សេង សូ​ណា សម្ញែង​ដើមទ្រូង​ផ្អើល​កម្មវិធី​ដាក់​បញ្ចាំង​រឿង «​ហនុមាន​»

0

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​ជាប់​ឈ្មោះ​ជើង​ខ្លាំង​ខាង​សម្ញែង​ដើមទ្រូង​មិន​ញញើត​នាង​សេង សូ​ណា ដែល​បាន​ប្រកាស​ថា ដកថយ​ល្បឿ​ង​តែងខ្លួន​បញ្ចេញ​សាច់​ទ្រូង​នៅ​តែ​បន្ត​រូបភាព​យេ​រ​ៗ​នេះ​មិន​សំចៃ​ដៃ​ដដែល​។ នាង​បាន​ធ្វើ​ឲ្យ​ប្រុស​ៗ​តាម​សម្លឹង​មិន​ដាក់​ភ្នែក​ក្តៅស្លឹកត្រចៀក​គ្រប់​គ្នា​នៅ​ពេល​ដែល​នាង​បាន​ចូលរួម​សម្ពោធ​រឿង «​ហនុមាន​» របស់​ក្រុមហ៊ុន​វេស​ធេ​ក​មា​ឌា​លី​មី​ធី​ត កាលពី​រាត្រី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៥ នៅ​ក្នុង​រោងកុន​ធី​ឃេ ក្បែរ​អង់​តែ​ន​ទួល​គោក​។

ឈុត​រ៉ូ​ប​ពណ៌​ខ្មៅ ដែល​បញ្ចេញ​ល្វែង​ខាងលើ​យ៉ាង​ចាស់ដៃ​ឃើញ​សាច់​ទ្រូង​មូលក្លំ​ណែន​របស់​តារា​សម្តែង​រលក​ក្រោយ​នាង​សេង សូ​ណា បាន​បង្ក​ឲ្យ​បរិយាកាស​នា​ឱកាស​សម្ពោធ​រឿង «​ហនុមាន​» ដែល​មាន​តារា​យេ​រ​ៗ​រូប​នេះ ជា​តួ​សម្តែង​ផង​នោះ ភ្ញាក់ផ្អើល​នៅ​ពេល​គ្រ​ឡេ​ក​ឃើញ​សូ​ណា បង្ហាញ​សាច់​ទ្រូង​ទាំង​ផ្ទាំង​កណ្តាលវាល​បែប​នេះ​។ រំពេច​នោះ យុវវ័យ​ក៏​ដូច​ជា​ផលិតករ អ្នកដឹកនាំ​រឿង ពិសេស​ក្រុម​អ្នក​សារព័ត៌មាន​ដែល​មក​ពី​គ្រប់​ស្ថាប័ន​ម្នាក់​ៗ​ស្ទុះ​ទៅ​តាម​ថត​បំណង​ផ្តិត​យក​រូប​សាច់​ទ្រូង​សរ​លោង​ដែល​តារា​ស្រី​ចិត្តល្អ​រូប​នេះ​មិន​កំណាញ់​ឈរ​កាច់ចង្កេះ​ថតរូប​យ៉ាង​ញញឹម​។

តារា​ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នកកាសែត​ជ្រួលច្របល់​ស្ទុះ​តាម​ថតរូប​ដ៏​សិច​ស៊ី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា «​មួយ​ឈុត​ដែល​នាង​គ្រង​នេះ​គិត​ថា មិន​ដល់​ថ្នាក់​អី​ហួសហេតុ​ពេក​ទេ នេះ​មក​ពី​ជា​កម្មវិធី​សម្ពោធ​រឿង​ណាមួយ​មិនមែន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ដែល​ត្រូវ​គេ​មើលឃើញ​រាប់​លាន​នាក់​។ ដ្បិតថា នាង​រៀង​ថមថយ​ភាព​យេ​រ​ៗ​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ធ្វើ​ខួបកំណើត​មែន ប៉ុន្តែ​ក៏​មិនមែន​មាន​ន័យ​ថា នាង​ស្លៀកពាក់​សុភាព​ហួស​នោះ​ទេ គឺ​ល្មម​ៗ ហើយ​ឈុត​បែប​នេះ​មិន​ថា តែ​នាង​ទេ តារា​យើង​ខ្លះ​ក៏​គ្រង​សម្លៀក​បំពាក់​មិន​ចាញ់​នាង​ដែរ​។ យ៉ាងណា​នាង​សប្បាយចិត្ត​ដែល​រឿង «​ហនុមាន​» ដែល​ដឹកនាំ​រឿង​ដោយ​ជនជាតិ​បរទេស មាន​រូប​នាង​សម្តែង​ដែរ​នោះ នឹង​ទទួល​បានការ​ទាក់ទាញ​ពី​ទស្សនិកជន ព្រោះ​ក្រុមការងារ​ទាំងមូល​បាន​ព្យាយាម​តស៊ូ​ថត​អស់​រយៈ​ជិត​១​ឆ្នាំ ទំ​រាំ​មក​ដាក់​បញ្ចាំង​ជា​ផ្លូវការ​ពេល​នេះ​បាន​។ នាង​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ យុវវ័យ​ខ្មែរ ដែល​ស្រឡាញ់​វិស័យ​ខ្សែភាពយន្ត​ខ្មែរ គួរតែ​ចូលរួម​ទស្សនា​ស្នាដៃ​រឿង​ខ្មែរ​ឲ្យ​បាន​ច្រើន ជា​ពិសេស​ជួយ​គាំទ្រ​រឿង​ហនុមាន ដែល​ដាក់​បញ្ចាំង​នា​អំឡុង​ពេល​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ប្រឆាំង​នឹង​ការ​វាយលុក​រឿង​បរទេស​ដែល​ហូរ​ចូល​កាន់តែ​ច្រើន​រាល់​ថ្ងៃនេះ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

ប្រភព៖ http://kohsantepheapdaily.com.kh/article/114632.html

You might also like More from author

Leave A Reply

Your email address will not be published.