ជប៉ុន​ចំណាយ​លុយ ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​ក្រុមជីហាត

0 0
Cambodia Website Design

ជប៉ុន នឹង​ប្រកាស​ផ្តល់​ទឹកប្រាក់​១៥​លាន​ដុល្លារ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមភេរវនិយម នៅ​តំបន់​ដើមបូព៌ា និង​នៅ​អាហ្វ្រិក។ ១៥​លាន​ដុល្លារ ជា​ទឹកប្រាក់​បន្ថែម ពីលើ​ជំនួយ​២០០​លាន​ដុល្លារ ដែលលោក​នាយករដ្ឋមន្រ្តី​ជប៉ុនស៊ីនហ្សូ អាបេ ​ធ្លាប់​បាន​ប្រកាស​ផ្តល់​ដល់​ប្រទេស​ទាំងឡាយ​ណា​ដែល​ចូលរួម​ប្រយុទ្ធនឹង​ក្រុមភេរវនិយម។ យើងស្តាប់​ឈាង បុប្ផា

ជប៉ុន​នៅ​មិន​ទាន់​បាត់​ឈឺចាប់ នឹង​ក្រុមភេរវនិយម។ ជនជាតិ​ជប៉ុន​​ពីរ​នាក់ ត្រូវ​បាន​ពួក​ជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម​ប្រហារជីវិត ភ្នែកស្រស់ កាលពី​ចុង​ខែ មករា។ តាមរយៈ​ប្រាក់ជំនួយ​បន្ថែម ១៥​លាន​ដុល្លារ សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម នៅ​ដើមបូព៌ា និង​នៅ​អាហ្វ្រិក រដ្ឋាភិបាល​ជប៉ុន​ចង់​បង្ហាញថា ប្រជាជន​ជប៉ុន​មិន​ចុះញ៉ម​នឹង​ការគំរាមកំហែង របស់​ពួក​ភេរវជន។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ជប៉ុន Sankei នៅថ្ងៃ​អាទិត្យ។
តាម​កាសែត​ខាងលើ រដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹង​ប្រកាស​ទឹកប្រាក់​ជំនួយ​១៥​លាន​ដុល្លារ​នេះ នៅក្នុង​ឱកាស​សន្និសីទ​ស្តីពី​ការប្រឆាំង​នឹង​ក្រុមភេរវនិយម ដែល​ត្រូវ​បើក​ធ្វើ នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃ​ពុធ សប្តាហ៍​ក្រោយ។

Cambodia Website Design

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅប្រទេស​អេហ្ស៊ីប ប្រមុខ​រដ្ឋាភិបាល​ជប៉ុន លោក​ស៊ីនហ្សូ អាបេ ធ្លាប់​បាន​ប្រកាស​ផ្តល់​ជំនួយ មិនមែន​យោធា ប្រមាណ ២០០​លាន​ដុល្លារ សម្រាប់​ប្រទេស​ទាំងឡាយណា ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។ បន្ទាប់ពី​ការប្រកាស លោកនាយក​រដ្ឋមន្រ្តី​ជប៉ុន​បាន​រងមតិ​រិះគន់​ក្នុង​ស្រុក ព្រោះ ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម ដែល​កំពុង​ធ្វើសង្រ្គាម​ភេរវនិយម ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ បាន​ប្រកាស​ទាមទារ​ប្រាក់​លោះ ២០០​លាន​ដុល្លារ ដូចគ្នា​ដែរ ដើម្បី សេរីភាព​ចំណាប់ខ្មាំង ជប៉ុន ទាំង​ពីរ​រូប។

កាលណោះ រដ្ឋាភិបាល​ជប៉ុន​បាន​សុំ​ឲ្យ​អាមេរិក និង​ប្រទេស​ហ្សកដានី ជួយ​អន្តរាគមន៍ រំដោះ​ចំណាប់ខ្មាំង ជនជាតិ​របស់ខ្លួន ប៉ុន្តែ នៅទីបំផុត ក្រុមជីហាត ឈាម​ត្រជាក់ បាន​បង្ហោះ វីដេអូ ដែល​បង្ហាញ ពីរូបភាព​អារក ចំណាប់ខ្មាំង​ជប៉ុន​ទាំងពីរ​នាក់។ បន្ទាប់​មក ក្រុមជីហាត​បាន​បង្ហាញ​វីដេអូ ដែល​នៅក្នុង​នោះ អ្នកបើកយន្តហោះ ចម្បាំង ជាតិ​ហ្សកដានី ត្រូវ​ក្រុមជីហាត ដុត​សម្លាប់ ទាំងរស់ នៅក្នុង​ទ្រុងដែក៕

You might also like More from author

Leave A Reply

Your email address will not be published.