មាស សុខសោភា បំផុស​យុវជន​ខ្មែរ​ឲ្យ​ជួយ​ការពារ​តំបន់​អារ៉ែង

0 0
Cambodia Website Design

ឈរ​កាន់​អាវ​ពណ៌​ខ្មៅ ត្រដាង​បង្ហាញ​ឲ្យ​ឃើញ​រូប​ក្រពើ​ពណ៌​ស​ផុស​អណ្តែត និង​មាន​អក្សរ​ខ្មែរ​បី​ពណ៌ ស ក្រហម លឿង នៅ​ខាង​ក្រោម​ថា «ការពារ​តំបន់​អារ៉ែង» នោះ​កំពូល​តារា​ចម្រៀង​ដែល​ជារឿយៗ​រមែង​បង្ហាញ​ខ្លួន​ជាមួយ​សកម្មភាព​ការពារ​ព្រៃ​ធម្មជាតិ​កញ្ញា មាស សុខសោភា ក៏​បាន​សរសេរ​ជា​សារ​មាន​ន័យ​ថា «ដើម្បី​ទាំង​អស់​គ្នា យុវជន​ខ្មែរ​-កូន​ខ្មែរ !! អនាគត​គឺ​ស្ថិត​ក្នុង​ដៃ​អ្នក…»។

តារា​ចម្រៀង​ស្រី​សំនៀង​ស្រទន់​មុន​រះ​ខ្ពស់​ចិញ្ចែង​ចិញ្ចាច​មាន​ប្រវត្តិ​ធ្លាប់​ដើរ​ច្រៀង​តាម​រោង​ការ​ដូរ​យក​អង្ករ​ច្រក​ឆ្នាំង​ចិញ្ចឹម​គ្រួសារ​រូប​នេះ ត្រូវ​បាន​ប្រិយមិត្ត​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​បញ្ចេញ​មតិ​គាំទ្រ​ពី​សកម្មភាព​ជួយ​សង្គម​បន្ថែម​ពី​លើ​ទេព​កោសល្យ​សិល្បៈ​របស់​នាង។

សារ​គាំទ្រ​រាប់​រយ​ដែល​នាង​ទទួល​បាន​ពី​ប្រិយមិត្ត ដោយ​ខ្លះ​សរសើរ​ពី​ភាព​ក្លាហាន​របស់​នាង​ក្នុង​នាម​ជា​តារា​ចម្រៀង​ស្រី​ម្នាក់​ដែល​មាន​គុណ​សម្បត្តិ​លើស​ពី​សំឡេង​ពីរោះ និង​ខ្លះ​ទៀត​ផ្ដល់​កម្លាំង​ចិត្ត​ជំរុញ​ឲ្យ​នាង​បន្ត​ជួយ​អភិរក្ស​ព្រៃឈើ។

Cambodia Website Design

ទាក់ទិន​នឹង​ការ​បង្ហោះ​រូបភាព ព្រម​ទាំង​សារ​បំផុស​អារម្មណ៍​យុវជន​ឲ្យ​ការពារ​តំបន់​អារ៉ែង កម្ពុជា​ចុង​សប្តាហ៍ មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​កញ្ញា មាស សុខសោភា បាន​ទេ ខណៈ​ទូរស័ព្ទ​នាង​មិន​មាន​អ្នក​ទទួល។

លោក មាស សុខរតនៈ ជា​បង​ប្រុស និង​ជា​អ្នក​នាំ​ពាក្យ​របស់​នាង បាន​និយាយ​ថា លោក​មិន​អាច​បកស្រាយ​បាន​ទេ ព្រោះ​នោះ​ជា​សកម្ម​ភាព​ប្អូន​ស្រី​ក្រៅ​វិស័យ​សិល្បៈ។

លោក​គ្រាន់​តែ​និយាយ​ថា៖ «ខ្ញុំ​មិន​ទាន់​បាន​ឃើញ​រូបភាព​នោះ​ទេ មិន​ទាន់​បាន​បើក​មើល»។

គួរ​រំឭក​ថា កាល​ពី ខែ​កក្កដា ឆ្នាំ​មុន មាស សុខ​សោភា ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ដាំ និង​បំបួស​ដើម​ឈើ​នៅ​តំបន់​ភ្នំ​ឱរ៉ាល់។

កាល​នោះ​តារា​ស្រី​សំឡេង​ស្រទន់​ដែល​មាន​ក្ដី​ប្រាថ្នា​ដាំ​ដើម​ឈើ​ឲ្យ​បាន ១ ម៉ឺន​ដើម​ក្នុង​ជីវិត​របស់​នាង​នោះ បាន​ថ្លែង​ថា៖ «នេះ​ជា​ទឹក​ចិត្ត​ស្រឡាញ់​របស់​ខ្ញុំ ហើយ​ខ្ញុំ​គិត​ថា អ្នក​ទាំង​អស់​គ្នា​ក៏​បាន​ដឹង​ពី​សារ​ប្រយោជន៍​របស់​ដើម​ឈើ​ដែរ គ្រាន់​តែ​អ្នក​ខ្លះ​មិន​ទាន់​បាន​ធ្វើ​ប៉ុណ្ណោះ។ ដូច្នេះ​​​ សកម្មភាព​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ គឺ​មិន​មាន​ដាច់​ខាត»៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.