តើ​អ្វី​ទៅ​ជា​ជំងឺ​គាំងបេះដូង ឬ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង?

0
Cambodia Website Design

រាជធានី​ភ្នំពេញ ៖ ធម្មតា​បេះដូង​មនុស្ស​យើង​វា​ដំណើរការ​ទៅ​បាន​ដោយសារ​សរសៃឈាម​ជា​អ្នក​ចិញ្ចឹម ។ ភាសា​បច្ចេកទេស​ហៅ​ថា សរសៃ​អាំង​ទែ​កូ​រឺ​ណែ នៅ​ពេល​ដែល​សរសៃ​អាំង​ទែ​កូ​រឺ​ណែ​នេះ​ស្ទះ ឬ​ត្បៀត ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង ទៅ​មិន​រួច​ធ្វើ​ឲ្យ​សាច់ដុំ​បេះដូង​មួយ​ចំណែក​នោះ​ស្លោក​រលួយ​ដែល​ហៅ​ថា ជំងឺ គាំងបេះដូង ឬ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​។ នេះ​ជា​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​វេជ្ជបណ្ឌិត សុខ ជួ ប្រធាន​ផ្នែក​ជំងឺ​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក្នុង​ឱកាស​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ។

លោក​សាស្ត្រាចារ្យ សុខ ជួ បាន​ថ្លែង​បន្ត​ថា ជំងឺ​គាំងបេះដូង ឬ​ជំងឺ ស្ទះ​សរសៃឈាម​បេះដូង គឺជា​ជំងឺ​មួយ​ដែល​ធ្ងន់ធ្ងរ​ហើយ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​លើ​ពិភព លោក​ជា​រៀង​រាល់​ឆ្នាំ ។ យោង​តាម​របាយ ការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​មាន​មនុស្ស​លើស​ពី​១៧​លាន​នាក់​បាន​ស្លាប់ ដោយសារ​ជំងឺ​គាំងបេះដូង​ឬ​ជំងឺ​ស្ទះ​សរ សៃ​ឈាម​បេះដូង ដូច្នេះ​ហើយ​បានជា បច្ចុប្បន្ន​នេះ នៅ​លើ​ពិភពលោក​ទាំងមូល​មានការ​យកចិត្តទុកដាក់​ខ្លាំង​ណាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​នេះ ព្រោះថា ការ​ព្យាបាល​ជំងឺ​ស្ទះ​សរសៃឈាម បេះដូង គឺ​ទាមទារ​ពេលវេលា​មួយ​ជាក់លាក់ កាន់តែ​លឿន​កាន់តែ​ប្រសើរ បើសិនជា​យើង​ព្យាបាល​ក្នុង​ដំណាក់កាល​មួយ​ដែល​ហួសពេល​សាច់ដុំ​បេះដូង​ត្រូវ​រលួយ​ខូចខាត​មិន​អាច​ត្រឡប់​មក​ដូច​ធាតុ​ដើម​វិញ​ទេ ។

ជា​ទូទៅ ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​នេះ ពី​ដើម​ឡើយ​សម្បូរ​កើត​មាននៅ​ប្រទេស​ដែល អភិវឌ្ឍ​ប្រទេស​ជឿនលឿន និង​ជា​ប្រទេស អ្នកមាន ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា អត្រា​នៃ​អ្នក​កើត​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​នេះ មាន​កើតឡើង​យា​៉​ង​គំហុក​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​មាន​ប្រទេស​កម្ពុជា​យើង​ជាដើម​។ អត្រា​កើនឡើង​ថ្មី​អាំង​ស៊ី​ដង់​កើនឡើង​យ៉ា​ង គំហុក​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ដោយសារ តែ​ប្រទេស​កំពុង​អភិវឌ្ឍ​មានការ​ផ្លាស់​ប្តូរ​ក្នុង​ជីវភាព​រស់នៅ​ចំណីអាហារ សម្បូរ​បែប​ទាន់សម័យ ហើយ​ការ​រស់នៅ មិនសូវ​ធ្វើ​ពលកម្ម ការ​ប្រើប្រាស់​ថ្នាំ​ជក់បារី​ច្រើន ការ​ហូប​ស្រា អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ឬ​សម្ភារ​ផ្សេង​ៗ​ធ្វើ​ឲ្យ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​មានការ កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ នៅ​ប្រទេស កម្ពុជា បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​ចំណោម​មនុស្ស ១០០​ពាន់​នាក់ គឺ​មាន​១២៨​នាក់ ស្លាប់​ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ។ នេះ​គឺជា​តួលេខ​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត ព្រោះថា​ច្រើន​ណាស់ ដូច្នេះ​ធ្វើ​ឲ្យ​យើង​មានការ​ព្រួយបារម្ភ និង​គិតគូរ​យា​៉​ង​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​ការ​ធ្វើ​រោគ​វិ​និ​ច្ច័​យ​ទាន់​ពេលវេលា និង​ការ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព ។

