គយគន់សម្រស់តារាចម្រៀង សុខ ពិសី

27
Cambodia Website Design

តារាចំរៀងមុខមាត់កូនកាត់ កញ្ញា សុខ ពិសី គឺជាកូនអ្នកក្រុងតាខ្មៅ ស្ថិតក្នុងខេត្តកណ្ដាល ដែលមានបងប្អូនបង្កើតចំនួន ៣ នាក់ (ប្រុស ២ និង ស្រី១) ដោយនាងគឺ ជាកូនទៅ ២ នៅក្នុងបន្ទុកគ្រួសារ។ ពិសី មានឪពុកឈ្មោះ សុខ ហេង អាយុ ៤៦ ឆ្នាំ ជាមន្ត្រីយោធា ឬ យោធិន រីឯម្ដាយឈ្មោះ រស់ សុគន្ថារី ជាអកុសលបានទទួល អនិច្ចកម្មក្នុងហេតុការណ៍ ក្រឡាប់រថយន្ត នៅម្ដុំពេជ្រនិល កាលពីខែ មេសា ឆ្នាំ ២០០៨។

នាងបានចូលរៀននៅឯ បឋមសិក្សា ព្រែកសំរោង រួចក៏បន្តទៅរៀននៅឯ អនុវិទ្យាល័យ អនុវត្តិ ដែលសាលាទាំងពីរសុទ្ធសឹងតែ ស្ថិតក្នុងទីកន្លែងកំនើតរបស់នាងផ្ទាល់ ពោលគឺ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ កាលពីឆ្នាំ ២០០៦ នាង រួមទាំងគ្រួសារ បានផ្លាស់ទីលំនៅមករស់នៅក្នុង ទីក្រុងភ្នំពេញ នៅម្ដុំទួលទំពូង ដែលពេលនោះនាងក៏បាន ប្ដូរចូលទៅរៀននៅឯ វិទ្យាល័យទួលទំពូងវិញ។ កញ្ញា សុខ ពិសី បានរៀនចប់ថ្នាក់បាក់ឌុបក្នុង ឆ្នាំ ២០០៨ ប៉ុន្មានខែបន្ទាប់ពី គ្រោះកាចនោះ ហើយត្រូវតំរូវឲ្យនាង មកធ្វើការប្រឡងបញ្ចប់ថ្នាក់ទី ១២ ទាំងមិនទាន់ជាសះស្បើយ ប៉ុន្តែជាសំណាងល្អ នាងបានទទួលជោគជ័យក្នុងការប្រលងនោះ។

