វិធី​ងាយ​ៗ​ធ្វើឲ្យ​សក់​ឆាប់ដុះ​វែង

13
Cambodia Website Design

ស្ត្រី​ភាគច្រើន​ស្រលាញ់​សក់​វែង​ខ្លាំង​ណាស់ ប៉ុន្តែ​​ពេល​ខ្លះ​ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​កាត់​ឲ្យ​ខ្លី ដោយ​សារ​បញ្ហា​មួយ​ចំនួន​ដូច​ជា ​សក់​ជ្រុះ ឬ​សក់​ខូច​​ជា​ដើម។ បញ្ហា​​ទាំងនេះ​កើត​ឡើង​ដោយសារ​ហេតុផល​មួយ​ចំនួន​ខុស​ៗ​គ្នា ​ដូចជា​អាយុ សក់​ឆេះ​ដោយសារ​ការ​លេង​ច្រើន​ពណ៌ អស់​រដូវ  ការ​មាន​ផ្ទៃពោះ​​ ជំងឺ និងកត្តា​ផ្សេងៗ​ទៀត។ ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ធ្វើឲ្យ​សក់​របស់​ឆាប់​លូតលាស់​បាន​វែង៖

១. បរិភោគ​របប​អាហារ​​ដែល​ល្អ​ចំពោះ​សុខភាព

 

Cambodia Website Design

ការ​បរិភោគ​អាហារ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន វីតាមីន និង​សារធាតុ​រ៉ែ​ជា​រឿង​សំខាន់​ដល់​ការ​លូតលាស់​សក់។ ជ្រើសរើស​យក​អាហារ​ដែល​មាន​​វីតាមីន A B C E ខ្ពស់​ មាន​សារធាតុ​ជំនួយ​មួយ​ចំនួន​ដូចជា​ជាតិ​ដែក ស័ង្កសី ទង់ដែង ម៉ាញេស្យូម  ។ ជាពិសេស​វីតាមីន B គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​ធ្វើឲ្យ​សក់​ដុះ​លូតលាស់​លឿន។

 

២. ប្រើ​ប្រេងល្ហុង​ខ្ញែរ

 

product_castor_oil

 

ប្រេង​ល្ហុង​ខ្ញែរ​សម្បូរ​ទៅ​ដោយ​វីតាមីន E និង​អាស៊ីដ​ខ្លាញ់ ជា​ពិសេស​អាស៊ីដ​ខ្លាញ់​អូមេហ្គា 9 ដែល​អាច​ជំរុញ​កំណើន​សក់​ដុះ​លឿន​តាម​ធម្មជាតិ។ វិធី​ប្រើ​ គឺ​ត្រូវ​លាយ​ប្រេងល្ហុង​ខ្ញែរ​ស្មើគ្នា​ជាមួយ​ប្រេងដូង ​​ប្រេង​អូលីវ​ ឬ​អាល់ម៉ុង រួច​យក​ទៅ​ម៉ាស្សា​លើ​ស្បែក​ក្បាល រួច​​ទុក​វា​ចោល​ពី​៣០ ទៅ៤៥នាទី  សឹម​កក់​សក់​នឹង​សាប៊ូ។

 

៣. ម៉ាស្សា​ស្បែក​ក្បាល

 

ការ​ម៉ាស្សា​អាច​ជំរុញ​ឲ្យ​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​ក្បាល និង​ជួយ​រំញោច​ឫស​សក់​ឲ្យ​ដុះ​ចេញ។ វិធី​ធ្វើ​ គឺយក​ប្រេង​ដាក់​លើ​បាត​ដៃ​ រួច​ត្រដុស​ដៃ​លើ​ស្បែក​ក្បាល​ថ្នម​ៗ​ជា​ចលនា​បី​ ទៅ​ប្រាំ​នាទី បន្ទាប់​មក​ជម្រះ​ជាមួយ​ទឹក​ត្រជាក់។

 

៤. ត្រលប់​សក់​ចុះក្រោម

 

នេះ​ជា​​គន្លឹះ​​ដ៏​ពេញ​និយម​បំផុត​ដើម្បី​ជំរុញ​ឲ្យ​សក់​ឆាប់​ដុះ​លឿន។ អ្នក​គ្រាន់​តែ​ត្រឡប់​សក់​ឲ្យ​ធ្លាក់​ចុះ​ក្រោម​ពីរ​ទៅ​បួន​នាទី​ជា​រៀងរាល់ថ្ងៃ។ វិធី​នេះ​ដើម្បី​ជួយ​កែលំអ​ឈាម​ឲ្យ​រត់​ស្រួល។

 

៥. រំសាយ​ភាព​តានតឹង

 

Manage-Cortisol-By-Lowering-Stress

 

ស្ត្រេស​គឺជា​កត្តា​សំខាន់​បំផុត​ដែល​រួម​ចំណែក​ដល់​ការ​ជ្រុះ​សក់ និង​រារាំង​មិន​ឲ្យ​សក់​លូតលាស់។ ដូច្នេះ​បើ​ចង់​បាន​សក់​វែង ​ត្រូវ​ព្យាយាម​រំសាយ​ភាព​តានតឹង​នេះ​ចេញ​ នោះ​សក់​​នឹង​លូតលាស់​លឿន​ដោយ​ឯងៗ។ អ្នក​​​ត្រូវ​សមាធិ​ ​​ហាត់ប្រាណ​ ឬ​ការ​សម្រាក​លំហែ​ផ្សេង​ទៀត។

 

៦. យក​វីតាមីន ​និង​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ

 

បន្ថែម​ពី​លើ​ការ​បរិភោគ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ អ្នក​អាច​យក​ថ្នាំ​គ្រាប់ ឬ ប្រេង​ត្រី​លាប​សក់​ដើម្បី​​បង្កើត​កំណើន​សក់។ មុន​ប្រើ​ថ្នាំ​គ្រាប់​ណា​មួយ ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។

 

៧. ចិញ្ចឹម​សក់​ជាមួយ​ប្រទាល​កន្ទុយ​ក្រពើ

 

ប្រទាល​កន្ទុយ​ក្រពើ​មាន​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព និង​សម្រស់ ហើយ​ក៏​អាច​ជួយ​ពន្លឿន​សក់​ឲ្យ​ឆាប់​ដុះ និង​ការពារ​សក់​ជ្រុះ។ វិធី​ប្រើ​យក​ទឹក​ប្រទាល​កន្ទុយ​ក្រពើ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ​បន្តិច​ទុក​២០​នាទី​ចោល រួច​សឹម​យក​ទៅ​កក់​សក់។ ធ្វើ​បែបនេះ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​នឹង​ឃើញ​លទ្ធផល។

 

៨. ឧស្សាហ៍កាត់តម្រឹម

 

pregnant-woman-cutting-hair

 

ក្នុងមួយខែត្រូវកាត់តម្រឹមចុងសក់ម្ដង វិធីនេះនឹងកម្ចាត់សក់ខូចចេញ ហើយធ្វើឲ្យ​​ឲ្យកោសិកា​សក់ឆាប់ដុះលូតលាស់បានល្អ៕

ប្រភព៖ http://news.sabay.com.kh/article/263121

Comments

comments

You might also like More from author