ស្ដ្រី​នាំ​មុខ​គេ​ផ្នែក​កុំព្យូទ័រ​នៅ​កម្ពុជា និយាយ​អំពី​ការ​ខិតខំ​ធ្វើ​ការងារ

0 2
Cambodia Website Design

ឯ​ការិយាល័យ​មមាញឹក​របស់​អ្នក​ស្រី ចិន្តា សុខ (Channda Sok) ដែល​ជា​ជនជាតិ​កម្ពុជា​មួយ​រូប​មាន​បទ​ពិសោធ​ផ្នែក​បច្ចេកវិទ្យា​កុំព្យូទ័រ។ អ្នក​ស្រី​បាន​រំឭក​អំពី​ការ​ចាប់​ផ្តើម​ដំបូង​របស់​អ្នក​ស្រី​ជាមួយ​នឹង​បច្ចេកវិទ្យា។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា អ្វីៗ​ទាំងអស់​នោះ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ដើម​ទសវត្សរ៍ ៩០ ដែល​កាល​ពេល​នោះ​អ្នក​ស្រី​ប្រកប​មុខរបរ​ជា​អ្នក​លក់​ផ្កា​ជ័រ​នៅ​ផ្សារ​កណ្តាល។

អ្នក​ស្រី​បន្ត​ថា៖ «កាល​ពេល​នោះ យើង​ទាំង​អស់​គ្នា​ធ្វើ​ការងារ​គណនេយ្យ​តាម​រយៈ​សៀវភៅ ហើយ​អតិថិជន​ម្នាក់​បាន​មក​ប្រាប់​ខ្ញុំ​ថា កុំព្យូទ័រ​អាច​ជួយ​យើង​ជាមួយ​នឹង​ការងារ​ទាំង​នោះ»។ កាល​ពេល​នោះ​អ្នក​ស្រី​មិន​ដឹង​ពី​អ្វី​សោះ​អំពី​កុំព្យូទ័រ ហើយ​មិន​បាន​គិត​ថា អ្នក​ស្រី​ជា​អ្នក​ប្រើ​កុំព្យូទ័រ​មុន​គេ​នោះ​ទេ​នៅ​ក្នុង​ពិភព​ព័ត៌មាន​បច្ចេកវិទ្យា​ក្នុង​ប្រទេស​កម្ពុជា។

Cambodia Website Design

ភ្លាមៗ​បន្ទាប់​ពី​នោះ អ្នក​ស្រី​បាន​ទិញ​កុំព្យូទ័រ​មួយ​ពី ប្រទេស​វៀតណាម និង​បាន​ទៅ​រៀន​កុំព្យូទ័រ​នៅ​សាលា ប៉ាណាណា។ កាល​ពេល​នោះ អ្នក​ស្រី​មាន​កុំព្យូទ័រ​ទំនើប​ជាងគេ​នៅ​ក្នុង​ថ្នាក់ ហើយ «គ្រូ​ចង់​ទិញ​កុំព្យូទ័រ​នោះ។ ដំបូង​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់​មក​ក៏​មាន​បួន​គ្រឿង»។

ភាព​ជោគជ័យ​ដំបូង​នោះ​បាន​នាំ​ឲ្យ​អ្នក​ស្រី​បើក​ហាង​កុំព្យូទ័រ​ក្នុង ឆ្នាំ​១៩៩៥ បន្ទាប់​មក​អ្នក​ស្រី​បាន​រៀន Software និង​របៀប​ដំឡើង​កុំព្យូទ័រ ហើយ ២០​ឆ្នាំ ក្រោយ​មក​អ្នក​ស្រី​ឥឡូវ​នេះ​បាន​ក្លាយ​ជា​ប្រធាន និង​អគ្គ​នាយក​នៃ​ក្រុមហ៊ុន Mekongnet, ក្រុមហ៊ុន Sun City Apartments, ក្រុមហ៊ុន Anana Computer និង​ក្រុម​ហ៊ុន Full House Decoration។

