វណ្ណ ម៉ូនីកា ត្រូវជន អនាមិក​មួយ​ក្រុម មក​អង្គុយ​ចាំ​ដល់​មុខ​ផ្ទះ នា​វេលា​រំលង​អធ្រាត្រ

Cambodia Website Design

ភ្នំពេញ៖ តារាសម្តែងស្រីសាច់ខ្ចីល្បីឈ្មោះ ដោយសារ រឿងអាស្រូវស្នេហាកញ្ញា វណ្ណ ម៉ូនីកា ថ្មីៗនេះបានសរសេរសារ បង្ហោះលើទំព័រសង្គម Facebook ដោយបានបង្ហាញពីការព្រួយបារម្ភ លើសុវត្ថិភាពផ្ទាល់ខ្លួន ខណៈមានជនសង្ស័យមួយក្រុម បាននាំគ្នាទៅអង្គុយចាំ (ឃ្លាំមើល) នៅខាងមុខផ្ទះរបស់នាង កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ ។

តាមរយៈសារ ដែលត្រូវបានតារាសម្តែង សម្តីផ្អែម វណ្ណ ម៉ូនីកា សរសេររួចយកទៅបង្ហោះនោះ បានរៀបរាប់ថា «កាលពីយប់ម្សិលម្ងៃ (១៨ ឧសភា) ខ្ញុំមានហេតុការណ៍ដែលខុសប្លែកពីធម្មតាមួយ គឺនៅមុខផ្ទះរបស់ខ្ញុំ វេលាម៉ោងប្រហែល ១:៣០ នាទីរំលងអធ្រាត្រ មានជនសង្ស័យប្រុស ៣នាក់ អង្គុយចាំមុខផ្ទះរបស់ខ្ញុំ ពេលខ្ញុំត្រឡប់មកពីកម្មវិធីជប់លៀង របស់មិត្តភក្តិរបស់ខ្ញុំវិញ…» ។

កញ្ញា វណ្ណ ម៉ូនីកា បានសរសេរបន្តថា «បន្ទាប់ពីឃើញខ្ញុំហើយ ពួកវាមិនព្រមទៅណាសោះ ដោ យមានអារម្មណ៍ប្លែកក្នុង ចិត្តភ្លាមៗនោះ ខ្ញុំក៏មិនបានចុះពីលើឡានដែរ ព្រោះខ្ញុំមើលទៅដូចជា មិនសូវស្រួលក៏ Call ទៅពូរបស់ខ្ញុំ ហើយឱ្យគាត់ Call ទៅសមត្ថកិច្ចឱ្យ ចុះមកមើល តើពួកវាមានបំណងចង់ធ្វើអ្វីខ្ញុំ តែពេលពួកវាឃើញខ្ញុំ មិនចុះពីលើឡាន ហើយ Call ទូរស័ព្ទទៀតនោះ ពួកវាក៏ឡើងម៉ូតូទៅបាត់ទៅ…!» ។

Cambodia Website Design

វណ្ណ ម៉ូនីកា បាននិយាយទៀតថា «នេះជាហេតុការណ៍មួយ ដែលគេប៉ុនប៉ងធ្វើអ្វីខ្ញុំហើយ ព្រោះខ្ញុំគ្មានរឿងជាមួយអ្នកណា មានតែមួយក្រុមទេ ដែលតែងតែព្យាយាមរករឿងខ្ញុំ…តែទោះយ៉ាងណា ពូរបស់ខ្ញុំបានដាក់កាមេរ៉ាសុវត្ថិភាពគ្រប់ជ្រុងផ្ទះហើយ ម្យ៉ាងទៀត គាត់បានរាយការណ៍ ដល់ប៉ូលិសសង្កាត់ទៀតផង ដើម្បីការពារដល់សុវត្ថិភាពខ្ញុំទៅថ្ងៃក្រោយ» ។

បន្ថែមពីនេះ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នេះតារាសម្តែង វណ្ណ ម៉ូនីកា បានប្រាប់គេហទំព័រកម្សាន្ត LookingTODAY តាមសារអេឡិចត្រូចនិកថា តាំងពីថ្ងៃនោះមក នាងពិតជាបារម្ភ ពីសុវត្ថិភាពផ្ទាល់ខ្លាំងណាស់ ព្រោះគិតថា ពេលនេះអាចមានមនុស្ស ដែលមានបំណងអាក្រក់ កំពុងតាមគម្រាមប៉ុនប៉ង ធ្វើបាបខ្លួននាង ។ ប៉ុន្តែយ៉ាងណាមិញ នាង និងពូ ក៏បានរាយការណ៍ប្រាប់ ទៅដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចហើយដែរអំពីរឿងនេះ ៕

You might also like More from author

Comments are closed.