ភ្លា​សាច់​សុ​ទ្ឋ​

0 9
Cambodia Website Design

-​គ្រឿងផ្សំ​
​គោ ម្ទេស ជី​វ៉ាន់ស៊ុយ ស្លឹក​ខ្ទឹម ស្លឹក​ក្រូចសើច ជី​អង្កាម អំបិល ទឹកត្រី រំដេង ខ្ទឹមក្រហម​

-​វិធី​ធ្វើ​

Cambodia Website Design

១-​សាច់គោ​ចិញ្ច្រាំ​ឲ្យ​ល្អិត​៣០០​ក្រាម​, ដើម​ខ្ទឹម​ហាន់​ទទឹង​ស្តើងៗ និង​ជីរវ៉ាន់ស៊ុយ​១​មុខៗ ១​ស្លាបព្រា​បាយ​, ស្លឹក​ជីរអង្កាម ១/២​ចានចង្កឹះ ,​ស្លឹក​ក្រូចសើច​ហាន់​ឲ្យ​ល្អិត ១​ស្លាបព្រា​បាយ​, ខ្ទឹមក្រហម​ហាន់​ទទឹង​ស្តើងៗ ១​ស្លាបព្រា​បាយ​, រំដេង​បុក​ឲ្យ​ល្អិត ១​ស្លាបព្រា​កាហ្វេ​, ម្ទេស​ម៉ដ្ឋ ១-២​ស្លាបព្រា​កាហ្វេ​, អង្ករលីង (​បុក​ឲ្យ​ម៉ដ្ឋ​) ១​ស្លាបព្រា​បាយ​, អំបិល​ម៉ដ្ឋ ១/២ ស្លាបព្រា​កាហ្វេ , ទឹកត្រី ១​ស្លាបព្រា​បាយ និង​ទឹក​ក្រូចឆ្មារ ៣​ស្លាបព្រា​បាយ​
២- លាយ​សាច់​ជាមួយ​ទឹកក្រូច​ឆ្មារ អំបិល ទឹកត្រី អង្ករលីង ម្ទេស​ម៉ដ្ឋ​ច្របល់​ឲ្យ​សព្វ​
៣- ដាក់​ជីរវ៉ាន់ស៊ុយ ដើម​ខ្ទឹម ស្លឹក​ក្រូចសើច រំដេង ខ្ទឹមក្រហម ច្របល់​ឲ្យ​សព្វ​ហើយ​ដាក់​ជីរអង្កាម​ចូល​
៤- ទទួលទាន​ជាមួយនឹង បន្លែស្រស់ ដូចជា ព្រលឹត ស្ពៃក្តោប ស្លឹក​ចា​ភ្លូ សណ្តែកកួរ ។​ល​។​

​សម្គាល់ : បើ​ចូលចិត្ត​ល្វីង ឲ្យ​ដាក់​ពោះ​ខ្ចី​ទាំង​កាក​តិចៗ​ផង​៕

ប្រភព៖ http://www.kntnews.com/

You might also like More from author

Leave A Reply

Your email address will not be published.