Cambodia Website Design

លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់​ថា តើ​ជំងឺ ស្ទះ​សរសៃឈាម​បេះដូង ឬ​ជំងឺ​គាំងបេះដូង នេះ​មាន​រោគ​សញ្ញា​យ៉ា​ង​ដូច​ម្តេច? រោគសញ្ញា​សំខាន់​របស់​អ្នកជំងឺ​ស្ទះ​សរសៃឈាម បេះដូង ឬ​ជំងឺ​គាំងបេះដូង​គឺថា គាត់​កើតឡើង​ដោយ​ចុក​ទ្រូង អ្នកជំងឺ​ស្តែង​ចេញ ពី​ការ​ចុក​ដើមទ្រូង​ខ្លាំង​ភ្លាម​ៗ​ពេល​នៅ​ស្ងៀម ឬ​កំពុង​ធ្វើ​កិច្ចការ​អ្វីមួយ នេះ​គឺជា​រោគ សញ្ញា​ញឹកញាប់​បំផុត ។ ហើយ​រោគ​សញ្ញា ផ្សេង​ៗ​ទៀត​ក៏​អាច​មាន​ដែរ គឺថា​អ្នកជំងឺ ខ្លះ​គាត់​មិន​មានការ​ចុក​ដើមទ្រូង​ទេ ប៉ុ​ន្តែ​គាត់​រោយ​ថ្គាម ជួនកាល​ចុក​ដៃ​មួយ​ចំហៀង អ្នកខ្លះ​ចុក​ស្មា ខ្នង ឬ​អ្នកខ្លះ​ទៀត គាត់​ស្តែង​ចេញ​ជា​ក្អួតចង្អោរ ដូច​ពុល​ចំណីអាហារ​អីុ​ចឹ​ង ។ ដូច្នេះ​ហើយ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​មានការ​ធ្វេសប្រហែស​ឲ្យ​សោះ​ចំពោះ រោគ​សញ្ញា​ដែល​មិនមែន​ឈឺ​ដើមទ្រូង ក្អួតចង្អោរ ចុកពោះ ឬ​មាន​អារម្មណ៍​ថា មិន​ស្រួល​សោះ​ក្នុង​ដើមទ្រូង ។ សុំ​កុំ​ឲ្យ​មានការ​ធ្វេសប្រហែស ព្រោះ​រោគ​សញ្ញា​ទាំងនេះ​ក៏​អាច កើត​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ឬ​ជំងឺ​គាំង បេះដូង​ដែរ ។ ជំងឺ​នេះ​កើតឡើង​ទៅ​លើ​មនុស្ស ចាស់​ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ ក៏​ប៉ុ​ន្តែ​គេ សង្កេត​ឃើញ​ថា មាន​កើត​ទៅ​លើ​មនុស្ស​វ័យក្មេង ផង​ដែរ ដោយសារ​ការ​សិក្សារ​មួយ​របស់​មន្ទីរ ពេទ្យ​កាល់​ម៉ែ​ត​នៅ​ឆ្នាំ​២០១៤​កន្លង​មកនេះ ឃើញ​ថា ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​កើត ឡើង​ចំពោះ​មនុស្ស​អាយុ​ចន្លោះ​ពី​៥០​ឆ្នាំទៅ​៨០​ឆ្នាំ ហើយ​កើត​ញឹកញាប់​ពី​អាយុ​៦០​ឆ្នាំទៅ​៦៩​ឆ្នាំ ប៉ុ​ន្តែ​មាន​អ្នកជំងឺ​មួយ​ចំនួន​ប្រហែល​ជាង​៣០% មាន​អាយុ​ក្រោម​៤០​ឆ្នាំ ក៏​មាន​កើត​ជំងឺ​នេះ​ដែរ ។

កន្លង​មក​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះ ដូង​នៃ​មន្ទីរពេទ្យ​កាល់​មែ​៉​ត​នៅ​ឆ្នាំ​២០១៤​អ្នកជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ឬ​ជំងឺ​គាំងបេះដូង​ចំនួន​៦៧៥​នាក់​ចូល​មក​សម្រាក​ព្យាបាល ក្នុង​នោះ​មាន​មនុស្ស​ប្រុស​៧០% ហើយ​មនុស្ស ស្រី​៣០% ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​មក ព្យាបាល​ក្នុង​មន្ទីរពេទ្យ​កាល់​មែ​៉​ត គឺថា មាន​រហូត ទៅ​ដល់​៦០%​ដែល​មក​ក្រោយ​១២​មោ​៉​ង បាន ន័យ​ថា យឺត​ពេល​ណាស់​ទៅ​ហើយ ហើយ​មាន​ប្រជាពលរដ្ឋ​ដែល​មក​មន្ទីរពេទ្យ​មុន​១២​មោ​៉​ង មាន​តែ​៤០%​ទេ ។ ដូច្នេះ​កន្លែង​នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ត្រូវ​ប្រឹងប្រែង​អប់រំ​ប្រជា​ពល រដ្ឋ​បន្ត​ទៀត​ដើម្បី​ឱ្យ​ពួក​គាត់​យល់​អំពី​សារសំខាន់​នៃ​ការ​ប្រញាប់​មក​មន្ទីរពេទ្យ ។ ដោយសារ​ប្រជាពលរដ្ឋ​មក​មន្ទីរពេទ្យ​យឺត​ពេក​ហួស​១២​ម៉ោ​ង ដូច្នេះ​ការ​ព្យាបាល​ដោយ​បច្ចេក វិទ្យា​ទំនើប​ដោយ​បាញ់​រឺ​ស័​រ​ដើម្បី​ពង្រីក​សរសៃឈាម​បេះដូង​យើង​ធ្វើ​បាន​តែ​៤៥%​នៃ​អ្នកជំងឺ​ដែល​ចូល​មក ហើយ​៥៥%​ទៀត គឺ​ហួស ពេល​នឹង​ព្យាបាល ទោះបីជា​យើង​ធ្វើ​ក៏​មិន ចំណេញ ព្រោះ​សាច់ដុំ​បេះដូង​បាន​ខូចខាត អស់​ទៅ​ហើយ ។

នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មាន​សាល អង់​យ៉ោ​ក្រា​ហ្វី​បន្ទប់​ថត​ឆ្លុះ​សរសៃឈាម​បេះដូង ដែល​មាន​កម្រិតស្តង់ដា​អន្តរជាតិ​មាន អ្នកជំនាញ​ផ្នែក​ជំងឺ​បេះដូង ជា​ពិសេស អ្នកជំនាញ​ផ្នែក​ថត​ឆ្លុះ​សរសៃឈាម​បេះដូង​គ្រប់គ្រាន់​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ក្នុង​៧​ថ្ងៃមួយ​ស​ប្តា​ហ៍ ព្រមទាំង​ចាំ​ទទួល​ព្យាបាល ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ។ ធ្វើ​យ៉ា​ង​ណា​មក​មន្ទីរពេទ្យ​ឲ្យ​បាន លឿន មន្ទីរពេទ្យ​កាល់​ម៉ែត​មាន​គោលការណ៍ គឺ​ព្យាបាល​តាម​វិធី​បច្ចេកទេស​ទំនើប​ថត ឆ្លុះ​ពង្រីក​សរសៃឈាម​បេះដូង​ដែល​ស្ទះ​នោះ​ហើយ​ធុ​ក​ឲ្យ​ដំណើរការ​ឡើង​វិញ និង​ដាក់ រឺ​ស័​រ​ដើម្បី​ពង្រីក​សរសៃឈាម​បេះដូង ។ ដោយ សារមន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត​មាន​ឧបករណ៍​ព្យាបាល​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ទំនើប​នេះ​ហើយ បានជា​អត្រា​នៃ​ការ​ស្លាប់​ធ្លាក់​ចុះ​មក​ត្រឹមតែ​៦,៥% តែបើ​មិន​ថត​ឆ្លុះ​ពង្រីក​សរសៃឈាម​បេះដូង​ទេ គឺ​អត្រា​នៃ​ការ​ស្លាប់​នេះ​ខ្ពស់​ណាស់​មាន​ប្រហែលជា​៣០%​ទៅ​៣៥% ។

លោក​សាស្ត្រាចារ្យ សុខ ជួ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​យ៉ា​ង​ណា​ត្រូវ​តែ មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ឲ្យ​គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​បេះដូង​ធ្វើការ ត្រួតពិនិត្យ គឺថា​មនុស្ស​ប្រុស​មិន​លើស​ពី អាយុ​៤៥​ឆ្នាំ និង​មនុស្ស​ស្រី​មិន​លើស​ពី​អាយុ​៥៥​ឆ្នាំ ហើយ​យ៉ាង​តិច​២​ឆ្នាំ​មក​ឲ្យ​គ្រូពេទ្យ ពិនិត្យ​ម្តង ដើម្បី​រក​មើល​រោគ​សញ្ញា​តាម​រយៈ ការ​បូ​ប​ឈាម​ធ្វើ​អេកូ​បេះដូង វាស់​ចង្វាក់បេះដូង​បើសិនជា​គ្រូពេទ្យ​សង្ស័យ​គេ​អាច​ស្កេ​ន​មើល សរសៃឈាម​បេះដូង ។ ហេតុផល​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រពល​រដ្ឋ​គេច​ផុត​ពី​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ឬ​ជំងឺ​គាំងបេះដូង បើសិនជា​រង់ចាំ​ជំងឺ​នេះ​មក​ដល់​តែ​ម្តង គឺ​ចុក​ដើមទ្រូង​ហើយ​ទើប​មក​មន្ទីរពេទ្យ​នោះ គឺជា​ការ​លំបាក​ខ្លាំង​ណាស់ ៕

ប្រភព៖ http://kohsantepheapdaily.com.kh/

You might also like More from author

Leave A Reply

Your email address will not be published.