អ្នកវិទ្យាសាស្ត្រ​គាំទ្រ ចំពោះការរួមភេទ​អាច​ជួយក្នុងការសម្រកទម្ងន់

0 3
Cambodia Website Design

ទោះបីជាអ្នកភ្លេច ឬមិន​ចង់ហាត់ប្រាណ ប៉ុន្តែអ្នក​អាច​ធ្វើការរួមភេទ​ក៏អាច​ដុត​កាឡូរី​​ច្រើនជាង​ការចំណាយ​ពេលហាត់ប្រាណ ៣០ នាទីទៅទៀត។ អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​ថា ការរួមភេទ​មាន​អត្ថប្រយោជន៍ជាងការ​ហាត់ប្រាណ​រាប់​មិន​អស់។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Quebec ប្រទេសកាណាដា បាន​និយាយថា បុរសអាច​ដុតបំផ្លាញ់ ១២០ កាឡូរីក្នុងពេលរួមភេទបាន​កន្លះម៉ោង ហើយ​ស្ត្រី​អាច​បាន​ត្រឹម​តែ ៩០ ប៉ុណ្ណោះ។​ ព្រោះនៅក្នុងអំឡុងពេល​រួមភេទដ៏ខ្លីនេះ បុរសបញ្ចេញ​ថាមពល​ច្រើន​ជាង​មនុស្សស្រី។

តាមការសិក្សាបានបង្ហាញ​ទៀត​ថា ការចំណាយថាមពល​ក្នុងអំឡុងពេល​ធ្វើសកម្មភាព​ផ្លូវភេទ​អាចជួយឲ្យ​គូស្វាមីភរិយាមាន​សុខភាព​ល្អ ហើយ​បុរស​អាច​ដុតបំផ្លាញ់​ ៤.២ កាឡូរី​ក្នុង​ពេល​មួយនាទី បើ​ធៀប​ទៅ​នឹង​ការ​ហាត់ប្រាណដោយប្រើឧបករណ៍ ៩.២​។ ចំណែកឯមនុស្សស្រី​អាចដុត​បំផ្លាញ់ ៣.១ កាឡូរី​ក្នុងពេល​មួយនាទិ​ បើ​ធៀប​ទៅនឹង​ការរត់​ហាត់ប្រាណ ៧.១ ៕

Cambodia Website Design

You might also like More from author

Leave A Reply

Your email address will not be published.