ពៅ លីដា ក្លាយ​ជា​ថៅកែ​ស្រី​ស្ងាត់ៗ​​

0 0
Cambodia Website Design

ទោះ​មិន​ដែល​បង្ហើប​ឲ្យដឹង​ពី​គម្រោង​បើក​ជំនួញ ក៏​តារា​ស្រី​ដែល​ចាប់ផ្ដើម​មាន​សន្ទុះ នាង ពៅ លីដា នៅតែ​លាក់​មិន​ជិត​ពី​តំណែង​ថៅកែ​ស្រី​ដែល​បាន​គ្រោងទុក ។ ជំនួញ​របស់​នាង ជា​ប្រភេទ​ហាង ខ្នាត​ធំ ប៉ុន្តែ​ក៏​ស្ថិត​លើ​ផ្លូវ​ប្រកួតប្រជែង​ដ៏​តឹងតែង​ផងដែរ ប្រសិន​បើ​ខ្វះ​បច្ចេកទេស និង​មុខជំនាញ​ក្នុង​ការគ្រប់គ្រង ឲ្យ​ដើរ​ទៅ​មុខ ។​

​ប្រភពពី​អ្នក​រស់នៅ​ក្បែរ​មន្ទីរពេទ្យ​សែន​សុខ ម្ដុំ​ផ្សារ​ដី​ហុយ (​ភ្នំពេញ​ថ្មី​) សុទ្ធតែ​ដឹង​ថា​តារា​រូប​នេះ សម្ងំ​បើកហាង​ធំ​មួយ ដែល​ជា​ប្រភេទ​ជំនួញ​ស្របតាម​ក្ដី​ស្រមៃ​របស់​តារា​សិល្បៈ​ភាគច្រើន ។ មកទល់ពេលនេះ គម្រោង​ហាង​ទាំងមូល​ស្រេចបាច់​បាន​ជាង​៥០​ភាគរយ​ហើយ បើ​ទោះ​ជា​រយៈពេល​កន្លងមក  សាមីខ្លួន​ផ្ទាល់​មិន​បាន​បង្ហើប​ឲ្យដឹង ដែល​ទំនងជា​ចង់ទុក​ឲ្យមាន​ការភ្ញា​ក់​ផ្អើល នៅ​ថ្ងៃ​បើកសម្ពោធ​ក្ដី ។​

​ទិន្នន័យ​ចេញពី​ម្ចាស់ផ្ទះ​ដែល​ជួល​ឲ្យ​នាង​បើក​ហាង បាន​ទម្លាយ​ប្រាប់ថា ពៅ លីដា កុងត្រា​ជួល​ផ្ទះ​របស់​ខ្លួន​ចំនួន​៣​ឆ្នាំ ដើម្បី​បើក​ជា​ហាង​សាឡ​ន (​ហាង​កែ​សម្ផស្ស​) និង​លក់​ខោអាវ​ធំដុំ ដោយ​កំពុង​មមាញឹក​នឹង​ការងារ​តុបតែង ។ ផ្ទះ​ដែល​នាង​បាន​ជួល​គឺ​មួយ​ជុង​កម្ពស់​៣​ជាន់ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ចុះ​ពី​ទំនប់​ត្រឡោកបែក​មក​ផ្សារ​ដី​ហុយ និង​ស្ថិតនៅ​ទល់មុខ​ស្ថានីយប្រេងឥន្ធនៈ​តេលា ដែល​ជា​ទីប្រជុំជន​ធំ​របស់​តំបន់​ភ្នំពេញ​ថ្មី ។  មកទល់ពេលនេះ ផ្នែក​ខាង​ក្នុង​របស់​ហាង​នាង ត្រូវ​គេ​ឃើញ​ចេញ​ចូល​ដោយ​ជាង​ដេគ័រ (​តុបតែង​) និង​ជាង​ជួសជុល​ជា​ច្រើន​នាក់ ក្នុង​គម្រោង​ពន្លឿ​ន ឲ្យ​លេចចេញ​ជា​ហាង​កាន់តែ​ឆាប់ នៅ​នៅ​អំឡុង​ចុង​ខែ​កុម្ភៈ ។ យ៉ាងណាមិញ នៅខាងមុខ​ហាង​នៅ​មិនទាន់​ដំឡើង​ផ្ទាំង​បាណូ និង​ស្លាក​យីហោ​នៅឡើយ​ទេ ទើប​គម្រោង​បើកហាង​របស់​នាង ហាក់​រក្សា​បាន​ភាពស្ងប់ស្ងាត់ ព្រម​ជាមួយ​នឹង​សាមីខ្លួន​ក៏​មិន​ដែល​បង្ហើប​ឲ្យដឹង​។

