ទម្លាប់ ៨ យ៉ាង របស់មនុស្សស្រី​ដែល​ប្រុសៗ​មិន​ចូលចិត្ត

0

មានរឿងរ៉ាវ​ជាច្រើន​ដែល​ធ្វើមនុស្ស​ប្រុសៗ​មិនចូលចិត្ត​មនុស្ស​ស្រី ហើយ​ក៏​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​មនុស្ស​ស្រី​មិន​ចូល​ចិត្តមនុស្សប្រុស​ដូចគ្នា​ដែរ។ ប៉ុន្តែ​មនុស្សប្រុស​ភាគច្រើន​ចូលចិត្ត​អំនួត​ប្រាប់​មិត្តភក្តិ។ មនុស្សស្រី​មាន​បែបបទ​នៃការ​គិត និង​មុខងារ​ដែល​ធ្វើឲ្យ​មនុស្សប្រុស​ពិបាក​នឹង​យល់​យ៉ាងខ្លាំង។

តើអ្នក​ចង់​ដឹង​ទេថា តើ​ទម្លាប់​អ្វីខ្លះ​របស់​មនុស្សស្រី​ដែល​ធ្វើឲ្យ​មនុស្សប្រុស​មិន​ពេញចិត្ត? មនុស្សប្រុស​ភាគច្រើនចូលចិត្ត​រឿង​អ្វីធម្មតាៗ ដោយ​មិនចាំបាច់​ត្រូវ​បន្ថែម​ភាព​ស្មុគស្មាញ​ក្នុង​ជីវិត។

ទោះបីជាយ៉ាង​ណាក៏ដោយ មុខងារ​ខួរក្បាល​ដែល​មានភាពល្អិតល្អន់​រាល់នាទី​របស់មនុស្សស្រី​មានសារៈសំខាន់​យ៉ាង​ខ្លាំង និង​ការ​គិតពិចារណា​ដែល​លម្អិត​បំផុត។ នេះ​ជាហេតុផល​មួយដែល​ធ្វើឲ្យមនុស្សស្រី​ក្លាយ​ជា​មេផ្ទះ និង​ជាម្តាយ​ដ៏ប្រសើរ​បំផុត​ប្រចាំគ្រួសារ។ មនុស្ស​ស្រីដោះស្រាយ​ភាពលម្អិត​គ្រប់យ៉ាង​ដោយ​ការ​ប្រុងប្រយ័ត្ន​បំផុត ដែល​មនុស្សប្រុស​មិន​អាច​ធ្វើបាន។ ទោះជា​យ៉ាងណា​ក៏ដោយ មនុស្សស្រី​ក៏នៅ​មាន​ចំណុចមួយ​ចំនួនដែល​ជាទម្លាប់​ធ្វើឲ្យ​មនុស្ស​ប្រុសក្តៅ​ក្រហាយដែរ។

១. ទម្លាប់​ការរៀប​ចំខ្លួន និង​សម្រស់
មនុស្សស្រី​គ្រប់រូប​ចូលចិត្ត​ចំណាយពេលវេលា​ល្អៗ​ផ្ទាល់ខ្លួន​ជារៀង​រាល់ព្រឹក ដើម្បី​ប្រើ​ហ្វូម​លាងមុខ, លាប​ថ្នាំ​ក្រចក និង​តុបតែង​ផ្ទៃមុខ។

២. ការដើរ​ផ្សារ និង​ការ​តំហែទាំ​ខ្ពស់
អ្វីដែល​មនុស្សប្រុស​មិនចូលចិត្ត​មនុស្សស្រី​អាច​ជាចម្លើយ​មួយ​យ៉ាងងាយ។ មនុស្សស្រី​ចូលចិត្ត​ដើរ​ផ្សារ និង​ត្រូវការ​តំហែទាំខ្ពស់​ដូច​ជា​ការ​ចូលហាង, ចូល​ហាងស្ប៉ា…។ មនុស្ស​ប្រុស​មិន​សរសើរ​សមត្ថភាព​មនុស្សស្រី​ដែល​ថែរក្សា​សម្រស់​របស់ខ្លួន​បែបនេះ​ឡើយ។

