ជប៉ុន​និយាយ​ថា​សារថ្មី​របស់​ក្រុម ​IS ​ទំនង​ជា​ពិតប្រាកដ

4
Cambodia Website Design

ក្រុងតូក្យូៈ ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​អំពី​សារ​មួយ​ថ្មី​បំផុត​មកពី​ក្រុម​សកម្មប្រយុទ្ធ​អ៊ិស្លាម​ដែល​គំរាមកំហែង​សម្លាប់​ចំណាប់ខ្មាំង​ជប៉ុន និង​ហ្ស៊កដានី​នោះ គឺ​ទំនង​ជា​ពិតប្រាកដ​ណាស់​។

ប្រមុខ​រដ្ឋមន្រ្តី​គណៈរដ្ឋមន្ត្រី​លោក Yoshihide Suga បាន​ប្រាប់​ក្រុម​អ្នកកាសែត​អំពី​ខ្សែអាត់​សំឡេង​នេះ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​បំផ្ទុះ​គ្រាប់បែក​ដែល​បរាជ័យ​ម្នាក់ ហាក់​ដូចជា​ពិតប្រាកដ។

លោក​បាន​និយាយ​ថា៖ «យើង​គឺ​ស្ថិត​នៅក្នុង​ដំណើរការ​នៃ​ការ​បញ្ជាក់​ពី​វា ប៉ុន្តែ​វា​គឺជា​លទ្ធភាព​ខ្ពស់​ដែល​ថា សំឡេង​នោះ​គឺជា​សំឡេង​របស់​លោក Goto ​»។

Cambodia Website Design

ក្រុង​តូក្យូ​កំពុង​អង្វរ​ឲ្យ​ក្រុង​អាម៉ាន់​ជួយ​សង្គ្រោះ​លោក Goto ជា​អ្នកកាសែត​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​ជា​ចំណាប់ខ្មាំង​ដោយ​ក្រុម​រដ្ឋអ៊ិស្លាម​។

នៅក្នុង​សារថ្មី​មួយ​របស់​ពួកគេ​ដែល​ចុះ​ផ្សាយ​នៅ​កាសែត Japan time ពី​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​សកម្មប្រយុទ្ធ​បាន​ទាមទារ​ឲ្យ​ក្រុង​អាម៉ាន់​ប្រគល់​ខ្លួន​ជនជីហាដ​ស្ត្រី អ្នកស្រី Sajida al-Rishawi ត្រឹម​«ពេល​ថ្ងៃ​លិច»​ដែល​កំពុង​ស្ថិត​នៅក្នុង​ជួរ​ឈ្មោះ​ស្លាប់​នៅ​ប្រទេស​ហ្ស៊កដានី​ដោយសារ​តួនាទី​របស់​អ្នកស្រី​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​សណ្ឋាគារ​បី​លើក​នៅ​ក្រុង​អាម៉ាន់​ដែល​បាន​សម្លាប់​មនុស្ស​អស់​៦០​នាក់​។

វា​បាន​និយាយ​ថា ការ​ផ្លាស់ប្ដូរ​គួរ​ធ្វើ​ឡើង​នៅឯ​ព្រំដែន​តួកគី​។

លោក Suga បាន​និយាយ​ថា នាយករដ្ឋមន្រ្តី​ជប៉ុន​លោក ស៊ីន ហ្សូ អាបេ បាន​ស្នើសុំ​ឲ្យ​«ប្រទេស​ផ្សេងៗ ដែល​ក្នុង​នោះ​មាន​តួកគី​ចូលរួម​សហការ​»។

នៅក្នុង​សារ​ចុងក្រោយ​បំផុត ទំនង​ជា​ប្រើប្រាស់​សំឡេង​របស់​លោក Goto បាន​បញ្ជា​ឲ្យ​ប្រទេស​ហ្ស៊កដានី​ដោះលែង អ្នកស្រី Rishawi ជា​ថ្នូរ​ជាមួយ​ជីវិត​របស់​លោក Goto ៕

Comments

comments

You might also like More from author