Cambodia Website Design

​ឆ្លើយឆ្លង​ជាមួយ​ភ្នាក់ងារ​VOD  ពៅ លីដា ទទួលស្គាល់ថា ខ្លួន​ពិតជា​បាន​ជួល​ផ្ទះ បើកហាង​សាឡ​ន ដោយ​គ្រោង​ដាក់​យីហោ​ថា «​ពៅ លីដា សាឡ​ន​» នោះ​មែន ប៉ុន្តែ​នាង​ហាក់​មិន​ទាន់​ចង់​និយាយ​ពី​មុខ​ជំនួញ​នេះ​ច្រើន​ទេ ដោយ​ចង់​ឲ្យ​ហាង​ទាំងមូល​លេចចេញ​រូបរាង​សិន​ចាំ​ប្រកាស​តែម្ដង​។ នាង​និយាយថា «​ខ្ញុំ​ជួល​ផ្ទះ​ហ្នឹង​បើក​សាឡ​ន​មែន​បង ប៉ុន្តែ​ចាំ​ពាក់កណ្ដាល​ខែ​២ ឬ​ចុងខែ​២​ដែល​ខ្ញុំ​ដំឡើង​ហើយ​ចាំ​ចុះ​អ្ហី​បង ព្រោះ​ខ្ញុំ​ពេល​ហាង​មិនទាន់​រួចរាល់​អញ្ចឹង ខ្ញុំ​មិន​ទាន់​ចង់ឲ្យ​អ្នកណា​ដឹង​ទេ​»​។​

ពៅ លីដា អះអាងថា ហាង​សាឡ​ន​របស់​នាង​មាន​សេវា​មិន​ចាញ់​ហាង​សាឡ​ន​ធំៗ​នោះទេ ដោយ​សេវា​ដែល​គ្រោង​ដំណើរការ​មុនគេ គឺ​ផាត់មុខ ធ្វើ​សក់ ត្រាំ​ទឹកដោះគោ និង​លក់​ផលិតផល​ថែរក្សា​ស្បែក​ឲ្យ​ស ដោយ​មិន​ទាន់​រាប់បញ្ចូល​ផែនការ​ទៅយក​សំលៀក​បំពាក់​មក​តាំង​លក់ និង​បើកទទួល​បង្រៀន​សិស្ស​នៅ​ឡើយ​។ នៅ​មិនទាន់​ច្បាស់​ពី​ខ្ទង់ចំណាយ​ទម្រាំ​រួចរាល់​នោះទេ ដោយ​គ្រាន់តែ​នាង​អះអាង​ថា ថវិកា​ទាំងស្រុង​គឺជា​លុយ​ញើស​ឈាម​ពី​សិល្បៈ និង​មាន​ការ​ជ្រោមជ្រែង​ពី​ម្ដាយ​របស់​នាង ពី​ការប្រមូលប្រាក់​ដែល​បាន​សន្សំទុក ។​

