អ្នកគាំទ្រ​CNRP នៅ​អាមេរិកម្នាក់​​វាយប្រហារ​លោក សម រង្ស៊ី និង​លោក កឹម សុខា

3
Cambodia Website Design

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក បាន​រិះគន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ចំពោះ​បរិបទ​នយោបាយ​របស់លោក សម រង្ស៊ី ក្នុងការ​បន្ទន់ឥរិយាបថ​សន្ទនា​គ្នា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​ចូលរួម​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោក សម រង្ស៊ី នោះ បានបង្ហាញ​ពី​អារម្មណ៍​អស់​ស​ង្ឈឹ​ម ថ្នាំងថ្នាក់ និង​មិន​ទុកចិត្ត​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត មាន​លោក កឹម សុខា ជាដើម ។

នៅក្នុង​វីដេអូ​ឃ្លី​ប​ជាង៥នាទី បុរស​រូបនោះ បាន​វាយប្រហារ​លើ​លោក សម រង្ស៊ី ថា ទង្វើ​របស់លោក សម រង្ស៊ី នាពេលនេះ គឺ​និយាយ​មិន​ពិត បោកប្រាស់ ផ្ទុយ​ពី​ការសន្យា​ជាមួយ​ពួកគេ​ដែលជា​អ្នកគាំទ្រ​កន្លង។

ជាការ​ឆ្លើយតប នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ នៅ​ទីក្រុង Oakland ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក លោក សម រង្ស៊ី ក៏បាន​ពន្យល់​ពី​បរិបទ​នៃ​ដំណើការ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក​ថា អ្នកគាំទ្រ​របស់ខ្លួន​កំពុងតែ​ភាន់ច្រឡំ។

Cambodia Website Design

សូម​ទស្សនា​វីដេអូ​ឃ្លី​ប៖

Comments

comments

You might also like More from author