សាយ សៀរ៉ា ស្លេក​មុខ​រឿង​ស្នេហ៍ យ៉ែម សំអូន

Cambodia Website Design

ភ្នំពេញ: ចំហាយ​ភ្លើង​ស្នេហ៍​ផ្ងំ​​ ១៤ ​ឆ្នាំ​របស់​គូស្នេហ៍​តារាចម្រៀង​​សញ្ជាតិ​ពីរ​មាន​កូនក្រមុំ​ធំ​ជាង​ខ្លួន មាន​ភូមិគ្រឹះ​នៅលើ​ទឹកដី​នា​ដែន​កោះ​អូស្រ្តាលី អ្នកនាង យ៉ាន លីនដា និង​លោក យ៉ែម សំអូន បាន​ផ្ទុះ​ផ្អើល​មហាជន​រំលង​ទ្វីប បង្ក​ការ​តាមដាន​យ៉ាង​អន្ទះសា នឹង​ចាំ​អ៊ុត​ថា អ្នកណា​ខុស អ្នកណា​ត្រូវ​ឲ្យ​ប្រាកដ​?

ខណៈ​ដែល​មជ្ឈដ្ឋាន​ជាច្រើន​បាន​ដាក់​ការ​​ជឿជាក់​លើ​សម្ដី​អ្នកនាង យ៉ាន លីនដា ថា​មកពី​ស្វាមី​​មាន​ស្នេហា​ភេទ​ដូច​គ្នា​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ដោយ​អះអាង​ថា ជា​សម្ដី​ផ្ទាល់ពី​អ្នកនាង យ៉ាន លីនដា បាន​ទម្លាយ​ពី​ភិនភាគ​ប្រុស​ស្នេហ៍​របស់​ប្តី ធ្វើឲ្យ​តារាប្រុស​រូបសង្ហា​ត្រូវ​នឹង​ការ​បរិយាយ​ទាំង​ថា​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម​ក៏​ចំម៉ាច់​នោះ លោក សាយ សៀរ៉ា តារាសម្តែង​ប្រុស​ល្បី​បាន​ចេញ​មុខ​បកស្រាយ ទាមទារ​ភាពស្អាតស្អំ​របស់​ខ្លួន​វិញ​។

ដោយ​មើល​ឃើញ​ការ​ចេញ​ផ្សាយ​នោះ លោក សាយ សៀរ៉ា ជា​តារាសម្តែង និង​ម៉ូដែល​ម្នាក់គត់ ដែល​ធ្លាប់​រួម​ដំណើរ​ទៅ​បង្ហាញម៉ូដ​នៅ​ប្រទេស​អូស្រ្តាលី​កាលពី​ឆ្នាំ ២០១៤ និង​មាន​ស្រុកកំណើត​ដូច​​អ្វី​ដែល​អត្ថបទ​សរសេរ​នោះ លោក​បាន​​ចេញ​មុខ​មក​បកស្រាយ​បង្ហាញ​ការពិត និង​ទាមទារ​រក​ភាព​ស្អាតស្អំ។

Cambodia Website Design

លោក សាយ សៀរ៉ា ដែល​លើក​ឡើង​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ ហើយ​ក៏​មាន​ភាព​អាម៉ាស់​ដែរ ដែល​គេ​បង្ហាញ​ភិនភាគ​មក​ហាក់​ចង្អុល​មក​កាន់​រូប​លោក​នោះ លោក​បាន​អះអាង​មុខ​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ខ្ញុំ​បាន​ស្គាល់​ និង​រាប់អាន បងសំអូន ក៏​ដូចជា​ប្រពន្ធ​គាត់​មែន តែ​មិន​បាន​ទៅ​ធ្វើអ្វី​ដូច​ការ​ចេញ​ផ្សាយ​នោះ​ទេ»។

ប៉ុន្តែ​តារាសម្ដែង​​វ័យ​ ៣៣ ​ឆ្នាំ​មាន​កំណើត​នៅ​ខេត្ត​កំពង់ចាម​រូប​នេះ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា៖ «ចំពោះ​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​រៀបរាប់​ពី​ភិនភាគ​ដូច​ខ្ញុំ​នោះ បង លីនដា គាត់​ប្រាប់​ថា គាត់​មិន​ដែល​បាន​ប្រាប់​សារព័ត៌មាន​ណា​ទេ ព័ត៌មាន​នេះ​ចេះ​តែ​ផ្សាយ​ទេ​»។

