ជំនួប​កំពូល​ចតុភាគី​ជា​”សំណាង​ចុង​ក្រោយ​” រក​សន្តិភាព​ឲ្យ​អ៊ុយក្រែន

0 1
Cambodia Website Design

ជំនួប​​នៅ​​ក្រុង​​មិនស្ក៏ន​​យប់មិញ​ដែល​​ពិភពលោក​ផ្តោត​ការ​យកចិត្តទុកដាក់ ត្រូវ​បាន​ចូលរួម​ដោយ​មេ​ដឹកនាំ​នៃ​៤​ប្រទេស ហៅថា” ចតុភាគី​ន័រម៉ង់ឌី” គឺ លោក​ប្រធានាធិបតី អ៊ុយក្រែន ប៉ូរ៉ូឆេនកូ លោក​ប្រធានាធិបតី​បារាំង ហូឡង់ លោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ មែរកេល និងលោកប្រធានាធិបតីរុស្ស៊ីពូទីន។ មាន​អ្នកកាសែត​ដល់ ៥០០​នាក់​ឯណោះ តាម​ដាន​យក​ការណ៍​អំពី​ជំនួប​នេះ ដែល​មាន​ន័យ​ជា​របត់ ឫ​មួយ នឹង​នាំមក​នូវ​សន្តិភាព ឫ​មួយ ភ្លើងសង្គ្រាម​នឹង​រាលដាល​ចេញ​ពី​អ៊ុយក្រែន លុះ​ប៉ះពាល់​ដល់​សន្តិសុខ ទ្វីប​អឺរ៉ុប​តែម្តង។

ដោយហេតុថា សាច់រឿង​នៃ​ជំនួប គឺ​អំពី​ប្រទេស​អ៊ុយក្រែន ជាទី ដែល​តំបន់​បះបោរ ខាងកើត​ប្រទេស​នេះ ឆាបឆេះ​ដោយ​ភ្លើង​សង្គ្រាម​អស់​១០​ខែ​មក​ហើយ រវាង​ម្ខាង​គឺ​កងទ័ព រដ្ឋាភិបាល​អ៊ុយក្រែន​និង​ម្ខាង​ទៀតគឺ​ពួក​ផ្តាច់ទឹក​ដី​រុស្ស៊ី​និយម ដែលគាំទ្រដោយម៉ូស្គូ ចំណែក បារាំង​និង​អាល្លឺម៉ង់ គ្រាន់តែជា​អន្តរការី​ជួយ​រកដំណោះស្រាយ បានជា គួរលើក​យក​មក​និយាយ​គឺ​សេចក្តី​​ថ្លែងការណ៍​ធ្វើ​ថ្ងៃ​១១​កុម្ភៈ ដោយ​ប្រមុខ​រដ្ឋអ៊ុយក្រែន​ផ្ទាល់ មុននឹង គាត់​ចេញ​ដំណើរ​ទៅ​​ចូល​រួម​ក្នុង​ជំនួប​កំពូល​នៅក្រុង​មិនស្ក៏។
លោកប៉ូរ៉ូឆេនកូ បានថ្លែងថា រូបគាត់ផ្ទាល់ រដ្ឋាភិបាល និងរដ្ឋសភាអ៊ុយក្រែន ត្រៀមអនុវត្ត នៅពេញលើដែនដីអ៊ុយក្រែនគឺច្បាប់អាជ្ញាសឹកតែម្តង កនុងករណីបើជំនួបខាងស្វែងរក សន្តិភាពស្រាប់តែធ្លាក់ក្នុងបរាជ័យ​ និងថា ក្នុងជំនួបនេះ អ៊ុយក្រែននិយាយដោយ “សម្លេង​តែមួយ” ជាមួយសហភាពអឺរ៉ុប។ ច្បាប់នេះ អនុញ្ញាត ឲ្យប្រកាសម៉ោងបម្រាមគោចរ ចាប់ថ្នាក់ សារពត៏មាន រឹតត្បិតសេរីភាពចរាចរណ៍ ហាមមិនឲ្យដំណើរការអង្គការក្រៅរដ្ឋាភិបាល ONG និងគណបក្សនយោបាយណា ដែល”សកម្មភាពគេ គម្រាមដល់អធិបតេយ្យ ប្រទេសជាតិ”។

Cambodia Website Design

តាមសម្តីប្រមុខរដ្ឋអុយក្រែន “ យើងចង់បានសន្តិភាព ប៉ុន្តែបើកាលៈទេសៈតម្រូវ នោះយើង​នឹង​ ការពារទឹកដីយើង ដោយវាយសំពងគ្មានប្រណីទៅលើខ្មាំង “ នេះជា​ជម្រើស​នៅ​ពី​មុខ​យើង។

ដោយច្រាន​ចោលគំនិត “សហព័ន្ធឧបនីយកម្ម” បំផុសមកដោយម៉ូស្គូ សម្រាប​តំបន់បះបោរ​ប៉ែក​ខាងកើត​ប្រទេសដែលរុស្ស៊ីនិយម លោកប៉ូរ៉ូឆេនកូ សង្កត់ធ្ងន់ថា អ៊ុយក្រែន​ជារដ្ឋ​រលាយ​សាច់ ​មួយ។ គាត់ដៀមដាមឲ្យរុស្ស៊ីថា រុស្ស៊ីខ្លួនឯង ជារដ្ឋដែលវិមជ្ឈការអំណាច មាន​កម្រិត​ទាប​ បំផុត។  រីឯ វិមជ្ឈការអំណាចនៅអ៊ុយក្រែន ដែលយើងកំពុងតាក់តែងឡើង គ្មានចំ​ណុច​អ្វី​ ជារួមសោះឡើយ ជាមួយនឹង”សហព័ន្ធឧបនីយកម្ម”។ អ៊ុយក្រែនបាន និងបន្តស្ថិតនៅ ជា រដ្ឋរលាយសាច់មួយ។

គោលជំហរខាងលើរបស់លោកប៉ូរ៉ូឆេនកូ សឲ្យឃើញថាភាគីអ៊ុយក្រែន ប្តេជ្ញាមិនធ្វើ​សម្បទាន​ អ្វីណាដែលប៉ះពាល់ដល់បូរណភាពដែនដីប្រទេស នាកិច្ចចរចាក្រុងមិនស្ក៏ ដែលបានចាប់ផ្តើម នៅម៉ោង ៧កន្លះយប់មិញ ហើយទោះបី កន្លងផុតកណ្តាលអធ្រាត្រ​ក្តី គឺ​នៅ​បន្ត​ទៅ​នៅ​ឡើយ៕​

ប្រភព៖ http://km.rfi.fr/

You might also like More from author

Leave A Reply

Your email address will not be published.