មេរៀន​មួយ​អំពី​ភាព​ជោគជ័យ​របស់​អ្នក​ស្រី​គឺ «ដំបូង​យើង​ចាប់​ផ្តើម​តូច បន្ទាប់មក​រីក​ចម្រើន»។ «មនុស្ស​យើង​ត្រូវ​តែ​មាន​ឆន្ទៈ​រៀន និង​ធ្វើ​ឲ្យ​រីក​ចម្រើន និង​ធ្វើ​អ្វី​ឲ្យ​លឿន​ជាង​គេ»។ អ្នក​ស្រី​បាន​ពន្យល់​ថា អ្នក​ស្រី​អាច​ជោគជ័យ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​គឺ​តាម​រយៈ​ការ​ធ្វើ​អ្វី​មុន​គេ។

ឥឡូវ​នេះ ក្នុង​នាម​ជា​អនុ​ប្រធាន និង​សហ​ស្ថាបនិក​នៃ​សហព័ន្ធ​ពាណិជ្ជកម្ម​ស្ត្រី​កម្ពុជា (CWBF) អ្នក​ស្រី សុខ បាន​បង្កើត​អង្គការ​មួយ​ដើម្បី​ជួយ​ពាណិជ្ជ​កម្ម​ណា​ដែល​មាន​ស្ត្រី​ជា​ម្ចាស់ នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ផ្តល់​សេវាកម្ម​អាជីវកម្ម និង​ការ​ចែក​រំលែក​បទ​ពិសោធ។

ខណៈ​អ្នក​ស្រី សុខ មិន​ដែល​ទៅ​រៀន​នៅ​សាកល​វិទ្យាល័យ អ្នក​ស្រី​យល់​អំពី​តម្លៃ​នៃ​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា ប៉ុន្តែ​អ្នក​ស្រី​បាន​ដាក់​បទ​ពិសោធ និង​ការ​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​ដូច​ការ​អប់រំ​ដែរ ដោយ​សារ​ការ​ធ្វើ​ជា​អគ្គ​នាយក និង​សហគ្រិន​មិន​មែន​ជា​ភាព​ងាយ​ស្រួល​សម្រាប់​មនុស្ស​រាល់​គ្នា​ទេ​ដោយ​សារ​វា​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​ពេល​វេលា​ច្រើន ការ​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ និង​ជំនាញ​គ្រប់​គ្រង​ទូទៅ។

អ្នក​ស្រី សុខ បាន​បន្ថែម​ថា៖ «ប្រសិន​បើ​អ្នក​ខិតខំ​ធ្វើ​ការងារ​មុន​សូម​រៀន​អំពី​បទ​ពិសោធ​របស់​អ្នក ហើយ​ចូល​រួម​បណ្តាញ​ជាមួយ​គេ​អ្នក​នឹង​ទទួល​បាន​ភាព​រីក​ចម្រើន ឬ​ក៏​ការ​ដំឡើង​តំណែង»។

«ស្ត្រី​អាច​ធ្វើ​អ្វីៗ​ដែល​បុរស​អាច​ធ្វើ​។ គ្រាន់​តែ​ចាប់​ផ្តើម​ហើយ​រៀន ហើយ​ធ្វើ​វា ហើយ​សូម​កុំ​ភ័យ។ សូម​កុំ​ភ័យ​ចំពោះ​ការ​ខុស​ឆ្គង ហើយ​ភ្លាមៗ​នោះ​អ្នក​នឹង​ឃើញ​លទ្ធផល​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​របស់​អ្នក»។

ខណៈ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​រីក​ចម្រើន និង​ពិពិធកម្ម អ្នក​ស្រី​មើល​ឃើញ​សក្តានុពល​ច្រើន​សម្រាប់​ស្ត្រី​ក្នុង​ការ​ទទួល​បាន​ការងារ​នៅ​ក្នុង​វិស័យ​ព័ត៌មាន​បច្ចេកវិទ្យា ទីផ្សារ​អនឡាញ សេវា​អតិថិជន និង​ការ​អភិវឌ្ឍ​អចលន​ទ្រព្យ និង​ការ​អភិវឌ្ឍ ផ្នែក​លក់ និង​ផ្នែក​ហិរញ្ញវត្ថុ​ជាដើម៕

You might also like More from author

Leave A Reply

Your email address will not be published.