សេង សូណា សិចស៊ី​ខ្លាំង​ដើម្បី​ថ្ពក់​ចិត្ត​ផលិតករ​ភាពយន្ត​បរទេស​

17
Cambodia Website Design

ភ្នំពេញ: ភាព​សិច​ស៊ី​រហូត​ដល់​នារីៗ​ក៏​លាន់​មាត់​គ្រប់ៗ​គ្នា​នោះ សេង សូណា ទទួល​ស្គាល់​ថា នាង​មិន​អាច​គាប់​ចិត្ត​មនុស្ស​ទូទៅ​នោះ​ទេ។ ប៉ុន្តែ​ថា អ្វី​ដែល​នាង​មាន​នេះ​ជា​ទីផ្សារ​សម្រាប់​ឱកាស​ការងារ​ជាមួយ​កុន​បរទេស​ប៉ុណ្ណោះ។

បន្ទាប់​ពី​ជ្រើស​រើស​យក​តារា​សិច​ស៊ី​នាង សេង សូណា សម្តែង​តួ​សិច​ស៊ី​នៅ​ក្នុង​រឿង «ហនុមាន» លោក ជីមី ហេនឌើសិន (Jimmy Henderson) ជា​អ្នក​ដឹក​នាំ​រឿង​ជនជាតិ​អ៊ីតាលី​ម្នាក់​នេះ យល់​ឃើញ​ថា ក្នុង​ចំណោម​តារា​សម្ដែង​ខ្មែរ លោក​សម្លឹង​ឃើញ សូណា តែ​មួយ​គត់​ត្រូវ​ចិត្ត ដោយ​សារ​នាង​សម្តែង​បាន​ល្អ ជា​ពិសេស ឈុត​បែប​សិច​ស៊ី។

មុន​នឹង​មាន​វត្តមាន​សម្តែង​រឿង «ហនុមាន» តារា​ជាប់​ងារ​កំពូល​តារា​សិច​ស៊ី សេង សូណា មិន​ធ្លាប់​មាន​ប្រវត្តិ​សម្តែង​ភាពយន្ត​ឲ្យ​លេច​ធ្លោ​នូវ​រឿង​ណា​មួយ​នោះ​ទេ បើ​សូម្បី​តែ​ឈ្មោះ​ក៏​សឹង​តែ​គ្មាន​គេ​ស្គាល់​ផង។ ប៉ុន្តែ​ឈ្មោះ​តារា​ដ៏​សាមញ្ញ​ម្នាក់​នេះ ត្រូវ​បាន​មហាជន​ស្គាល់​ភ្លាមៗ ក្រោយ​ពី​នាង​បាន​កាច់​រាង បង្ហើប​ដើម​ទ្រូង បង្ហាញ​សុដន់​ដ៏​ទ្រលុក​ទ្រលន់​ទាំង​គូ កាល​ពី​ដើម ឆ្នាំ​២០១៤ ក្នុង​គ្រា​ដែល​នាង​រាំ​កំដរ​ឆាក​ឲ្យ​ផលិតកម្ម​បុប្ផា។

Cambodia Website Design

ដ្បិត​តែ​រង​នូវ​ពាក្យ​រិះគន់​យ៉ាង​ចាស់​ដៃ​ថា ទង្វើ​នេះ​ជា​ការ​បោះទុន​កេរ្តិ៍​ខ្មាស​យ៉ាង​ណា​ក្ដី ក៏​សំឡេង​រិះគន់​បាន​រុញ​ច្រាន​ឈ្មោះ សេង សូណា ឲ្យ​តោង​ភាព​លេច​ធ្លោ​យ៉ាង​ខ្លាំង​នៅ​លើ​ថ្នាល​សិល្បៈ​រហូត​ទទួល​បាន​ឱកាស​សម្តែង​នៅ​ភាពយន្ត​ខ្នាត​ធំ ដែល​ដឹក​នាំ​ដោយ​ផលិតករ​បរទេស​ទៀត​ផង។

នេះ​ត្រូវ​អរគុណ​ដល់​ភាព​សិច​ស៊ី ដែល​នាង​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ដោយ​បាន​បន្ត​ថា ការ​សម្តែង​កុន​បរទេស​ទើប​បាន​ស្ថិត​ក្នុង​ជម្រើស​ខ្លួន។

