ស.រ.អា.​បាន​ប្រកាស​លិខិត​សម្ងាត់​របស់​ អូសាម៉ា​ ប៊ិនឡាឌិន ​ជា​សាធារណៈ

5
Cambodia Website Design

រដ្ឋាភិបាល​ស.រ.អា.​បាន​ចេញ​ផ្សាយ​ឯកសារ​ជា​ច្រើន​ដែល​ខ្លួន​និយាយ​ថា​ កងទ័ព​អាមេរិកាំង​បាន​រក​ឃើញ​នៅ​ក្នុង​ការ​វាយ​លុក​ចូល​ក្នុង​អាគារ​ដែល​ស.រ.អា.​បាន​សម្លាប់​មេ​ដឹកនាំ​ពួក​ អាល់កៃដា​ អូសាម៉ា​ ប៊ិនឡាឌិន​ ក្នុង​ប្រទេស​ប៉ាគីស្ថាន​ នៅ​ក្នុង​ឆ្នាំ​២០១១។​

ការិយាល័យ​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​ បាន​និយាយ​ថា​ ការ​ចេញ​ផ្សាយ​ឯកសារ​ទាំង​នេះ​ បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ក្រោយ​ការ​ពិនិត្យ​មើល​«យ៉ាង​ដិតដល់​ជា​ទី​បំផុត»​ដោយ​ទី​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​ស.រ.អា.​ តាម​ការ​តម្រូវ​នៃ​ច្បាប់​មួយ​ដែល​បាន​អនុម័ត​ឡើង​កាល​ពី​ឆ្នាំ​មុន។​

អ្នក​នាំ​ពាក្យ​ម្នាក់​បាន​និយាយ​ថា​ សេចក្តី​សម្រេច​ដើម្បី​បញ្ចេញ​ឯកសារ​នេះ​ជា​សាធារណៈ​ «បាន​សម​ស្រប​ទៅ​នឹង​សេចក្តី​អំពាវនាវ​របស់​លោក​ប្រធានាធិបតី​ដែល​សុំ​ឲ្យ​មាន​តម្លាភាព​ច្រើន​ឡើង​ហើយ​ស្ថិត​នៅ​ក្នុង​បុព្វសិទ្ធិ​នៃ​សន្តិសុខ​ជាតិ»។​

Cambodia Website Design

ឯកសារ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ ​រួម​មាន​ឯកសារ​ដែល​គេ​បាន​ប្តូរ​ពី​សម្ងាត់​ទៅ​ជា​មិន​សម្ងាត់​វិញ​ លិខិត​ផ្ទាល់​ខ្លួន​ទៅ​ឲ្យ​សមាជិក​គ្រួសារ​របស់​ប៊ិនឡាឌិន​ សៀវភៅ​ជា​ភាសា​អង់គ្លេស​ ដែល​គេ​បាន​រក​ឃើញ​ក្នុង​អាគារ​នោះ​ សៀវភៅ​បច្ចេកទេស​ដទៃ​ទៀត​ និង​សៀវភៅ​ដែល​បោះពុម្ព​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ឯ​ទៀតៗ។​

ចំពោះ​គ្រួសារ​ អូសាម៉ា​ ប៊ិនឡាឌិន​វិញគេ​បាន​ចេញ​សេចក្តី​ណែនាំ​ដ៏​លម្អិត​អំពី​មធ្យោបាយ​ដើម្បី​ឲ្យ​ពួក​គេ​ជៀសវាង​ដឹក​នាំ​ភ្នាក់ងារ​របស់​ស.រ.អា.​ឲ្យ​ដឹង​អំពី​ទី​កន្លែង​ដែល​គាត់​នៅ​លាក់​ខ្លួន៕

Comments

comments

You might also like More from author