ក្រោយ​ការ​រញ្ជួយ​ដី​នេ​ប៉ា​ល់​សុំ​ជំនួយ​សហគមន៍​អន្តរជាតិ​សម្រាប់​ការ​កសាង​ឡើង​វិញ​និង​ស្តារ​ប្រទេស

2
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ប្រទេស​នេ​ប៉ា​ល់​ដែល​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដោយសារ​ការ​រញ្ជួយ​ដី​មួយ​បាន​ស្នើ​ជា​ផ្លូវការ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​រួមចំណែក​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការ​បំផ្លាញ​ឡើង​វិញ ព្រមទាំង​សម្រាប់​ស្តារ​ប្រទេស​ឡើង​វិញ ។

ក្នុង​សន្និសីទ​មួយ​ចូលរួម​ដោយ​ឯកអគ្គរដ្ឋទូត​ប្រមាណ​២០​រូប​នៅ​ទីក្រុង​ក​ដ្ឋ​ម​ណ្ឌូ កាលពី​ថ្ងៃ​ទី​៤ ឧសភា រដ្ឋមន្ត្រី​ការ​បរទេស​នេ​ប៉ា​ល់​លោក​ម៉ា​ហេ​ន​ដ្រា បា​ហា​ឌៀ​ប៉ាន​ដេ បាន​លើក​ឡើង​ពី​ការ​សម្រេច​របស់​រដ្ឋាភិបាល​បង្កើត​មូលនិធិ​កសាង​ឡើង​វិញ​និង​ស្តារ​ប្រទេស​មួយ ហើយ​មូលនិធិ​នេះ​ត្រូវ​ប្រមូលប្រាក់​ឱ្យ​បាន​២​ពាន់​លាន​ដុល្លារ​។  លោក​បាន​ស្នើ​ដល់​ឯកអគ្គរដ្ឋទូត​ទាំងនេះ នូវ​ការ​ជួយ​ទ្រទ្រង់​សម្រាប់​កសាង​ឡើង​វិញ​និង​ជួយ​ដល់​មនុស្ស​ច្រើន​ពាន់​នាក់​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ការ​រញ្ជួយ​ដី ។

រដ្ឋមន្ត្រី​ការ​បរទេស​នេ​ប៉ា​ល់​ថ្លែង​ថា រដ្ឋាភិបាល​ផ្ទេរ​រួច​ហើយ​ទឹកប្រាក់​២០០​លាន​ដុល្លារ ចូល​ក្នុង​មូលនិធិ​នេះ​រួច​លោក​សង្ឃឹមលើ​ការ​ចូលរួម​ចំណែក​របស់​សហគមន៍​អន្តរជាតិ ។ លោក​ក៏​រាយការណ៍​ផង​ដែរ​ប្រាប់​ដល់​ឯកអគ្គរដ្ឋទូត​ទាំងនោះ​ថា ជនបរទេស​ដល់​ទៅ​៣៤​ក្រុម​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ហើយ​ពួក​គេ​អំពាវនាវ​ស្នើ​ចាក​ចេញពី​នេ​ប៉ា​ល់​វិញ ព្រោះ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ឈាន​ដល់​ចុងបញ្ចប់​ហើយ ។

Cambodia Website Design

រហូត​មក​ដល់​ពេល​នេះ​តុល្យការ​ជន​រង​គ្រោះ​ដោយសារ​ការ​រញ្ជួយ​ដី​យ៉ាង​សែន​ទារុណ​នោះ​អ្នក​ស្លាប់​ឡើង​ដល់​៧.៥៥៧​នាក់​ហើយ​អ្នក​របួស​មាន​១៤.៣៦២​នាក់ ។ ចំណែក​ជនជាតិ​បរទេស​យ៉ាងតិច​៥៨​នាក់ ក៏​ស្លាប់​ដែរ រួច​៥២​នាក់​ត្រូវ​របួស និង​១១២​នាក់​នៅ​តែ​បាត់​ខ្លួន ។

អាជ្ញាធរ​នេ​ប៉ា​ល់​ប្រកាស​កាលពី​ថ្ងៃ​ទី​៤ ឧសភា​ថា សាកសព​មនុស្ស​ប្រមាណ​ជា​១០០​នាក់​ត្រូវ​បាន​រក​ឃើញ​នា​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ដោយសារ​ការ​បាក់​ដី​នៅ​ភូមិ​ឡា​ង​តាង ក្រោយ​ការ​រញ្ជួយ​ដី​ថ្ងៃ​ទី​២៥ មេ​សា ។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនោះ​នៅ​ភូមិ​ឡា​ង​តាង ដែល​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២​និង​ទី​៣ ឧសភា មាន​ជនបរទេស​យ៉ាងតិច​៧​នាក់ ។

គេ​ពុំ​ដឹង​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ស្ថិត​នៅ​ឡា​ង​តាង ពេល​មានការ​បាក់​ដី និង​ទឹកកក​ឡើយ ប៉ុន្តែ​បណ្តា​មន្ត្រី​មូលដ្ឋាន​និយាយ​ថា សាកសព​មនុស្ស​១២០​នាក់​នៅ​កប់​ក្រោម​ស្រទាប់​ព្រិល​និង​ទឹកកក​យ៉ាង​ក្រាស់​ដែល​បាក់​សង្កត់​លើ​ភូមិ​នេះ ៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក