សាលារាជធានី​តម្រូវ​ឲ្យ​អ្នកថតរូបភាព​ដោយ​ប្រើយន្តហោះដ្រូន​ត្រូវ​សុំការ​អនុញ្ញាត​

0
Cambodia Website Design

សាលារាជធានី​ភ្នំពេញ ហាមឃាត់​ការប្រើប្រាស់​ម៉ាស៊ីន​ថតរូប​និង​វីដេអូ​ដែល​បំពាក់​លើ​យន្តហោះ​បញ្ជាដ្រូន ក្នុង​ទីក្រុងភ្នំពេញ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​សាលារាជធានីភ្នំពេញ ចុះ​ថ្ងៃទី១៦ កុម្ភៈ​នេះ។ ការ​ហាមឃាត់​នេះ​ត្រូវបាន​សាលារាជធានី​អះអាង​ថា​គឺ​ដើម្បី​ធានា​នូវ​ការគោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទូទៅ និង​រក្សា​នូវ​សន្តិសុខ សុវត្ថិភាព ព្រមទាំង​សណ្តាប់ធ្នាប់​សាធារណៈ ។

មូល​ហេតុដែល​ជម្រុញ​អោយ សាលា​រាជធានី​ភ្នំពេញ​ចេញ​បម្រាម នេះ គឺ​ដោយសារតែ កន្លងមកថ្មីៗនេះ ការប្រើប្រាស់​យន្តហោះដ្រូន​ដើម្បី​ថត​រូបភាព​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន ដោយ​រួម​មានការ​បង្ហោះ​ចូលទៅ​ថតរូប​នៅក្នុង​ផ្ទះ​អ្នកដទៃ និង មាន​ការ​បង្ហោះ​យន្តហោះ​ដ្រូន​លួច​ថត​រូបភាព​នៅក្នុង​ព្រះបរមរាជវាំង​ទៀតផង ។ នេះ​បើតាម លោក ឡុង ឌីម៉ង់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ដូច្នេះ នា​ព្រឹក​ថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ ២០១៥ នេះ។

លោក ឡុង ឌីម៉ង់ បាន​បន្តទៀតថា អ្នក​ល្មើសនឹង​បំរាម​នេះ នឹងត្រូវ​ទទួលទោស​ចំពោះមុខ​តុលាការ។ ហើយ​ទោស  ស្រាល ឬ ក៏​ធ្ងន់ គឺ​អាស្រយ័ នឹង​បទល្មើស​របស់ អ្នក​នោះបាន​ប្រព្រឹត្ត ។

Cambodia Website Design

យ៉ាងណា​ក៏​ដោយ បំរាម​នេះ​មិនមែន មាននយ័​ថា នៅ​ក្រុងភ្នំពេញ​មិនអាច​ប្រើប្រាស់​យន្តហោះ​ដ្រូន​ដើម្បី​ថតរូបភាព​នោះទេ ។ លោកអ្នក​នាំពាក្យ​បាន​បញ្ជាក់ថា ប្រសិនបើ​មានការ​ចាំបាច់ ចង់​ផ្តិត​រូបភាព​រាជធានី​ភ្នំពេញ ដើម្បី​ប្រយោជន៍​សាធារណៈ អ្នក​ថត ដាច់ខាត​ត្រូវតែ​ដាក់​ពាក្យសុំ​ការអនុញ្ញាត​មក​សាលា​រាជធានី​ភ្នំពេញ។

សូមបញ្ជាក់ថា នៅក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី ១៦ កុម្ភៈ ដែល​ចេញផ្សាយ​ក្រោយ​ការចាប់ខ្លួន​បុរស​ជនជាតិ​អាល្លឺមង់​ដែល​បាន​បង្ហោះ​យន្តហោះ​ដ្រូន ផ្តិត​រូបភាព​ក្នុង​ព្រះរាជវាំង​នោះ ក៏បាន​អំពាវនាវ​អោយ សាធារណជន​ទាំងអស់​ចូលរួម​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់។

កន្លងទៅនេះ ការថត​រូបភាព​ពីលើ​អាកាស​ដោយ​ប្រើ​យន្តហោះ​ខ្នាត​តូច​ដ្រូន​បាន​ក្លាយជា​មធ្យោបាយ​ថតរូប​ដ៏​ពេញនិយម​មួយ។ នៅ​កម្ពុជា ជនបរទេស​មួយចំនួន​បាន​ប្រើប្រាស់​មធ្យោបាយ​នេះ​ដើម្បី​ថត​រូបភាព​ប្រទេស​កម្ពុជា។ ទូរទស្សន៍​ក្នុងស្រុក​មួយចំនួន​ក៏​ធ្លាប់ប្រើ​ប្រាស់​មធ្យោបាយ​នេះដែរ៕

Comments

comments

You might also like More from author