ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

Freedom House ថា​កម្ពុជា​ជា​ប្រទេស មិន​មាន​សេរីភាព

Freedom House ថា​កម្ពុជា​ជា​ប្រទេស មិន​មាន​សេរីភាព
January 30
07:37 2015

ភ្នំពេញៈ បន្ទាប់​ពី​មាន​របាយ​ការណ៍​នៃ​អំពើ​ពុក​រលួយ និង​ការ​បង្ក្រាប​ជា​ច្រើន ទៅ​លើ​​អ្នក​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ឆ្នាំ​មុន ប្រទេស​កម្ពុជា​ជា​ថ្មីម្តង​ទៀត​ ត្រូវ​បាន​ដាក់​ចំណាត់​ថ្នាក់​ដោយ​អង្គការ​​ឃ្លាំ​មើល​សកល Freedom House ថា​ «មិន​មាន​សេរីភាព» នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ពុធ។

នៅ​ក្នុង​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា​ «សេរីភាព​នៃ​ពិភព​លោក ២០១៥» ការ​វាយ​តម្លៃ​របស់​អង្គការ Freedom House ​អំពី​សិទ្ធិ​នយោបាយ​នៃ​​ពិភព​លោក​និង​សេរីភាព​ស៊ីវិល​​​របស់​ប្រជាពលរដ្ឋ​ទូទាំង​ពិភព​លោក​នៅ​ក្នុង​ឆ្នាំ​ ២០១៤ កម្ពុជា​បាន​ទទួល​ពិន្ទុ​មធ្យម​ចំនួន​ ៥,៥ ក្នុង​ចំណោម​ពិន្ទុ ៧ ដែល​ពិន្ទុ​ ១ ​តំណាង​ថា ​ជា​ប្រទេស​មាន​សេរីភាព​បំផុត​និង​ ៧ ជា​ប្រទេស​មាន​សេរីភាព​តិច​បំផុត។

លោក William Ford មន្ត្រី​កម្មវិធី​ប្រចាំ​អាស៊ីអាគ្នេយ៍​នៃ​អង្គការ Freedom House បាន​ថ្លែង​ថា៖ «យើង​មិន​ឃើញ​ថា​ឆ្នាំ​ ២០១៤ ជា​ឆ្នាំ​ល្អ​ក្នុង​ប្រទេ​ស​កម្ពុជា​ទេ។ ប្រទេស​នេះ​ត្រូវ​បាន​ដាក់​ចំណាត់​ថ្នាក់​ថា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ព្រៃ​ផ្សៃ​បំផុត​នៅក្នុង​ពិភព​លោក​ និង​មិន​មាន​សេរីភាព​យ៉ាង​ហោច​ណាស់​ ២០ ​ឆ្នាំ​នៅ​ក្នុង​​ការ​ដាក់​ចំណាត់​ថ្នាក់​របស់​ Freedom House»។

ការ​ដាក់​ចំណាត់​ថ្នាក់​នេះ​គឺ​ផ្អែក​ទៅ​លើ​សូចនាករ​លម្អិត​ចំនួន​ ២៥ ក្នុង​ការ​វាយ​តម្លៃ​ រួម​មាន​ដូច​ជា​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត សេរីភាព​នៃ​​ការ​ចូល​រួម​​នយោបាយ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​ជំនឿ​នីតិរដ្ឋ​ស្វ័យភាព​បុគ្គល​ និង​សិទ្ធិ​បុគ្គល។
បើទោះ​បី​​ជា​ពិន្ទុ​​របស់​ប្រទេស​កម្ពុជា​នៅ​តែ​ដូច​ឆ្នាំ​មុន លោក William Ford បាន​ថ្លែង​ថា ការ​ធ្លាក់​ចុះ​ខ្លាំង​ស្តីពី​សេរី​ភាព​មូល​ដ្ឋាន​ ​សិទ្ធិ​របស់​ស៊ីវិល​ក្នុង​ការ​គាំទ្រ​នយោបាយ បង្ហាញ​ថា​ កម្ពុជា​កំពុង​ធ្លាក់​ចេញ​ពី​ផ្លូវ​នៃ​ប្រជា​ធិបតេយ្យ។

