ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

លោក​ប្រមុខ​រដ្ឋ​គុយបា បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រុស្ស៊ី

លោក​ប្រមុខ​រដ្ឋ​គុយបា បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រុស្ស៊ី
May 07
05:25 2015

លោក រ៉ាអ៊ូល កាស្ត្រូ ជា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​គុយបា ដែល​យប់មិញ បាន​មក​ដល់​ក្រុង​ម៉ូស្គូ តាម​សេចក្តី​អញ្ជើញ​នៃ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ដើម្បី​វត្តមាន ក្នុង​ពិធី​រំលឹក​នៅ​ថ្ងៃ​សោរ៍​ខាងមុខ ខួប​ទី​៧០​នៃ​ជ័យជំនះ លើ​របប​ណាហ្ស៊ី​អាល្លឺម៉ង់ ថ្ងៃ​៦​ឧសភា​នេះ ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ឌ្មីទ្រី មេដវេដេវ អំពី​គម្រោង​ធំៗ បែប​យ៉ាង​ក្នុង​វិស័យ ថាមពល ដឹកជញ្ជូន និង សុខាភិបាល។

ស្របនឹងការប្រកាសឲ្យដឹង នៃ​អង្គភាព​ព័ត៌មាន​រដ្ឋាភិបាល​រុស្ស៊ី ក្នុង​ជំនួប​ថ្ងៃនេះ លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ឌ្មីទ្រី មេដវេដេវនិង ប្រធាន​នៃ​ក្រុមប្រឹក្សា​រដ្ឋ និង ក្រុមប្រឹក្សា​រដ្ឋមន្ត្រី គុយបា លោក រ៉ាអ៊ូល កាស្ត្រូ លើក​យក​ទៅ​ពិភាក្សា​គឺ ទស្សនវិស័យ នៃ​ការពង្រឹង​សហប្រតិបត្តិការ​ពាណិជ្ជកម្ម-​សេដ្ឋកិច្ច រវាង​រុស្ស៊ី​និង​គុយបា បញ្ហា​សមិទ្ធិ​ឲ្យ​ចេញ​ជា​ផ្លែផ្កា​គម្រោង​រួម​ធំៗ ក្នុង​វិស័យ ថាមពល ដឹកជញ្ជូន សុខាភិបាល វិស័យ​ផលិត​ថ្នាំ​ឱសថ វិស័យ​មនុស្សធម៌ ព្រម​ទាំង​បញ្ហា​ឯទៀត ដែល​មាន​ប្រយោជន៍​ដូចគ្នា​សម្រាប់​ប្រទេស​ទាំងពីរ។
សេចក្តីជូនដំណឹង ក៏រំលឹកដែរថា មុន​ពេលនេះ ពេល​ទទួល​ជួប​លោក​ឧបនាយក​រដ្ឋមន្ត្រី គុយបា Ricardo Cabrisas Ruiz លោក មេដវេដេវ បាន​គូស​បញ្ជាក់​ថា ភាព​ជា​ដៃ​គូ​របស់​រុស្ស៊ី ជាមួយ​គុយបា ផ្តិត​ជាប់​ដោយ​លក្ខណៈ​ពហុមុខ​ព្រួញ។

គួរនិយាយថា ទូរទស្សន៍​រុស្ស៊ី ដោយ​ផ្សាយ​ដំណឹង​ស្តី​អំពី​ទស្សនកិច្ច​លោក រ៉ាអ៊ូល កាស្ត្រូ កត់​សម្គាល់​ថា ទស្សនកិច្ច​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ ដែល​គុយបា និង ស.រ.អា. គ្រោង​ស្តារ​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​នឹង​គ្នា។

ទោះយ៉ាងណាក្តី ក៏ក្រសួង​ការបរទេស​រុស្ស៊ី​ពី​ចំណែក​ខ្លួន គូស​បញ្ជាក់​ថា សហប្រតិបត្តិការ​រុស្ស៊ី-​គុយបា ឈរ​លើ​គ្រឹះ​ដ៏​រឹងមាំ កាល​ដែល​ប្រទេស​ទាំងពីរ ប្រកាន់​គោល​ជំហរ ឬ​មួយ​ត្រូវ​គ្នា​បេះបិទ​ ឬ​មួយ​ស្រដៀង​គ្នា ចំពោះ​បញ្ហា​ចម្បងៗ​នៃ​ស្ថានការណ៍​ក្នុង​លោក ហើយ​ភក្តី​ស្មោះត្រង់​ដូចគ្នា ចំពោះ​ការគោរព​តាម​បទដ្ឋាន​និង​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ ជា​បឋម គឺ​ធម្មនុញ្ញ​អ.ស.ប. និង ចំពោះ​ការពង្រឹង​តួនាទី​មជ្ឈឹម​របស់ អ.ស.ប. និង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​នេះ។

គុយបានិងរុស្ស៊ី បាន​តាំង​ទំនាក់ទំនង​ការទូត​នឹង​គ្នា តាំងពី​ជាង​១​សតវត្សរ៍​មុន គឺ​តាំង​ពី ឆ្នាំ ១៩០២​ម៉្លេះ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៤៤​មក ពេល​ដែល​គុយបា ធ្លាក់​ទៅ​នៅ​ក្រោម​ការគ្រប់គ្រង នៃ​ឧត្តមសេនីយ​ផ្តាច់ការ​ឈ្មោះ Batista ហៅថា “កូនសំណប់” អាមេរិក ក្រុង​ម៉ូស្គូ ក៏​បាន​ផ្តាច់ ទំនាក់ទំនង​ជាមួយ​ក្រុង ឡាហាវ៉ាន ហើយ​ស្តារ​ទំនាក់ទំនង​នេះ​ឡើង​វិញ គឺ​ក្រោយ​ពី​បដិវត្តន៍​ដឹកនាំ​លោក Fidel Castro បាន​ទទួល​ជ័យជំនះ​ក្នុងឆ្នាំ​១៩៥៩។ សម័យ​សង្គ្រាម​ត្រជាក់ គុយបា​បាន​ក្លាយ​ទៅ​ជា “នាវា​ផ្ទុក​យន្តហោះ​មិន​ចេះ​លិច”​ របស់​សហភាព​សូវៀត ប្រចាំ​នៅ​ក្បែរ​ឆ្នេរ​ស.រ.អា.​តែម្តង៕

ស្លាក
ចែករំលែក

អំពីអ្នកនិព្ធ

ខេមបូភេគ

ខេមបូភេគ

អត្ថបទទាក់ទង

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0036141
Visit Today : 36
Visit Yesterday : 122
This Month : 719
This Year : 36141
Total Visit : 36141
Hits Today : 335
Total Hits : 280962
Who's Online : 5
Your IP Address: 54.211.168.204