បាយ​ឆាប​ង្គា​ចំហុយ​ជ្រលក់​ទឹកត្រី​កោះកុង​

0 5
Cambodia Website Design

អាហារ​មួយ​ប្រភេទ​នេះ​សក្តិសម​ចំពោះ​កម្មវិធី​ជប់លៀង​ផ្សេងៗ ដែល​ភាសារ​អង់គ្លេស​ហៅថា (Banquet) សម្រាប់​ឱកាស​ជួបជុំ​ក្រុមគ្រួសារ ឬ​មិត្ត​ភ​ក្កិ​។ លើក​មុន​យើងខ្ញុំ​បាន​ជម្រាប​អំពី​មុខម្ហូប​ដែល​ស្ត្រី​មេផ្ទះ​គួរតែ​ជ្រើស​យកមក​ចំអិន​នៅពេល​ល្ងាច​។ ឥឡូវនេះ​សួ​ម​តាមដាន​ទាំងអស់គ្នា​ពី​របៀប​ធ្វើ​ដូចខាងក្រោម​៖

 

​គ្រឿងផ្សំ ៖

Cambodia Website Design

​បង្គា​ស្រស់​
​បង្គារ​គ្រៀម​
​ទឹកត្រី​កោះកុង (​មាន​លក់​នៅ​ទីផ្សារ​)
​សាច់ជ្រូក​សាច់​សុទ្ធ​
​ពង​ទា​
​ការ៉ុត​
​សាឡា​ត់​
​ប៉េងប៉ោះ​
​ស្លឹក​ខ្ទឹម​
​ខ្ទឹមស​
​ម្សៅ​ស៊ុប​
​ប៊ីចេង​
​អំបិល​
​ស្ករស និង​ម្រេច​។​

 

​វិធី​ធ្វើ​៖
-​ដាំបាយ​ឲ្យ​ឆ្អិន​ល្មម មិន​ស្រួយ​ពេក មិន​ជ្រាយ​ពេក ហើយ​ដួស​ទុក​មួយអន្លើ​។​
-​ពង​ទា​ត្រូវ​ចៀន​ដាក់​គ្រឿង ដូចជា ខ្ទឹមស ទឹកត្រី ប៊ីចេង ស្ករស អំបិល​បន្តិច (​មិន​ដាក់​ក៏បាន​)​ហើយ​ត្រូវ​ហាន់​ជា​ចំណិត​តូចៗ (​ដូច​រូប​)​។​
-​ចំពោះ​ការ៉ុត​ត្រូវ​កោស​សំបក​ឲ្យ​ស្អាត លាង​ទឹក​ហើយ​ហាន់​ជា​ដុំៗ​ប៉ុន​ចុង​ច​ង្កិះ​។​
-​សាឡា​ត់​ត្រូវ​កាត់​ទង​ចេញ​ហើយ​លាង​ទឹក​ឲ្យ​ស្អាត​ទុក​ឲ្យ​ស្រស់ទឹក​។​
-​ប៉េងប៉ោះ​ត្រូវ​ហាន់​ជា​បន្ទះ​ស្តើង​ល្មម (​ដូច​រូប​)​។ ចំណែក​សាច់ជ្រូក​ត្រូវ​ចិញ្ច្រាំ​ឲ្យ​ល្អិតៗ​ដើម្បី​ឲ្យ​ចូលជាតិ​គ្នា​។​

 

​បន្ទាប់ពី​រៀបចំ​គ្រឿង​រួចរាល់​អស់ហើយ ដាក់​ខ្ទះ​ឲ្យ​ក្កៅ​រួច​សុំ​ដាក់​ប្រេង​ចូល បន្ទាប់​កម​ចាក់​ខ្ទឹមស​ដែល​ចិ​ញ្ជ្រាំ​រួច​នោះ​ចូល​ចាក់​សាច់ជ្រូក​ទឹក ត្រី ប៊ីចេង អំបិល ស្ករស ម្រេច​បន្តិច ឆា​ឲ្យ​ឆ្អិន​ល្អ​រួច​ចាក់​បាយ​ដែល​ដាំ​ឆ្អិន​ចូល ចូក​២ ត្រលប់ យក​វែក​ឆា​មក​ជ្រុម​បាយ​នោះ​ឲ្យ​ដាច់ចេញ​ពីគ្នា​ហើយ​ដាក់​ម្សៅ​ស៊ុប​ចូល បន្តិច​សមល្មម​នឹង​បរិមាណ​បាយ​ហើយ​ដាក់​ទឹកត្រី ប៊ីចេង ស្ករត្នោត​នឹង​ការ៉ុត​ចូល​ឆា​រហូត​ទាល់តែ​បាយ​ឡើង​ពណ៌​ក្រហម​តិចៗ​ទើប ចាក់​ពង​ទា​ដែល​ចៀន​រួច​ចូល​។ រោយ​ស្លឹក​ខ្ទឹម​ចូល​ជាការ​ស្រេច​។​
​រីឯ​បង្គា​ត្រូវ​លាង​ទឹក​ឲ្យ​ស្អាត ដាក់​ឆ្នាំង​លើ​ភ្លើង​ឲ្យ​ក្កៅ​ខ្លាំង ហើយ​ចាក់​បង្គារ​ចូល​ក្រឡុក​ឲ្យ​ឆ្អិន​សព្វ​៣​នាទី រួច​ដួស​ចេញ​ទុក​ឲ្យ​ល្អ (​ការធ្វើ​បែបនេះ​ទើប បង្គា​នៅមាន​រសជាតិ​ប្រសិនបើ​យើង​ស្រុះ​ជាមួយ​ទឹក​ក្កៅ​បង្គារ​នឹង​បាត់ បង់​រសជាតិ​)​។​

​វិធី​រៀបចំ​៖

​ជ្រើស​យក​ចាន​ដែលមាន​រាង​មូល ក៏បាន​ពងក្រពើ​ក៏បាន រៀបសា​ឡា​ត់​ពី​បីសន្លឹក​បន្ទាប់មក​រៀប​ប៉េងប៉ោះ​ធ្វើយ៉ាងណា​ឲ្យ​មាន សោ​ភណ្ឌ​ភាព​គួរ​ឲ្យ​ចង់​ទទួលទាន​រៀប​បង្គា​ក្នុង​ចំនួន​ល្មម​សម្រាប់​មនុស្ស ម្នាក់​ដាក់​ពីលើ​សាឡា​ត់​ដួស​បាយ​ឆា​នោះ​ដាក់​ក្នុង​កូនចាន​ច​ង្កិះ​របៀប ជា​បាយ​ចំហុយ​(​ដូច​រូប​) ហើយ​សង្កត់​ថ្ម​មៗ​ឲ្យ​ណែន ហើយ​ផ្កាប់​ពីលើ​ចាន​ដែល​រៀប​សាឡា​ត់​ហើយ​នោះ​ប៉ុន្តែ​មិនមែន​ដាក់​ពីលើ សាឡា​ត់​ទេ គឺ​ដាក់​ត្រង់​កន្លែង​ទំនេរ​មួយ​ខាង​ទៀត​។ ទុកចន្លោះ​បន្តិច​សម្រាប់​ដាក់​កូនចាន​ទឹកជ្រលក់​៕

ប្រភព ៖ មង្គលការ​

You might also like More from author

Leave A Reply

Your email address will not be published.