នាង សេង សូណា ធ្លាប់​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ពេល​នេះ សម្រាប់​ការ​សម្តែង​កុន​ខ្មែរ មិន​មែន​ថា មិន​ទទួល​ទេ តែ​ខ្ញុំ​ចង់​ជ្រើស​យក​កុន​បរទេស​ច្រើន​ជាង ដូចជា កុន​បារាំង​អី​ណោ។ តែ​បើ​សម្តែង​ខារ៉ាអូខេ​ប្រើ​ពេល​ខ្លី ខ្ញុំ​ចង់​សម្តែង»។

តារា​ស្រី​សិច​ស៊ី​រូបនេះ​បាន​បញ្ជាក់​ដដែលៗ​ថា៖ «ភាព​សិច​ស៊ី​របស់​ខ្ញុំ​ស័ក្ដិសម​នឹង​ការ​សម្តែង​កុន​ធំៗ ដូចជា កុន​បរទេស ព្រោះ​ថា នេះ​គឺជា​ចំណូល​ចិត្ត តែ​មិន​ថត​ឈុត​ហួស​ហេតុ​ពេក​ទេ»។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រៅ​ពី​សម្តែង​ភាពយន្ត​ខ្នាត​ធំ​រឿង «ហនុមាន» ដែល​អ្នក​ដឹក​នាំ​រឿង​ជា​ជនជាតិ​បរទេស​នោះ សូណា នៅ​មិនទាន់​ទទួល​បាន​ការ​ហៅ​ថត​បែប​នោះ​ទៀត​ទេ ហើយ​រូប​នាង​ក៏​ទទួល​ស្គាល់​ថា៖ «ធ្លាប់​មាន​គេ​ទាក់ទង​ដែរ តែ​ពេល​នេះ​មិន​ទាន់​ដឹង​ថា​យ៉ាង​ម៉េច​ទេ»។

ជាមួយ​ឈុត​រ៉ូប​ពណ៌​ខ្មៅ សម្ញែង​ល្វែង​លើ​ឲ្យ​ឃើញ​គល់​សុដន់​ដ៏​សខ្ចី​មូល​ក្លំ​ណែន​របស់​តារា​សិច​ស៊ី សូណា បាន​បង្ក​ឲ្យ​បរិយាកាស​ពេល​សម្ពោធ​រឿង «ហនុមាន» កាន់​តែ​ក្ដៅ​ស្អុស​ស្អាប់​ដោយ​សារ​ស្បៃ​គ្រង​ដើម​ទ្រូង​ស្ដើង​ខ្លាំង​ពេក។

ផលិតករ​អ៊ីតាលី ជីមី ហេនឌើសិន បាន​សរសើរ សេង សូណា ថា៖ «នាង​ពិត​ជា​សម្ដែង​ឈុត​ស្រើប​ស្រាល​ល្អ​ណាស់។ នាង​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ច្រើន​គួរសម។ ខ្ញុំ​ជឿ​ថា ផលិតករ​បរទេស នឹង​ចាប់​អារម្មណ៍​ដូច​ខ្ញុំ​ដែរ»។

ព្រោះ​តែ​ភាព​សិច​ស៊ី សេង សូណា ត្រូវ​បាន​គេ​រិះគន់​មិន​តិច​នោះ​ឡើយ។ ប៉ុន្តែ​តារា​ឡើង​កូដ​ដោយ​សារ​ហ៊ាន​សម្ញែង​ប្រាណ​រូប​នេះ​ប្រកាស​ខ្លួន​មិន​បោះបង់​ចោល​ភាព​សិច​ស៊ី​ឡើយ។

តារា​សម្ដែង សេង សូណា អះអាង​ថា៖ «ខ្ញុំ​មិន​ធ្វើ​ឲ្យ​ហួស​ហេតុ​ពេក​ទៀត​នោះ​ទេ។ ការ​សម្ដែង​សិច​ស៊ី​នេះ​គ្រាន់​តែ​ដើម្បី​ស្វែង​រក​ទីផ្សារ​ក្នុង​ភាពយន្ដ​បរទេស​ហ្នឹង»៕

Comments

comments

You might also like More from author