លោក​បន្ត​ថា៖ «បន្ទាប់​ពី​ព្រឹត្តិការណ៍​ជុំវិញ​ការ​បោះឆ្នោត​ឆ្នាំ ​២០១៣ យើង​ឃើញ​មាន​ការ​បង្ក្រាប​មួយ​ទៀត​ទៅ​លើ​សេរី​ភាព​នៃ​ការ​ប្រមូល​ផ្តុំ​និង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​​នេះ​ ក្នុង​នោះ​មាន​​សោកនាដកម្ម​នៅ​ផ្លូវ​ វេងស្រេង ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៥ នាក់​នៅ​ក្នុង​ការ​តវ៉ា​កាល​ខែ​មករា និង​ការ​ដាក់​ពន្ធនាគារ​​សកម្ម​ជន​សិទ្ធិ​ដីធ្លី​ជា​ច្រើន​ទៀត»។

ទោះ​យ៉ាង​ណា​ប្រទេ​ស​នេះ​ មាន​ភាព​ប្រសើរ​ឡើង​ខ្លះដែរ ដូចជា​​ការ​ចូល​រួម​ផ្នែក​នយោបាយ​ក្នុង​ចំណោម​សាធារណជន​ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ​និង​សង្គម​ស៊ីវិល ដោយសារ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​សង្គម​ខ្លាំង​ជាង​មុន។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាពកម្ពុជា​ លោក ព្រាប កុល បាន​ថ្លែង​ថា ការ​ពិភាក្សា​បើកជា​ចំហ​អំពី​ច្បាប់​ស្តីពី​លទ្ធភាព​ទទួល​បាន​ព័ត៌មាន អាច​ជា​​ការ​បង្ហាញ​អំពី «ភាព​ប្រសើរ​ឡើង​មួយ​ចំនួន​​ នៅ​ក្នុង​ទស្សន​វិស័យ​នៃ​សេរីភាព​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា»។

លោក Ford ​បាន​ថ្លែង​ថា ផ្នែក​រីក​ចម្រើន​មួយ​ទៀត​គឺថា​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត គ្រោង​​ធ្វើ​កំណែ​ទម្រង់​ដំណើរ​ការ​បោះឆ្នោត។

គណបក្ស​ធំ​ពីរ​របស់​កម្ពុជា​ បច្ចុប្បន្ន​នេះ​កំពុង​ធ្វើ​លើ​សេចក្តី​ព្រាង​ច្បាប់​ គ.ជ.ប ​ថ្មី​​ដែល​នឹង​សើរើ​ប្រព័ន្ធ​បោះឆ្នោត​បន្ទាប់​ពី​មាន​ការ​សង្ស័យ​ថា មាន​ការ​ក្លែង​បន្លំ​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

លោក Ford បន្ត​ថា៖ «គេ​នៅ​ចាំ​មើល​ទៀត​ថា​តើ​​ការ​​ផ្លាស់​ប្តូរ​​ទាំង​នេះ​អាច​បំបែក​ភាព​ជាប់​គាំង​នយោបាយ​យ៉ាងណា និង​ថា​តើ​ គ.ជ.ប ​អាច​ធានា​​ឯករាជ​ភាព​របស់​ខ្លួន​យ៉ាង​ណា​?»។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប​ បាន​​ឆ្លើយតប​ដោយ​ថ្លែង​ថា វា​មិន​អាច​ទៅ​រួច​ទេ​ឲ្យ​ គ.ជ.ប ឯក​រាជ្យ​ទាំង​ស្រុង​ ប៉ុន្តែ​ គ.ជ.ប កំពុង​ព្យាយាម​​អនុវត្ត​​ច្បាប់​បោះឆ្នោត​​យ៉ាង​យុត្តិធម៌​​និង​អស់​ពី​សមត្ថភាព​របស់​ខ្លួន។ «យើង​អាច​និយាយ​ថា​ គ.ជ.ប យុត្តិធម៌ ប៉ុន្តែ​យើង​មិន​អាច​និយាយ​ថា វា​ឯករាជ្យ ១០០ ភាគរយ​ទេពី​ព្រោះ​សមាជិក​របស់​វា​ត្រូវ​បាន​ជ្រើស​រើស​ឡើង​ដោយ​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ»។

