន់​អាល​សម្ភាសន៍​បង​បាន​អត់​អូន ព្រោះ​បង​ជាប់រវល់​បន្តិច  រឿង​អីៗ​អូន​អាច​ចាំ​មើល​ទូរទស្សន៍​(​កម្មវិធី​CTN ប៉ុស្ដិ៍​លេខ​២១) បាន​អត់​អូន ព្រោះ​បង​សម្ភាសន៍​ឲ្យអស់​ហើយ ឬក៏​អូន​ឯង ចាំ​ទាក់ទង​មក​បង មួយ​ម៉ោង​ពីរ​ម៉ោង​ទៀត​ទៅ​»​។ យ៉ាងណាក៏ដោយ អ្នកនាង​មិនបាន ទទួល​ទូរ​សព្ទ​ក្នុង​ការទាក់ទង​លើក​ក្រោយៗ​របស់​VOD នោះទេ ដែល​ទំនងជា​អ្នកនាង​នៅ​ជាប់រវល់​។​

នៅ​យប់​ថ្ងៃទី​២៨​នេះដែរ លោក អែន​ឌី ក៏​បាន​ដឹក​ដៃ អ្នកនាង សៀម ស្រី​ណុ​ច ដែល​ទើប​បង្ហាញខ្លួន​នៅក្នុង​ពិធី​កាត់​ចំណងដៃ​របស់​តារាចម្រៀង ឆ័យលី ដាឡែន ឡើង​សម្ភាសន៍​ក្នុង​កម្មវិធី «CTN ប៉ុស្ដិ៍​លេខ​២១» ដូចគ្នា បើទោះជា​អតីតា​តារា​ស្រី​រូប​នេះ​ហាក់​ខ្លាច​ឆាក និង​អះអាងថា​មិន​ចង់​ឡើង​សម្ភាសន៍ ឬ​បង្ហាញខ្លួន​នៅលើ​កញ្ចក់​ទូរទស្សន៍ ។ លោក​បាន​ជួប​ផ្ទាល់​ជាមួយ​អ្នកនាង​ក្នុងពេល​ថត​កម្មវិធី​នៅ​យប់នោះ តែ​លោក​មិន​បាន​ស្ដាប់​សាច់​រឿង​ពាក់ព័ន្ធ​នឹង​ជីវិត​ឯកជន​របស់​អ្នកនាង នារី រ័ត្ន​គន្ធា នោះទេ ដោយសារ​តែ​ពេល​លោក​ទៅដល់ គឺ​អ្នកនាង​បាន​សម្ភាសន៍​ចប់​ក្នុង​វគ្គ​ទី​១​ជាមួយ​អ្នកនាង​យុ​គ ចិន្តា​ទៅហើយ ។ ម្យ៉ាង​មកពី​លោក​ត្រូវ​ប្រញាប់​ចូល​សម្ភាសន៍ ក្នុង​វគ្គ​ទី​២ ជាមួយ​អ្នកនាង យុ​គ ចិន្តា នោះ​ផង ទើប​មិន​បាន​សួរ​នាំ​គ្នា​ច្រើន ក្រៅ​ពី​បាន​ថតរូប​ជាមួយគ្នា​ប៉ុន្មាន​សន្លឹក ។​

​លោក​អែន​ឌី និយាយថា «​ភ្ញាក់​បង ព្រោះ​យប់​ដែល​ខ្ញុំ ទៅ​ថត​កម្មវិធី​ឲ្យ​បង​យុ​គ (​ចិន្តា​)​ហ្នឹង ខ្ញុំ​ស្មានថា​បាន​ជួប​តែ សៀម ស្រី​ណុ​ច ដែល​ជា​តារា​បាត់​មុខ​យូរ​តែ​ម្នាក់​ទេ ប៉ុន្តែ​មានអី​ពេល​ទៅ​ដល់​ស្រាប់តែ​ឃើញ​គាត់ (​នារី រ័ត្ន​គន្ធា​) ម្នាក់ទៀត​» ។ លោក​សរសើរ​ថា តារា​ជើងចាស់​រូបនេះ  នៅតែ​ស្អាត​បើ​ទោះ​ជា​បាន​បែក​សាច់ មើល​ទៅ​ធាត់​ជាង​មុន ហើយ​អ្វី​ដែល​គួរឲ្យកត់សម្គាល់ គឺ​អ្នកនាង​នៅតែ​មាន​ភាព​រួសរាយ​រាក់ទាក់​ចំពោះ​តារា​សិល្បៈ​ជំនាន់​ក្រោយ បើ​ទោះ​អ្នកនាង​បាន​ក្លាយ​ជា​តារា​រៀមច្បង ដែល មិនសូវមាន​ទំនាក់ទំនង​ជាមួយ​តារា​ស្រករ​ក្រោយ​។

​ការបង្ហាញ​ខ្លួន​របស់​អ្នកនាង នារី រ័ត្ន​គន្ធា បាន​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​ខ្លាំង ខណៈ​ដែល កម្មវិធី «CTN ប៉ុស្ដិ៍​លេខ​២១» ដែល​គ្រោង​ចាក់​ផ្សាយ​យប់​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ ក៏ត្រូវ​CTN រំពឹងថា នឹង​មាន​អ្នក​រង់ចាំ​ទស្សនា​ច្រើន ដោយសារ​តែ​ម្នាក់ៗ​ចង់ដឹង​ពី​ការវិវត្តន៍​ថ្មី​របស់​អតីត​តារា​ល្បី​រូបនេះ ៕

ប្រភព៖ http://vodhotnews.com/27007

ចែករំលែក

អំពីអ្នកនិព្ធ

ខេមបូភេគ

ខេមបូភេគ

អត្ថបទទាក់ទង

loading...

0 Comments

No Comments Yet!

There are no comments at the moment, do you want to add one?

Write a comment

Write a Comment

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0036327
Visit Today : 47
Visit Yesterday : 175
This Month : 905
This Year : 36327
Total Visit : 36327
Hits Today : 143
Total Hits : 282044
Who's Online : 2
Your IP Address: 54.163.94.5