ងាកទៅរកវិស័យសិល្បៈវិញ សុខ ពិសី ពិតជាចង់ក្លាយខ្លួនជាតារាចម្រៀងម្នាក់ និង ចង់ចូលប្រឡូកក្នុងសិល្បៈចំរៀង ខ្លាំងណាស់ ដូច្នេះហើយទើបបានជា ធ្វើអោយនាងសំរេចចិត្តធ្វើដំនើរពី ក្រុងតាខ្មៅ មកហាត់ច្រៀងក្នុងក្លឹបមួយ កាលពីឆ្នាំ ២០០៤ បើទោះបីជា គ្រួសារមិនទាន់បានមករស់នៅ ភ្នំពេញ ក៏ដោយ។ កាលនោះ នាងត្រូវបានគ្រូបង្វឹក ណែនាំទៅអោយ ផលិតកម្ម KH រួចត្រូវបានផលិតកម្ម ផ្ដល់ឱកាសឲ្យចូលទៅថតសំឡេងសាក នាងដើមឆ្នាំ២០០៥ ហើយក្រោយពីនោះមិនបានប៉ុន្មានផង នាងត្រូវបានផលិតកម្មខាងលើនេះ ផ្ដល់នូវកុងត្រារយៈពេល ៥ ឆ្នាំ ដែលជាអំណោយដ៏មានតំលៃរបស់នាង ក្នុងការធ្វើអោយនាងឈានជើង ប្រឡូកចូលក្នុងវិស័យសិល្បៈជាលើកដំបូង ដើម្បីបំពេញនូវ សេចក្ដីប្រាថ្នាស្រេកឃ្លានរបស់នាងកាលពីអតីតកាល។ តារាចម្រៀង សុខ ពិសី ត្រូវបានទស្សនិកជនទទួលស្គាល់ខ្លាំង តាមរយៈ បទ “ទោះឈឺចាប់ក៏សុំក្បែរ” “អាល័យដៃថ្នម” ហើយនិងបទចុងក្រោយ សំរាប់អាជីពជាតារាចម្រៀងរបស់ ផលិតកម្ម KH គឺបទ “កូនប្រសាស្រី” (ក្រោយមកត្រូវបានអោយ កញ្ញា សុខ ស្រីនាង ច្រៀងជំនួសវិញក្នុងពេលចេញជា វីស៊ីឌី)។ ក្នុងកំឡុងឆ្នាំ ២០០៧ នាងក៏បានមកតោងទ្រនំថ្មីមួយទៀត គឺផលិតកម្ម Nice Star ដែលពេលនោះនាងត្រូវបាន ទទទួលការលើកតំកើងយ៉ាងខ្លាំងពី លោក ហ្វៃ សំអាង ដែលធ្វើអោយនាងមានសន្ទុះយ៉ាងខ្លាំង។ ក្នុងពីឆ្នាំ ២០០៩ នាងបានវិលចូលវិស័យសិល្បៈវិញ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដោយច្រៀងនៅក្នុង ផលិតកម្មកូរ៉េ មួយតែត្រូវបានបិទទ្វារទៅវិញ ប៉ុន្តែនៅចុងឆ្នាំដដែលនោះ នាងបានរកឃើញទ្រនំដ៏រឹងមាំមួយ ដែលធ្វើអោយនាងឈរជើងបានរហូតមកដល់សព្វថ្ងៃ គឺផលិតកម្ម សាន់ដេ។ តារាចម្រៀងវ័យក្មេងរូបនេះ បានកន្រ្តាក់ឆក់យក បេះដូងប្រិយមិត្តអ្នកគាំទ្រម្ដងទៀតតាមរយៈបទ “ស្រលាញ់បងឈឺចាប់ម្ល៉េះ” និង បទ “លែងហ៊ានគិត” ដែលជាបទដែលនាងទទួលបាននូវ ការគាំទ្រយ៉ាងពុះកញ្ជ្រោល ហួសពីការស្មាន។ នាងក៏មានបទចម្រៀង ពេញនិយមជាច្រើនទៀតផងដែរ ពោលគឺ “អូនមានអារម្មណ៍ខុសធ្ងន់ណាស់ ពេលជ្រើសរើសបង” “តើមនុស្សស្រីស្មោះពិតជាល្ងង់ណាស់មែនទេ”  រួមទាំងបទ “បែករហូត” ដែលជាការបកស្រាយរួមគ្នា ជាមួយ តារាចម្រៀង ខេមរៈ សិរីមន្ត ផងដែរ។ និយាយអំពីការចេញទៅសំដែងនៅឯក្រៅប្រទេសវិញ គឺនាងមិនដែលធ្លាប់បានចេញទៅម្ដងណាឡើយទេ ដោយសារតែ មានភាពមមាញឹកក្នុងការច្រៀងក្នុងស្រុក ម្យ៉ាងដោយសារតែការស្នើពីប្រធានសមាគមន៍នៅបរទេសនោះ ចំពេលដែលនាងរវល់។

Cambodia Website Design

នាងធ្លាប់បានបើក ហាងលក់សំលៀកបំពាក់ កាលពីចុងឆ្នាំ ២០០៩ ផងដែរ តែត្រូវបានបិទទ្វារទៅវិញ ក្រោយពីដំនើរការបានមួយឆ្នាំប៉ុណ្ណោះ តែនាងបានព្រលយថា ពេលណាមួយដែលអាចអោយនាង មានពេលទំនេរឡើងទីទិញសំលៀកបំពាក់ បាននោះនាងនឹងបើកហាងនោះវិញ ប៉ុន្តែមិនទាន់បានកំនត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ៕

Comments

comments

You might also like More from author