បើ​តាម​លទ្ធផល​រក​ឃើញ​របស់ Freedom House បាន​ឲ្យ​ដឹងថា បើ​ទោះ​បី​ជា​មាន​ភាព​រីក​ចម្រើន​ទាំង​នេះ​ក៏​ដោយ​ វា​ក៏​មាន​ការ​ខក​ចិត្ត​ខ្លាំង​ឡើង​ផងដែរ អំពី​ភាព​អសមត្ថភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ទទួល​ស្គាល់​ពី​តម្រូវ​ការ​តំណាង​រាស្រ្ត​របស់​ខ្លួន​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​នយោបាយ​ផ្ទាល់​របស់​ខ្លួន។

ប៉ុន្តែ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ថា ដោយសារ​​តែ​បរិយា​កាស​នយោបាយ​ «អាក្រក់» គណបក្ស​​ប្រឆាំង​​ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក​ជំហាន​តូច​ជាង​មុន​ក្នុង​ការ​​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់​ប្តូរ។

លោក ឆ័យ បាន​ថ្លែង​ថា៖ «យើង​មិន​មាន​ស្ថាប័ន​ដែល​អាច​ជឿ​ជាក់​បាន​ដែល​អាច​ឲ្យ​គណបក្ស​ប្រឆាំង​អនុវត្ត​តួនាទី​របស់​ខ្លួន​… ​ពី​ព្រោះ​នៅ​ពេលយើង​ចាប់​ផ្តើម​លើក​ឡើង​នូវ​ក្តី​បារម្ភ​ ​យើង​ទទួលរង​ការ​គំ​រាម​កំហែង​ តំណាង​រាស្រ្ត​របស់​យើង​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ហើយ​ស្ថានភាព​គឺ​កាន់​តែ​អាក្រក់​ទៅ»។

ដើម្បី​ធ្វើ​ឲ្យ​ស្ថាន​ភាព​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​ប្រសើរ​ឡើង លោក Ford បាន​​ផ្តល់​អនុសាសន៍​ថា សេរី​ភាព​អនឡាញ​គួរ​បើក​ចំហ​មិន​ស្ថិត​ក្រោម​ច្បាប់​គាប​សង្កត់។

លោក Ford​ ​បាន​ថ្លែង​ថា ​វា​លឿន​ពេក​ មិន​ទាន់​​ធ្វើ​ការ​ព្យាករ​បាន​ថា តើ​ស្ថានភាព​នៃ​សេរី​ភាព​ក្នុង​ប្រទេស​កម្ពុជា​នឹង​យ៉ាង​ណា​ទេ​ក្នុង​ឆ្នាំ ២០១៥ ប៉ុន្តែ​វា​អាច​ជា​ក្តី​បារម្ភ​តាម​រយៈ​ការ​បង្ហាញ​ដូច​ជា​ការ​កាត់​ទោស​​ទៅ​លើ​សកម្ម​ជន​បឹងកក់​និង​ព្រះ​សង្ឃ​ ១ អង្គ​ត្រូវ​បាន​តម្កល់​ដោយ​សាលា​ឧទ្ធរណ៍។

លោក​ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​ការ​ឆ្លើយតប​ទេ៕

ស្លាក
ចែករំលែក

អំពីអ្នកនិព្ធ

ខេមបូភេគ

ខេមបូភេគ

អត្ថបទទាក់ទង

loading...

0 Comments

No Comments Yet!

There are no comments at the moment, do you want to add one?

Write a comment

Write a Comment

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0036141
Visit Today : 36
Visit Yesterday : 122
This Month : 719
This Year : 36141
Total Visit : 36141
Hits Today : 313
Total Hits : 280940
Who's Online : 5
Your IP Address: 54.211.168.204