របៀប​ការ​ពារ​ជំងឺសុដន់​តាមរយៈ​ការ​បរិភោគអាហារ

0 0
Cambodia Website Design

ជំងឺសុដន់ (Fibrocystic) ត្រូវ​បាន​គេ​កំណត់​ដោយ​វត្តមាន​របស់​ដុំពក​កើត​មាន​នៅ​ក្នុង​សុដន់ ដែល​អាច​បង្កឱ្យ​មាន​ការឈឺ​ចាប់​យ៉ាង​ខ្លាំង។ កម្រិត​នៃ​ការ​ឡើង​ចុះ​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​អំឡុងពេល​វដ្តនៃរដូវ​ត្រូវ​បាន​កំណត់​ថា​ជាផ្នែក​មួយ​នៃមូលហេតុ​សំខាន់​នៃ​ជំងឺនេះ។

មាន​ហេតុផល​មួយ​ទៀត​ក៏​បាន​បង្ហាញ​ថា របបអាហារ​ដែល​សំបូរ​ទៅដោយ​ជាតិខ្លាញ់​មិន​ល្អ និង​ជាតិស្ករ​ខ្ពស់​ក៏​អាច​បង្កឲ្យ​មាន​ជំងឺ​នេះផង​ដែរ។ ជាទូទៅ​រោគសញ្ញា​នៃជំងឺនេះ​ក្រៅ​ពី​ការ​បង្កើត​ដុំពក និង​ការឈឺ​ចាប់​ក្នុង​សុដន់ នោះ​វា​អាច​ធ្វើឲ្យ​សុដន់​របស់​អ្នក​ហើម និងអារម្មណ៍​តឹង​ណែនៗ​ក្នុង​សុដន់។ ដុំពក​នេះ​កើត​ឡើង​គឺ​មាន​ចលនា និង​អាច​វិវត្តន៍​ធំជាង​មុន​នៅពេល​ដែល​អ័រម៉ូន​កើនឡើង​មុន​ពេល​ការ​មក​វដ្តរដូវ​របស់ស្រ្តីរ។ នៅក្នុង​កាលៈទេសៈ​ជាក់លាក់​មួយ គឺ​អាច​មាន​ការហូរ​ទឹករំអិល​ពីសុដន់។ ស្ថាន​ភាព​នេះ​គឺ​អាចព្យាបាល​បាន ប៉ុន្តែស្ត្រី​ភាគ​ច្រើន​មានអារម្មណ៍​ខ្មាស់​អៀន និង​ភ័យខ្លាច​ចំពោះ​ជំងឺ​នេះ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ​អ្នក​ត្រូវ​តែធ្វើ​ការ​កែ​សម្រួល​របបអាហារ​មួយ​ចំនូន​ដើម្បី​គ្រប់គ្រង និង​បង្ការ​រោគសញ្ញា​នៃជំងឺ​នេះ។

អាហារ​ដ៏​ល្អដើម្បីព្យាបាល​ជំងឺសុដន់ FIBROCYSTIC

Cambodia Website Design

វាត្រូវបាន​គេណែនាំ​ឱ្យ​មានកាឡូរី​ទាប និង​របបអាហារ​ដែល​មានសុខភាព​ល្អក្នុង​គោលបំណង​ដើម្បី​ការពារ​សញ្ញាណ និង​រោគសញ្ញា​នៃជំងឺ​នេះ ។ ផ្លែឈើ និង​បន្លែ​គឺ​មិន​ត្រឹមតែ​មាន​កម្រិត​កាឡូរី​ទាប​នោះ​ទេ ប៉ុន្តែវា​ជាប្រភព​ដ៏សម្បូរ​បែប​នៃវីតាមីន, សារធាតុរ៉ែ និង​សារធាតុប្រឆាំង​អុកស៊ីត​កម្ម។ បន្លែ​ដែល​មានស្លឹក​ពណ៌​បៃតង​ដូច​ជា សាឡាដ៍​គឺ​មាន​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់ស្ថានភាព​នេះ។ អ្នក​ក៏អាច​រួមបញ្ចូល​បន្លែ​មួយ​ចំនួន​ដូចជា ស្ពៃក្ដោប  ខាត់ណា​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក។

បន្លែ​ទាំងនេះ​មាន​សារធាតុ​មួយចំនួន​ដែល​គេស្គាល់​ថា​ជា Carbinol Indole (មេតាណុល) ដែល​បង្កើន​កម្រិត​នៃអ័រម៉ូន អ៊ឺស្ត្រូសែន (Estrogen) ល្អ​ក្នុង​រាងកាយ និង​ប្រយុទ្ធប្រឆាំង​អ័រម៉ូន អ៊ឺស្ត្រូសែន​អាក្រក់​ដែល​អាច​នាំឱ្យ​កើត​ជំងឺ​សុដន់ (Fibrocystic)។ បាតុភូតនេះ​ធ្វើការ​រក្សា​សកម្មភាព​របស់អ័រម៉ូន​ឲ្យរៀបរយ និង​ទប់ទល់​នឹង​ជំងឺ។

អ្នក​ត្រូវ​ប្រើប្រាស់​របបអាហារ​ដែល​មានជាតិ​សរសៃខ្ពស់ និង​គ្រាប់ធញ្ញជាតិ​ដូចជា អាវ័ន ពោត ស្រូវសាលី។ ការ​គ្រប់គ្រង​ទម្លាប់​នៃ​របបអាហារ​របស់អ្នក​នឹង​ជួយ​ការពារ​ឲ្យ​ជៀស​ផុត​ពីជំងឺសុដន់ Fibrocystic៕

ប្រភព៖ http://www.mungkulkar.com/health-and-beauty/1480

You might also like More from author

Leave A Reply

Your email address will not be published.