ឡៅ ស៊ីណាត ប៉ះ Rachhanorn ខណៈ ឡុង សុ​វណ្ណ​ឌឿន សង​សឹក​ជំនួស​មិត្ត​រួម​ជាតិ

3
Cambodia Website Design

ភ្នំពេញ៖ អ្នកប្រដាល់ ឡុង សុវណ្ណឌឿន ក្លឹបសាលវ័ន្តកីឡា និងអ្នកប្រដាល់ ឡៅ ស៊ីណាត ក្លឹបកងពលតូចទ័ព ឆ័ត្រយោង៩១១ ត្រូវប៉ះអ្នកប្រដាល់ជើងខ្លាំងមកពី ប្រទេសថៃនាល្ងាចថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០១៥ នេះក្នុងកម្មវិធីប្រដាល់ស្រាបៀរកម្ពុជានៅសង្វៀន SEA-TV ។

អ្នកប្រដាល់ ឡុង សុវណ្ណឌឿន ត្រូវប៉ះអ្នកប្រដាល់ថៃ Noppakao ក្នុងទម្ងន់៦៩គីឡូក្រាម និងអ្នកប្រដាល់ ឡៅ ស៊ីណាត ជើងខ្លាំងកម្ពុជា ក្លឹបកងទ័ពឆ័ត្រយោង៩១១ ជួបជាមួយអ្នកប្រដាល់ថៃ Rachhanorn ក្នុងប្រភេទទម្ងន់៧០គីឡូក្រាម ។

Noppakao ជាអ្នកប្រដាល់ជើងខ្លាំងប្រចាំនៅប្រទេសថៃ ធ្លាប់បំបាក់ ពេជ្រ អារុណ ក្នុងទឹកទី២ម្តងមកហើយ ឈ្នះ លៀង ស៊ីពេជ្រ ក្នុងទឹកទី៤ និងវាយឈ្នះ ផុន ផាន់ណា ដោយពិន្ទុ ហើយអ្នកប្រដាល់ថៃរូបនេះមានស្នៀតទាត់ និងកណ្ដាប់ដៃក៏ខ្លាំងដែរ ។ Noppakao នេះរឹងមាំវាយមិនស្រុតកម្លាំងនោះឡើយ ប៉ុន្តែសម្រាប់កម្ពស់វិញ គឺមិនជាបញ្ហាអ្វីឡើយ ព្រោះអ្នកទាំង២នាក់មានកម្ពស់ប្រហាក់ប្រហែលគ្នា ។ ទោះជាយ៉ាងណា ឡុង សុវណ្ណឌឿន អ្នកប្រដាល់កម្ពុជាក៏មិនជាអន់ដែរ ដោយធ្លាប់វាយឈ្នះអ្នកប្រដាល់ថៃច្រើននាក់មកហើយកាលពីពេលកន្លងមក ។

Cambodia Website Design

បើតាមលោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំសង្វៀន SEA-TV បានឲ្យដឹងថា Rachhanorn ជាអ្នកប្រដាល់ជើងខ្លាំង និងជាម្ចាស់ខ្សែក្រវាត់ថែមទៀត ។ សម្រាប់ប្រវត្តិប្រកួតរបស់ Rachhanorn ច្រើនចង់ស្មើជាមួយ ស៊ីណាត ទៅហើយគឺបាន១០៩ដង ឈ្នះ៩៩លើក ចាញ់៨លើក និងស្មើ២លើក ។ អ្នកប្រដាល់ថៃរូបនេះ ល្អ និងខ្លាំងជាង ឡៅ ស៊ីណាត តាមរយៈប្រវត្តិប្រកួតប៉ុណ្ណឹងនោះ ។ ស៊ីណាត មានប្រវត្តិប្រកួតចំនួន១១៥ដងក្នុងនោះ ឈ្នះ១០៤លើក ចាញ់១០លើក និងស្មើ១លើក ។

ឡៅ ស៊ីណាត ចេះប្រើបច្ចេកទេស និងកលល្បិច មិនវាយតាមកម្លាំងបាយនោះទេ ធ្លាប់ប្រកួតជាមួយថៃលើកចុងក្រោយនេះ គឺវាយឈ្នះអ្នកប្រដាល់ថៃ Payator Tor Houy ដោយពិន្ទុ ។ ឡៅ ស៊ីណាត ជាអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា មានស្នៀតទាត់ ជង្គង់ និងកណ្ដាប់ដៃល្អ ។

ចំពោះការប្រកួតរវាងអ្នកប្រដាល់ខ្មែរគ្នាឯងវិញ ឆៃ សារ៉ា ក្លឹបក្រសួងការពារជាតិ នឹងត្រូវប្រកួតសងសឹកជាមួយ អ៊ុំ កំសត់ ក្លឹបព្រៃទទឹងខេត្តបាត់ដំបង និងកីឡាករ ងួន គាក្លឹបតាឡីដំរីមានរិទ្ធ ជួបជាមួយ គឿន សុខហេង ក្លឹបគីសែមានរិទ្ធ ៕

Comments

comments

You might also like More from author