មន្ត្រី​ផ្លូវការ​អា​មេ​រិ​ក​វាយតម្លៃថា​ អំពើ​ពុក​រលួយ​នៅ​កម្ពុជារារាំង​ការ​វិនិយោគ​ពី​អា​មេ​រិ​ក

0 0
Cambodia Website Design

រាជធានី​ភ្នំពេញ ៖ លោក ឃើ​ត ថុ​ង (Kurt Tong) ឧបការី​រង​ជាន់ខ្ពស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក ទទួល​បន្ទុក​ជំនួញ និង​សេដ្ឋកិច្ច បាន​មាន​ប្រសាសន៍​ចំ​ៗ​ថា «​អំពើ​ពុក​រលួយ​នៅ​កម្ពុជា បង្ក​ជា​ឧបសគ្គ​ក្នុង​ការ​នាំ​យក​វិនិយោគទុន​ពី​សហរដ្ឋអាមេរិក​ឱ្យមក​បណ្តាក់ទុន​ក្នុង​ប្រទេស​កម្ពុជា​» ។ ការ​ថ្លែង​របស់​មន្ត្រី​សហរដ្ឋអាមេរិក បាន​ធ្វើ​ឡើងក្នុង​កិច្ច​ពិភាក្សា​តុមូល​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ នៅ​ក្នុង​បរិវេណ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា ។

លោក Tong បាន​បញ្ជាក់​ថា បញ្ហា​កើត​ចេញពី​អំពើ​ពុក​រលួយ «​ខ្ញុំ​បានឮ​ត្រួស​ៗ​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន បាន​លើក​ឡើង​យ៉ាង​ច្បាស់​ពី​បញ្ហា​អំពើ​ពុក​រលួយ​នេះ ។ ខ្ញុំ​គិត​ថា ការ​តាំងចិត្ត​ពី​សំណាក់​ក្រុមហ៊ុន​វិនិយោគ​បរទេស ជា​ពិសេស​ក្រុមហ៊ុន​មក​ពី​សហរដ្ឋអាមេរិក ។ ខ្ញុំ​គិត​ថា ក្រុមហ៊ុន​វិនិយោគ​បរទេស មាន​តួនាទី​ក្នុង​ការ​បង្កើត​ជា​ឧទាហរណ៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​» ។

លោក​បាន​លើក​ឡើង​ថា លោក​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ពុធ រហូត​ដល់​ថ្ងៃ​សុក្រ ។ នៅ​ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះ លោក​បាន​ជួប​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​អ្នកជំនួញ​មួយ​ចំនួន ។ ក្នុង​ជំនួប​នោះ លោក​ទេស​រដ្ឋ​រដ្ឋមន្ត្រី បាន​អះអាង​ជាមួយ​លោក​ថា កម្ពុជា​ទទួលស្គាល់​ថា​មាន​អំពើ​ពុក​រលួយ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​និង​កំពុង​កែទម្រង់​ឱ្យ​ស៊ីជម្រៅ​ទៅ​លើ​បញ្ហា​នេះ​ហើយ ដើម្បី​ឲ្យ​បរិយាកាស​វិនិយោគទុន​នៅ​កម្ពុជា មាន​ភាពល្អ​ប្រសើរ​ឡើង ៕

Cambodia Website Design

You might also like More from author

Leave A Reply

Your email address will not be published.