ហាត់ប្រាណជាប្រចាំ ជួយបង្ការមហារីក

0 1
Cambodia Website Design

តាមការសិក្សាស្រាវជ្រាវ ដោយមូលិធិ មហារីក ពិភពលោក (The world Cancer Research Fund) បានរកឃើញថា អ្នកហាត់ប្រាណ ជាប្រចាំប្រមាណ ៣០នាទី ជារៀងរាល់ថ្ងៃ មានអត្រា ប្រឈមតិចចំពោះ ការកើតជំងឺមហារីក ពេលអាយុកើនឡើង ។ ទាំងនេះអាចបណ្តាលឲ្យ មានរូបរាង សមសួនមិនធាត់ ដែលការធាត់អាចឈាន ទៅរក ជំងឺមហារីកបាន ។

លោកវេជ្ជបណ្ឌិត រ៉ាឆេល ថមស៊ុន នៃមូលលិធិខាងលើ បានឲ្យដឹងថា ខណៈនេះមាន ភស្តុតាងដែល អះអាងយ៉ាងច្បាស់ថា ការហាត់ប្រាណក៏ ជាកត្តាដ៏សំខាន់ក្នុងការ បង្ការជំងឺមហារីក និងមិនត្រូវគិតថា ទាល់តែហាត់ប្រាណខ្លាំងៗ ប៉ុណ្ណោះ ទើបអាចបង្ការជំងឺមហារីក បាននោះទេ ព្រោះមនុស្សជាច្រើនដែល ធ្វើការហាត់ប្រាណស្រាលៗ ជាប្រចាំរាល់ថ្ងៃ ដូចជាការដើរលឿន ការរត់ត្រឹកៗ ឬការឡើងចុះកាំជណ្តើរក៏អាច បង្ការជំងឺមហារីក បានដែរ ។

ការហាត់ប្រាណមិនគ្រាន់តែ ជួយបន្ថយអត្រាប្រឈម នឹងជំងឺមហារីក ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្ការ ការបាត់បង់ជីវិត ដោយសារជំងឺបេះដូង ឬ ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល រួមទាំងបន្ថយឱកាសនៃ ការកើតជំងឺទឹកនោមផ្អែម បានទៀតផង ៕

Cambodia Website Design

ប្រភព៖ http://lookingtoday.com/index.php/entertainment-general-news.html

You might also like More from author

Leave A Reply

Your email address will not be published.