ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

ចុងភៅ​ខ្មែរ​ឆ្នើម​​ ៥ ​រូប​ចូលរួម​ប្រកួត​ធ្វើ​ម្ហូប​នៅ​ប្រទេស​ថៃ

ចុងភៅ​ខ្មែរ​ឆ្នើម​​ ៥ ​រូប​ចូលរួម​ប្រកួត​ធ្វើ​ម្ហូប​នៅ​ប្រទេស​ថៃ
May 21
07:05 2015

សៀមរាបៈ ក្រុម​ចុងភៅ​តំណាង​កម្ពុជា​ចំនួន ៥ ​រូប (ស្រី​ ២) បាន​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ចុងភៅ​អន្តរជាតិ​លើក​ទី​ ៤ ឬ​ព្រឹត្តិការណ៍ The 4th Thailand Ultimate Chef Challenge​ 2015 ​ប្រារព្ធ​​ធ្វើ​នៅឯ​ទីក្រុង​បាងកក ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​ ២០ ឧសភា​ម្សិលមិញ និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​ ២៤ ខែ​ឧសភា ដោយ​មាន​លោក ឡុង បូរ៉ា អនុប្រធាន​សមាគម​ចុងភៅ​កម្ពុជា ជា​តំណាង​អ្នកដឹកនាំ​ក្រុម​។

លោក វិញ សាន អនុប្រធាន​សមាគម​ចុងភៅ​កម្ពុជា (CCA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​ថា៖ «​ចុងភៅ​ទាំង​ ៥ ​រូប​នោះ យើង​ចែក​ជា​បី​ក្រុម​សម្រាប់​​ព្រឹត្តិការណ៍ Thailand Ultimate Chef Challenge​ 2015។

ក្រុម​ទី​មួយ​មាន​បី​នាក់​ចូលរួម​កម្មវិធី Mekong Chef Challenge 2015 (​ប្រុស ២ ស្រី ១ ) ខណៈ​ក្រុម​ទី​ពីរ​មាន​ម្នាក់​ចូលរួម​កម្មវិធី Young Chef Challenge 2015 (ប្រុស ១ ) និង​ក្រុម​ទី​បី​មាន​ម្នាក់​ចូលរួម​កម្មវិធី Global Chef Challenge 2015 (ស្រី​ ១ -សោម ចិន្តា)»។

លោក វិញ សាន ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​មុខម្ហូប​ខ្មែរ​​មួយ​ចំនួន​សម្រាប់​ការ​ប្រកួត​នោះ​ដែរ​ថា៖ «លើក​នេះ​ខាង​ក្រុម​ចុងភៅ​កម្ពុជា​យើង​បាន​ត្រៀម​មុខម្ហូប​ដូចជា ញាំ​កំពឹស​ក្រអៅឈូក​ត្របែក ស្លប្រហើរ​ល្ពៅ ចំហុយ​ត្រី​អណ្តែង​ជ្រលក់​ទឹកត្រី​អម្ពិលទុំ បង្កង​បំពង​ជ្រលក់​ទឹកម្ទេស បាយលីង​ត្រីផាត់ និង​ប្រហិត​សាច់ត្រី-អន្ទង់-កង្កែប​ទ្រង់​គ្រឿង​ជាដើម»។

ការ​ប្រកួត Thailand Ultimate Chef Challenge នេះ​រៀបចំ​ឡើង​ដើម្បី​បើក​ឱកាស​ឲ្យ​ក្រុម​ចុងភៅ​ដែល​ស្ថិត​ក្នុង​ប្រទេស​នៃ​តំបន់​ទន្លេមេគង្គ និង​អនុតំបន់​ទន្លេមេគង្គ​ចូលរួម​ប្រកួត​ស្នាដៃ​ធ្វើម្ហូប​ដ៏ប៉ិនប្រសប់​របស់​ខ្លួន​ដោយ​កែច្នៃ​សាច់​សត្វ​មច្ឆា​ទន្លេ​មេគង្គ​មក​ធ្វើ​ជា​ម្ហូប​។

កាល​ឆ្នាំ ២០១៤ ក្រុម​ចុងភៅ​កម្ពុជា​បាន​ឈ្នះ​ពាន​មាស និង​មេដាយ​មាស ខណៈ​ឆ្នាំ ២០១៣ ក៏​បាន​ឈ្នះ​មេដាយ​មាស​ដូច​គ្នា​។

លោក វិញ សាន មាន​ក្តីរំពឹង​ទុក​ថា៖ «សង្ឃឹម​ថា ពួកគាត់​ទាំង​ប្រាំ​រូប​នឹង​ខិតខំ​បញ្ចេញ​ថ្វីដៃ​ដ៏ចំណាន​របស់​ខ្លួន​ក្នុង​ការ​ដំណ្តើម​យក​ជ័យជម្នះ​ឲ្យ​កម្ពុជា​ដូច​នៅ​ឆ្នាំ​មុនៗ​នេះ​ផង​ដែរ​»។

ការ​ប្រកួត​​នេះ ក្រុម​ចៅក្រម​ផ្តល់​ពិន្ទុ​​បាន​ផ្តោត​សំខាន់​ទៅលើ​ប្រាំ​ចំណុច គឺ​ផ្នែក​រសជាតិ ៥០ ពិន្ទុ ការ​រៀបចំ​មាន​ ១០ ពិន្ទុ អនាម័យ​ ២០ ​ពិន្ទុ ​ពេលវេលា ១០ ​ពិន្ទុ និង​​​ការ​សហការ​គ្នា​ក្នុង​ក្រុម​ ១០ ​ពិន្ទុ សរុប​ស្មើ​នឹង​ ១០០ ​ពិន្ទុ​។

ការ​ប្រកួត​ឆ្នាំ​នេះ ក្រុម​ចុងភៅ​ចូលរួម​សរុប​​ ៥០០ ​​នាក់ ដោយ​ ៥០ ​ភាគរយ​ជា​ថៃ រីឯ​ការ​វាយតម្លៃ​វិញ​​មាន​ក្រុម​ចៅក្រម​ផ្តល់​ពិន្ទុ​សរុប​ចំនួន​ ២០ ​​រូប ដោយ​​ ១០ ​រូប​ជា​ចៅក្រម​អន្តរជាតិ​៕

ស្លាក
ចែករំលែក

អំពីអ្នកនិព្ធ

ខេមបូភេគ

ខេមបូភេគ

អត្ថបទទាក់ទង

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0036068
Visit Today : 85
Visit Yesterday : 143
This Month : 646
This Year : 36068
Total Visit : 36068
Hits Today : 1292
Total Hits : 280113
Who's Online : 2
Your IP Address: 54.205.8.87