ក្រុម​រដ្ឋមន្រ្តី​អាស៊ាន​សម្តែង​កង្វល់​ជុំវិញ​ទង្វើ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

0

ក្រុងកូតាគីណាបាលូៈ ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​កាលពី​ថ្ងៃ​ពុធ បាន​សម្តែង​កង្វល់​ចំពោះ​ការ​ទាមទារ​ទឹកដី​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ ខណៈ​ដែល​ហ្វីលីពីន​ជំរុញ​ឲ្យ​ពួកគេ​ងើប​ឡើង​ប្រឆាំង​ក្រុង​ប៉េកាំង​។

សេចក្តី​ថ្លែងការណ៍​នោះ បាន​កើតឡើង​ក្រោយពី​ក្រុង​ម៉ានីល​ព្រមាន​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគេ្នយ៍​(អាស៊ាន​)​នៅពេល​ដក​ខ្លួន​ថយ​របស់​ក្រុម​រដ្ឋមន្ត្រី​នៅ​ម៉ាឡេស៊ី​ដែល​ជំនឿ​ទុកចិត្ត​របស់​ក្រុម​ប្រទេស​១០​នេះ​ប្រឈម​គ្រោះថ្នាក់ ខណៈ​ខ្លួន​មិន​អាច​ដោះស្រាយ​«​បញ្ហា​ដ៏សំខាន់​នៅក្នុង​តំបន់​ខ្លួន​ផ្ទាល់​បាន​នោះ»។

សេចក្តី​ថ្លែងការណ៍​របស់​ម្ចាស់ ជំនួប រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​លោក Anifah Aman បាន​និយាយ​ថា​៖ «ការ​ដកខ្លួន​ថយ​នេះ បាន​បន្ថែម​កង្វល់​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ខ្លះ ជុំវិញ​ការ​ទាមទារ​ទឹកដី​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ ដោយ​បាន​កើតឡើង​បន្ទាប់​ពី​ជំនួប​ពីរ​ថ្ងៃ​។

សេចក្តី​ថ្លែងការណ៍​នោះ​មិន​បាន​លើក​ឡើង​ពី​ប្រទេស​ណា​ឲ្យ​ជាក់លាក់​នោះ​ទេ។

ដោយ​ខ្លាច​ធ្វើឲ្យ​ប៉ះពាល់​ទំនាក់ទំនង​ប្រទេស​ជិត​ខាង​ធំ​របស់​ខ្លួន​នៅ​ភាគ​ខាង​ជើង​នោះ អាស៊ាន បាន​ឆ្លើយតប​ទៅ​នឹង​វិធានការ​អះអាង​ដែល​កើនឡើង​របស់​ចិន​ដើម្បី​ទាមទារ​ទឹកដី​នៅក្នុង​សមុទ្រ​ខាង​ត្បូង​ដោយ​ប្រុងប្រយ័ត្ន​ជាច្រើន​ឆ្នាំ​។

ចិន​បាន​អះអាង​ថា សមុទ្រ​នោះ​ស្ទើរតែ​ទាំងអស់ ជា​ទីតាំង​ដែល​មាន​ជម្លោះ​ជាមួយ​សមាជិក​អាស៊ាន​ដូចជា​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​ព្រមទាំង​ជាមួយ​កោះ​តៃវ៉ាន់​ដែល​មិនមែន​ជា​សមាជិក​នៅក្នុង​អាស៊ាន​ផង​ដែរ៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.