៣. អារម្មណ៍​ខុស​ពីធម្មតា និង​អារម្មណ៍​វិនាដកម្ម
អាការៈ​មុនមក​រដូវ​របស់មនុស្សស្រី​ជាចំណុច​មួយដែល​មនុស្សប្រុស​មិន​ចូលចិត្ត។ ទោះបីជា​យ៉ាងណា​ក៏ដោយ មនុស្សប្រុស​ភាគច្រើន​ក៏មាន​អារម្មណ៍​ខុស​ពីធម្មតាដែរ តែ​ពួកគេ​មិន​ចូលចិត្ត​អារម្មណ៍​ខុសពី​ធម្មតា​ដូចមនុស្សស្រី​ឡើយ។ ហើយពួកគេ​នៅតែ​មិនអាច​ពន្យល់​ពីហេតុផល​ចំពោះអាការៈ​មនុស្សស្រី​មុន​ពេល​មករដូវ បើទោះបីជា​មាន​ការ​បង្ហាញ​ពីអ្នក​វិទ្យាសាស្ត្រ​ក៏​ដោយ។

៤. អាហារ
អ្វីដែល​មនុស្សប្រុស​ស្អប់​មនុស្ស​ស្រី​បំផុតគឺ ការ​ត​មអាហារ​មិន​ហ៊ាន​ញ៉ាំ​ច្រើន​ពេល​នៅ​ជាមួយគេ។ មនុស្សស្រី​គ្រប់​រូបចូលចិត្ត​រក្សារាង ហើយ​ទទួល​ទានតិច។ មនុស្សស្រី​គ្រប់រូប​ចូលចិត្ត​ការ​ថ្នាក់​ថ្នម និង​ពេញចិត្តនៅ​ពេល​ដែលខាង​ប្រុស​បង្ហាញ​ពីក្តីបារម្ភពី​ការ​ញ៉ាំតិច​រួចនាង។

៥. បញ្ហា​រូបរាង
«តើខ្ញុំមើលទៅ​ធាត់​ដែរទេ?» មនុស្សស្រី​ជាច្រើន​តែងតែ​សួរសំណួរ​បែបនេះ​គ្រប់​ពេលវេលា ប៉ុន្តែ​មនុស្សប្រុស​ភាគច្រើន​មិន​ដឹង​ថា ត្រូវ​ឆ្លើយ​បែបណា។ មនុស្សប្រុស​មានអារម្មណ៍​ថា ពួកគេ​នឹង​ជួបបញ្ហា មិនថា​ចម្លើយ​របស់ពួកគេ​យ៉ាងណា​ទេ ដូច្នេះធ្វើ​ឲ្យ​ពួកគេ​មិន​ចូលចិត្ត។

៦. កត្តា​ប្រច័ណ្ឌ
គ្មានចម្លើយ​ណា​អាចឆ្លើយ​តប​នឹង​ហេតុផល​ប្រច័ណ្ឌ​របស់​មនុស្សស្រី​បានទេ។ វាជាសភាវ​គតិ​មួយដែល​ជម្រុញ​ឲ្យមនុស្សស្រី​គ្រប់រូប​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ព្រោះនាង​ចូលចិត្ត​ជីវិត​រស់រវើក​ជាជាង​ជីវិត​ដដែលៗ​មិន​ផ្លាស់ប្តូរ។

៧. មិត្តភក្តិ /មិត្តទ្រុស្តមិត្ត
ហេតុអ្វី​បានជា​នាង​នៅ​តែសេព​គប់មិត្តភក្តិ ដោយ​ដឹងថា​ទីបំផុតគេក្បត់​នាង​ហើយ? អ្វីដែល​មនុស្សប្រុស​ស្អប់​មនុស្ស​ស្រីគឺថា ពួក​នាង​មិនអាច​នៅ​ឲ្យឆ្ងាយ​ពីមិត្តភក្តិ​ដែល​ធ្វើ​អាក្រក​ដាក់នាង និង​ធ្វើឲ្យ​នាងឈឺចាប់​នៅ​ថ្ងៃណាមួយ​។

៨. អាថ៌កំបាំង

មនុស្សស្រី​ណាម្នាក់​គ្មានភាព​អាថ៌កំបាំង​ពិត​ជាមិន​អាច​ទៅ​រួចឡើយ។ មនុស្សស្រី​គ្រប់រូប​មានអាថ៌កំបាំង​គួរឲ្យខ្មាស់អៀន​ជាច្រើន​ដែល​នាងចូលចិត្ត​រក្សាទុក​ក្នុងចិត្ត។ ដូច្នេះ​គ្មាន​សំណួរ​ណាអាច​សួរអំពីមិត្ត​ប្រុសចាស់ៗ​ប៉ុន្មានណា​ដែល​នាងធ្លាប់​បាន​ជួបប្រទះ​មុនពេលនាង​បាន​ជួប​អ្នក​ឡើយ៕

ប្រភព៖ http://www.mungkulkar.com/love-and-career/2148

You might also like More from author

Leave A Reply

Your email address will not be published.