ក្រសួង​ការបរទេស​ព្រមាន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមរិក

1
Cambodia Website Design

ភ្នំពេញៈ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ឆ្លើយតប​ខ្លាំងៗ​ទៅ​ឯកអគ្គរដ្ឋទូត​​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ចំពោះ​ការ​រិះគន់​របស់​គាត់​​​ទៅលើ​សេចក្តី​ព្រាង​ច្បាប់​​​របស់​​កម្ពុជា​ស្តីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​កាលពី​ម្សិលមិញ លោក ហោ ណាំហុង បាន​សរសេរ​ថា ក្រសួង​របស់​លោក​មាន​ការ​ «​​រំខាន​ចិត្ត​យ៉ាង​ខ្លាំង​» ​​​ចំពោះ​​អត្ថបទ​សរសេរ​​​​ដោយ​​ឯកអគ្គរដ្ឋទូត​អាមេរិក លោក វីលៀម ថត អំពី​សេចក្តី​ព្រាង​ច្បាប់​​របស់​កម្ពុជា​។ ​

លោក ណាំហុង សរសេរ​ថា៖ «​ពាក្យ​សម្តី​របស់​​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បរទេស​ប្រចាំ​កម្ពុជា​មាន​លក្ខណៈ​ព្រហើន​ខ្លាំង​ ទោះបី​គាត់​ជា​តំណាង​ប្រទេស​​ធំ​មួយ​ក៏ដោយ​»។ ​

Cambodia Website Design

លោក​​បាន​លើក​ឡើង​​អំពី​អនុសញ្ញា​ទីក្រុង​វីយែន​ស្តីពី​​ទំនាក់ទំនង​ការទូត ដែល​កម្ពុជា​និង​​សហរដ្ឋអាមេរិក​ជា​ប្រទេស​ហត្ថលេខី ថា «​​ដោយ​ពុំ​មាន​ប៉ះពាល់​ដល់​បុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​របស់​ពួកគេ​ អ្នក​ដែល​ទទួល​បាន​បុព្វសិទ្ធិ​ និង​អភ័យ​ឯកសិទ្ធិ​មាន​កាតព្វកិច្ច​គោរព​ច្បាប់​ និង​បទប្បញ្ញត្តិ​របស់​ប្រទេស​ម្ចាស់ផ្ទះ​។ អ្នក​ទាំងនោះ​ក៏​មាន​កាតព្វកិច្ច​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​នោះ​ដែរ​»។ ​

សេចក្តី​ថ្លែងការណ៍​នេះ​បន្ត​ថា​៖ «​​រាល់​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ ធំ​ក្តី​តូច​ក្តី​ ត្រូវ​គោរព​គ្នា​ទៅវិញ​ទៅមក​ដោយ​ស្មើភាព និង​ត្រូវ​គោរព​តាម​អនុសញ្ញា​ខាងលើ​នេះ និង​ការ​គួរសម​ដែល​ជា​ទម្លាប់​អន្តរជាតិ​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​»។

អត្ថបទ​របស់​លោក ថត ដែល​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​អាទិត្យ បាន​រិះគន់​ទៅលើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ ​

លោក​ឯកអគ្គរដ្ឋទូត​សរសេរ​ថា «​មុខមាត់​របស់​កម្ពុជា​​​ទទួល​រង​ការ​ប៉ះពាល់​ដោយសារ​សេចក្តី​ព្រាង​ច្បាប់​នេះ​» ហើយ​បាន​ព្រមាន​ថា «​ពិភពលោក​កំពុង​សម្លឹង​មើល​»​​ជំហាន​បន្ទាប់​របស់​ប្រទេស​នេះ​៕

 

Comments

comments

You might also like More from author