ជណ្ដើរ​ឋាន​សួគ៌​អតីត​ស្ថានីយ​វិទ្យុ​កង​នាវា​អាមេរិក

0 5
Cambodia Website Design

រដ្ឋ​ហាវ៉ៃ​: ជណ្ដើរ​ហៃគូ​ ឬ​ជណ្ដើរ​ឋាន​សួគ៌ គឺជា​ផ្លូវ​ឡើង​ភ្នំ​ដ៏​ចោត​លើ​កោះ​អូអាហ៊ូ​ រដ្ឋ​ហាវ៉ៃ​។ ជណ្ដើរ​សរុប ៣៩២២​ កាំលាត​សន្ធឹង​តាម​ជួរ​ភ្នំ​គូលូ​នៃ​កោះ​អូអាហ៊ូ។

វា​គឺជា​តំបន់​ទេសចរណ៍​ផ្សង​ព្រេង​ដ៏​ចម្រូង​ចម្រាស​បំផុត​លើ​ដែន​កោះ​នេះ​។ ជណ្ដើរ​ហៃគូ​ស្ថិត​ក្នុង​បេះដូង​អ្នក​និយម​ឡើង​ភ្នំ​បំផុត​ ប៉ុន្ដែ​ ដោយ​មាន​ក្ដី​បារម្ភ​ និង​ការ​ខក​ចិត្ដ​របស់​ម្ចាស់​ដី​ អ្នក​កម្សាន្ដ​ភ្នំ​ខ្លះ​ដែល​ចង់​ឃើញ​ទិដ្ឋភាព​ពី​កំពូល​ភ្នំ​នឹង​ដើរ​ឆ្លង​កាត់​ដី​ឯកជន និង​ឆ្មាំ​សន្ដិសុខ។

ដោយ​ផ្ដើម​ពី​ឆ្នាំ​១៩៤២ អ្នក​ម៉ៅ​ការ​ឲ្យ​កង​ទាហាន​ជើង​ទឹក​អាមេរិក​បាន​ចាប់​ផ្ដើម​កសាង​ស្ថានីយ​វិទ្យុ​ហៃគូ​ជា​កន្លែង​អាថ៌​កំបាំង​បំផុត​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​បញ្ជូន​រលក​សញ្ញា​វិទ្យុ​ទៅ​កាន់​នាវា​កង​ទាហាន​ជើង​ទឹក​ដែល​ក្រោយ​មក​ប្រតិបត្ដិការ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ដើម្បី​បញ្ចក់​កិច្ចការ​នេះ​ដោយ​ជោគជ័យ ពួក​គេ​បាន​ដំឡើង​ជណ្ដើរ​ឈើ​ទៅ​កំពូល​ភ្នំ។

Cambodia Website Design

នៅ​ពេល​រថយន្ដ​អគ្គិសនី​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ កម្មករ​ភាគ​ច្រើន​ចង់​ជិះ​រថយន្ដ​វិញ។ នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ទី៥០ ជណ្ដើរ​ឈើ​បាន​ដាក់​ជំនួស​ជណ្ដើរ​ដែក​ដោយ​អន្លើៗ​មាន​ចំនួន​ ៣៩២២​កាំ​។

ស្ថានីយ​វិទ្យុ និង​ផ្លូវ​ឡើង​ភ្នំ​ត្រូវ​បាន​បិទ​ជា​សាធារណៈ​ក្នុង​ឆ្នាំ​១៩៨៧។ ប៉ុន្ដែ​អ្នក​ឡើង​ភ្នំ​មួយ​ចំនួន​ហាក់​ព្រងើយ​កន្ដើយ​នឹង​បម្រាម​។

ក្នុង​ឆ្នាំ​២០០៣ ជណ្ដើរ​ឋាន​សួគ៌​ត្រូវ​បាន​ជួសជុល​ដែល​ចំណាយ​ប្រាក់​ប្រមាណ ៨៧៥ ០០០ ​ដុល្លារ​ ហើយ​នៅ​ដើម​ឆ្នាំ ​២០១២ បញ្ហា​ច្បាប់​កម្មសិទ្ធិ​ដី​ធ្លី​នៅ​មិន​ទាន់​ដោះ​ស្រាយ​ដាច់​ស្រេច​។ ទាំង​ទីក្រុង​ និង​សង្កាត់​ ហូណូលូលូ ឲ្យ​ដឹងថា ពេល​នេះ​នៅ​មិ​នទាន់​មាន​គម្រោង​ណា​មួយ​ដើម្បី​បើក​ជណ្ដើរ​ដ៏​ខ្ពស់​នេះ​សម្រាប់​សាធារណជន​វិញ​ទេ​ ដោយ​មាន​ការ​បារម្ភ​ការ​ទទួល​ខុស​ត្រូវ​ បើ​ទោះ​បីជា​អភិបាល​ក្រុង​ថ្លែង​​ឲ្យ​ដំណើរ​ការ​យ៉ាង​ណា​ក៏​ដោយ​។

ទោះជាយ៉ាង​ណា មនុស្ស​ជា​ច្រើន​បាន​នាំ​គ្នា​ឡើង​ភ្នំ​តាម​ជណ្ដើរ​រៀង​រាល់​ថ្ងៃ​និង​បាន​ថត​រូប​បង្ហោះ​ជា ហូរ​ហែ​។ ខែ​សីហា ឆ្នាំ​ ២០១២ Don Tiki បាន​បង្ហាញ​រូប​ភាព​តារា​ចម្រៀង និង​កំប្លែង​ Fritz Hasenpusch ស្លាប់​ដោយ​ជំងឺ​គាំង​បេះដូង​អំឡុង​ពេល​ឡើង​ភ្នំ​។នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ឆ្មាំ​សន្ដិសុខ​ម្នាក់​នៅ​តែ​មាន​វត្ដមាន​នៅ​ជើង​ភ្នំ​ដដែល​៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.