កូរ៉េខាងជើង​​បដិសេធ​​ទំនាក់ទំនង​​នឹង​​អ្នក​​វាយប្រហារ​​មន្ត្រី​​ទូត​​អាមេរិក​

0 0
Cambodia Website Design

នៅ​ថ្ងៃអាទិត្យ​នេះ កូរ៉េខាងជើង​បាន​វាយបក​ទៅលើ​ការចោទប្រកាន់​ដែលថា​ខ្លួន​អាច​នៅ​ពីក្រោយ​ការកាប់ចាក់​មន្ត្រី​ទូត​អាមេរិក​នៅ​កូរ៉េខាងត្បូង​វិញ ដោយ​បរិយាយ​ថា ការ​ចោទ​នោះ​ជា​យុទ្ធនាការ​បង្ខូចឈ្មោះ«ដ៏​អាក្រក់»របស់​ទីក្រុង​សេ​អ៊ូ​ល។

លោក​គីម​គី​ជុង (Kim Ki-Jong) បាន​កាប់​មុខ​របស់លោក​ម៉ា​កលី​ព​ភើ​ត ( Mark Lippert) នឹង​កាំបិត នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយបាន​បណ្តាលឱ្យមាន​របួស​យ៉ាងជ្រៅ រហូតដល់​ដេរ៨០ថ្នេរ។
អ្នក​កាប់​អាយុ៥៥ឆ្នាំ ត្រូវបាន​ចាប់ខ្លួនភ្លាមៗ និង​រង​ការ​ចោទ​ពីបទ​ប៉ុនប៉ង​ធ្វើឃាត​មនុស្ស។ នគរបាល​កំពុង​ស៊ើបអង្កេត​ថា តើ​លោក​គីម​មាន​ទំនាក់ទំនង​ជាមួយ​រប​ប​កុម្មុយនីស្ត​កូរ៉េខាងជើង​ឬ​យ៉ាងណា។

Cambodia Website Design

បុរស​នោះបាន​ប្រាប់​ប៉ូលីសដដែលៗថា ខ្លួន​ធ្វើការ​វាយប្រហារ​ដោយ​ខ្លួនឯង ហើយ​បដិសេធ​ទំនាក់ទំនង​ណាមួយ​ជាមួយ​កូរ៉េខាងជើង ដោយ​ហៅ​ការសង្ស័យ​នោះ​ថា«គួរឱ្យ​អស់សំណើច»។

បន្ទាប់ពី​ការវាយប្រហារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះ កូរ៉េខាងជើង​បាន​អួត​សរសើរ​ទង្វើ​របស់លោក គីម ថា​ជា«ទណ្ឌកម្ម​ត្រឹមត្រូវ» និង​ថា​ជា«ការបង្ហាញ​ការប្រឆាំង»ដ៏​មានតម្លៃ ទៅនឹង​សមយុទ្ធ​រួមគ្នា​រវាង​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក។

ប៉ុន្តែ​នៅ​ថ្ងៃអាទិត្យ គណៈកម្មាធិការ​កូរ៉េខាងជើង​ដើម្បី​ការបង្រួបបង្រួម​កូរ៉េ​ដោយ​សន្តិវិធី (CPRK) បាន​បំភ្លឺ​ចំពោះ​ការចោទប្រកាន់​ដែលថា​ខ្លួន​នៅ​ពីក្រោយ​ការវាយប្រហារ​នោះ ដោយ​អះអាងថា វា​គឺជា​ការប៉ុនប៉ង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​មេដឹកនាំ​របស់ខ្លួន។

គណៈកម្មាធិការ​នោះ​ថ្លែង​នៅតាម​សារព័ត៌មាន​រដ្ឋ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា៖ «សូម្បីតែ​នគរបាល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​និយម​កណ្តាល​របស់​កូរ៉េខាងត្បូង ក៏បាន​ចូល​ដៃ​ជាមួយ​របប​នោះ ក្នុងការ​ប៉ុនប៉ង​ភ្ជាប់​ការវាយប្រហារ​ទៅនឹង​កូរ៉េខាងជើង​ដែរ។ សកម្មភាព​បែបនេះ​គឺ​ត្រូវបាន​រៀបចំឡើង​ដោយ​បំណង​ដ៏​អាក្រក់​ដើម្បី​សង្គ្រោះ​ខ្លួនឯង​ចេញពី​ជំហរ​ចង្អៀតចង្អល់​បច្ចុប្បន្ន…ហើយ​បង្កើន​យុទ្ធនាការ​បង្ខូច​កេ​រិ៍្ត​ឈ្មោះ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ពេញ​ពិភពលោក»។ កាលពី​សប្តាហ៍​មុន នគរបាល​បាន​ចូល​ឆែក​ផ្ទះ​របស់លោក​គីម​គី​ជុង ដើម្បី​រក​ភស្តុតាង​ដែល​បង្ហាញថា​គាត់​មាន​ទំនាក់ទំនង​ជាមួយ​រប​ប​កូរ៉េខាងជើង។

ប៉ូលីស​កំពុង​ស៊ើបអង្កេត​មើលថា តើ​លោក​គីម​បាន​រំលោភច្បាប់​សន្តិសុខ​ជាតិ​របស់​កូរ៉េខាងត្បូង​ដែល​ប្រឆាំង​កុម្មុយនីស្ត​ដែរ​ឬ​យ៉ាងណា។ ច្បាប់​នោះ​ហាមឃាត់​រាល់​ការទាក់ទង​ឬ​សកម្មភាព​ណាមួយ​ជាមួយ​កូរ៉េខាងជើង​ដែល​មិនមាន​ការអនុញ្ញាត ហើយ​ដែលមាន​ចរិត​គាំទ្រ​របប​ទីក្រុង​ព្យុងយ៉ាង៕

You might also like More from author

Leave A Reply

Your email address will not be published.