pov_lida_15_01_28_2-2015-01-28

​នាង​និយាយថា «​ខ្ញុំ​បើ​ចេះ​ចេះតែ​ផាត់មុខ​អី​តិចតួច​ទេ​បង ប៉ុន្តែ​ខ្ញុំ​អាង​បងស្រី អាង​ម៉ាក់ និង​អាង​ជួល​ជាង​ជំនាញ​ឲ្យមក​គ្រប់គ្រង ទើប​ខ្ញុំ​ហ៊ាន​បើក​ហាង​ហ្នឹង​»​។ ហាង​របស់​នាង នឹង​ធ្វើ​ឲ្យ​រួច​នៅ​ពាក់កណ្ដាល​ខែ​កុម្ភៈ ដោយ​យ៉ាងយូរ​គឺ​ដើម​ខែ​មីនា​នឹង​មាន​បំពាក់​សម្ភារ និង​ផលិតផល​ដែល​បាន​ការបញ្ជាទិញ​ពេញលេញ​។ នាង​មិន​បាន​ប្រកាស​ពី​យុទ្ធសាស្ត្រ​ទាក់ទាញ​តារា ឲ្យជួយ Promote (​ផ្សព្វផ្សាយ​) ហាង​របស់​នាង​ក្រោយពេល​ដំណើរការ​ទេ ខណៈ​ដែល​តារា​ភាគច្រើន​ត្រូវ​គេ​ដឹងថា ស្ថិត​ក្នុង​កណ្ដាប់ដៃ​ហាង​ច​ន​ច័ន្ទ​សាឡ​ន និង​ហាង​ម៉ែ​ចាស់​នៅ​ម្ដុំ​ផ្សារ​ចាស់ ចង់​អស់​ទៅហើយ ។ ពៅ លីដា ពោលថា «​ហាង​សាឡ​ន បើ​មាន​អ្នកសិល្បៈ​ជួយ Promote តាម​ទូរទស្សន៍​នឹង​ដើរ​កាន់តែ​ល្អ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ទាញ​អ្នកសិល្បៈ​ដែល​គាត់​មាន​ហាង​ប្រចាំ​ហើយ ឲ្យមក​ហាង​ខ្ញុំ​វិញ​ទេ ព្រោះ​ហាង​ខ្ញុំ​នៅ​ឆ្ងាយ​ពី​គេ ប៉ុន្តែ​តារា​ណា​ចង់​មក​ហាង​ខ្ញុំ ខ្ញុំ​រីករាយ​Free ឲ្យ ឲ្យតែ​គាត់​ជួយប្រកាស​ឈ្មោះ​ឲ្យ​»​
​តាមរយៈ​ការបញ្ជាក់​នេះ​មានន័យ​ថា កញ្ញា ពៅ លីដា បាន​ក្លាយ​ជា​ម្ចាស់​ស្រី​ផ្លូវកា​រហើយ ដោយ​ជំនួញ​លើកដំបូង​របស់​នាង គឺជា​ប្រភេទ​សាឡ​ន​ដែល​ប្រើ​ទុន​អស់​ច្រើន​តែ​ម្ដង ។ យ៉ាងណាក៏ដោយ ក្រោយ​ពេល​ដំណើរការ​នៅ​ពាក់កណ្ដាល ឬ​ចុងខែ​កុម្ភៈ ហាង​សាឡ​ន​របស់​នាង ក៏​ត្រូវ​ទាមទារ​នូវ​យុទ្ធសាស្ត្រ​ដ៏​មុត​ស្រួច​ផងដែរ ដើម្បី​ទទួលបាន​ជោគជ័យ ស្របគ្នា​ដែល​ហាង​សាឡ​ន​របស់​អ្នកសិល្បៈ​មួយចំនួន ក៏​ត្រូវ​គេ​ឃើញ​ដួល​បះជើង​ទៅវិញ ដោយសារតែ​ខ្វះ​យុទ្ធសាស្ត្រ​ប្រកួតប្រជែង​។ អ្វី​ដែល​គួរឲ្យកត់សម្គាល់ ហាង​របស់​នាង​គឺ​ស្ថិតក្នុង​តំបន់​អ៊ូអរ និង​ចំ​ច្រក​ធំ​ក្នុង​តំបន់​ភ្នំពេញ​ថ្មី ដែល​មិន​ពិបាក​ទទួល​ការចាប់អារម្មណ៍ បើ​នាង​មាន​វិធី​ធ្វើឲ្យ​អតិថិជន​មាន​ទំនុកចិត្ត​ទាំង​តម្លៃ និង​សេវាកម្ម ។ ពៅ លីដា និយាយថា នោះ​គឺជា​អ្វី​ដែល​នាង​បារម្ភ ប៉ុន្តែ​អ្វីៗ​នឹង​មិន​កើត​ឡើង​នោះ​ទេ ដោយសារ​តែ​មុន​ដំណើរការ គឺ​មាន​ការ​គិត​គ្រប់​ជ្រុងជ្រោយ​ទាំង​ទីតាំង និង​សេវា​ហាង ៕

ប្រភព៖ http://vodhotnews.com/26980

You might also like More from author

Leave A Reply

Your email address will not be published.