មន្រ្តីតុលាការ ​៖ ការឃាត់ខ្លួនឪពុកម្តាយ​ លោក ថោង សារ៉ាត់​ ពីបទបំពារបំពាន​បញ្ជាតុលាការ

0

រាជធានីភ្នំពេញ ៖​ ប្រភពពីមន្រ្តីតុលាការ​បានបង្ហើបឲ្យដឹងថា ​ការឃាត់ខ្លួន​​ឪពុកម្តាយលោកឧកញ៉ា​​ ថោង សារ៉ាត់ជាថ្មីនេះ ​គឺពាក់ព័ន្ឋនឹង​បទបំពារ​បំពាន​បញ្ជា​តុលាការ​ ពីព្រោះអ្នកទំាងពីរ​បើទោះបីជាតុលាការ​ដោះលែងឲ្យនៅ​ក្រៅឃុំបណ្តោះ​អាសន្នមែន​ ប៉ុន្តែគឺស្ថិតនៅក្នុង​ការត្រួតពិនិត្យ​របស់តុលាការ មានន័យថា​​លោកថោង ចំរើន​ និង ​លោកស្រី កែវ សារី​ មិនអាចចេញពីកម្ពុជាបានទេ ​សូម្បីតែចេញ​ក្រៅ​រាជធានីភ្នំពេញ​ក៍មិនបានដែរ​ លុះណាតែមានការ​អនុញ្ញាត​​ពី​​ទៅតុលាការ ។

គួរបញ្ជាក់​​ លោកថោង ចំរើន​ និង លោកស្រី កែវ សារី ​ដែលត្រូវជាឪពុកម្តាយ​លោកឧកញ៉ា​ ថោង សារ៉ាត់​ បានត្រូវកងកម្លំាង​នគរបាល និងកងរាជ​អាវុធ​ហត្ថខេត្តព្រៃវែង​​ឃាត់ខ្លួននៅម៉ោងជិត១០​យប់ថ្ងៃទី១៥ ​កុម្ភៈ ២០១៥ ​នៅចំណុចស្ពានស្ទឹងស្លូត ​ក្នុងភូមិស្ទឹងស្លូត​ ស្រុកពាមរ ​ខណៈអ្នកទំាងពីររួមនឹង​មនុស្ស​មួយចំនួន​ទៀតបានជិះរថយន្តសាមុយ ​(ឡានពេទ្យ)​ បម្រុងឆ្លងដែន​ទៅប្រទេស​វៀតណាម ។

បើតាមសមត្ថកិច្ច​ការចេញទៅវៀតណាមនេះ​ គឺដើម្បីនំាលោក​ ថោង ចំរើន​ ទៅព្យាបាលជំងឺ ។

ដោយឡែក​ប្រភពពីសមត្ថកិច្ច​បានបង្ហើបឲ្យដឹងដែរថា​ អំឡុងពេលនៃ​ការឃាត់ខ្លួនឪពុកម្តាយលោក​ ថោង សារ៉ាត់​កាលពីយប់មិញនេះដែរ ​គេឃើញបុរស​ម្នាក់បាន​​ចុះពីលើរថយន្តសាមុយ​យ៉ាងប្រញាប់ប្រញាល់ ​ហើយរត់គេចខ្លួនបាត់​ ។ យ៉ាងណាក៍ដោយ​ពុំមានការអះអាង​ច្បាស់​លាស់​ណាមួយ​ថាបុរស​ដែល​រត់គេចខ្លួននោះ​ជាលោកឧកញ៉ា ថោង សារ៉ាត់ ​ឬ ជាបុគ្គលពាក់ព័ន្ឋ​ណាផ្សេងទៀតនោះទេ ​ប៉ុន្តែតាមសមត្ថកិច្ច​បានដាក់ការសង្ស័យ​ជំហានដំបូងថា បុរស​ដែលរត់គេចខ្លួននោះ​អាចជាមនុស្សពាក់ព័ន្ឋ​​នឹងសំណុំរឿងលោងឧកញ៉ា ថោង សារ៉ាត់ ​។

ពីសាលាដំបូង​រាជធានីភ្នំពេញនោះវិញ ​មកដល់ម៉ោង១០និង១៥នាទី​ព្រឹកថ្ងៃទី១៦​ កុម្ភៈ ២០១៥នេះ​ លោក ថោង ចំរើន និង ​លោកស្រី កែវ សារី ​កំពុង​ត្រូវ​បាន​មន្រ្តីតុលាការកំពុង​ចោទសួរនៅឡើយ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕

81834d9e-3c83-4be5-8f50-0772352568b9

 

You might also like More from author

Leave A Reply

Your email address will not be published.