ជាមួយ​ជំនួប​សារព័ត៌មាន​នោះ អ្នកនាង យ៉ាន លីនដា ក៏​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​មក​បន្ថែម​ដែរ​ថា អ្នកនាង​មិន​ដែល​បាន​ផ្តល់​បទសម្ភាស​ជាមួយ​អ្នកកាសែត​ណា​ម្នាក់​ទេ។

អ្នកនាង​បញ្ជាក់​ថា៖ «កុំ​ថា​ឡើយ​ព័ត៌មាន​ថា​ខ្ញុំ​ទម្លាយ​ភិនភាគ បុរស​ដៃគូ​ស្នេហ៍​ប្តី រាល់​ការ​ចេញ​ផ្សាយ​មុន​អត្ថបទ​មុន ដែល​ថា សម្ដី​ខ្ញុំ​នោះ​ក៏​គ្មាន​ដែរ ការ​ចេញ​ផ្សាយ​នោះ​គឺជា​ការ​បំផ្លើស​ទេ»។

ដើម្បី​កុំ​ឲ្យ​ការ​បែកបាក់​ស្វាមី​ធ្លាក់​ទៅ​ជា​បន្ទុក​រងគ្រោះ​របស់​អ្នក​សិល្បៈ​ដទៃ​ទៀត​នោះ ម្សិលមិញ​នេះ​អ្នកនាង​ យ៉ាន លីនដា ដែល​កំពុង​ស្ថិត​នៅឯ​នាយ​សមុទ្រ​ជាមួយ​កូនស្រី​សំណព្វ​ក្រោយពី​រងរបួស​ស្នាម​​ហិង្សា​ពី​ស្វាមី បាន​​សរសេរ​បកស្រាយ​លើ​ទំព័រ​ហ្វេសប៊ុក​យ៉ាង​ច្បាស់ៗ​ថា៖ «នាងខ្ញុំ យ៉ាន លីនដា សូម​បកស្រាយ​ថា​នាង​ខ្ញុំ​មិន​បាន​ចោទ​ទៅលើ​លោក សាយ សៀរ៉ា និង លោក អ៊ុន សិទ្ធា ទេ ដែល​ខ្ញុំ​និយាយ​នោះ​មនុស្ស​ក្រៅ​សិល្បៈ សូម​អរគុណ​បងប្អូន​ដែល​ស្រឡាញ់​នាង​ខ្ញុំ​ទាំងអស់​គ្នា សូម​ជួប​តែ​សុខ​សប្បាយ​រហូត»។

លាង​នូវ​មន្ទិល​ស្នេហ៍​ភេទ​ដូច​គ្នា និង​គេ​ថា លោក​ជា​អ្នក​ជ្រែក​ស្នេហ៍​អ្នកនាង យ៉ាន លីនដា នោះ លោក សាយ សៀរ៉ា ដែល​ប្រាប់​ថា លោក​មាន​បងប្អូន​ ៧ នាក់ រួម​ទាំង​ឪពុក​ម្តាយ​នៅ​រស់​ទាំងនោះ លោក​ថា៖ « ​កាលពី​បី​ថ្ងៃ​មុន​បី​នាក់​បង សំអូន និង ឈ្មោះ ការ នៅ​ជាមួយ​បង​ សំអូន ទៅ​ស្បថ មុខ​ព្រះអង្គ​ដងកើ ដើម្បី​បញ្ជាក់​ភាពស្អាតស្អំ​មក​បញ្ជាក់​ចំពោះ​មហាជន កុំ​ឲ្យ​មាន​ការ​គិត​ថា ខ្ញុំ​មាន​ស្នេហា​ភេទ​ដូច​គ្នា និង​បញ្ជាក់​ប្រាប់​បង លីនដា ផង​ដែរ»។

លោក សាយ សៀរ៉ា បន្ថែម​ថា លោក ពិតជា​បុរស​ពេញ​លក្ខណៈ។

លោក​ថែម​ទាំង​ហ៊ាន​ធ្វើការ​ស្បថស្បែ​ទៀត​ថា៖ «ខ្ញុំ​មិន​ដែល​មាន​ស្នេហា​ភេទ​ដូច​គ្នា​ជាមួយ បងសំអូន មែន ពួកយើង​ស្រឡាញ់​គ្នា​ដូច​បងប្អូន សូម​ស្បថ​ដាក់​មួយ​គ្រួសារ បើ​ខ្ញុំ​ធ្វើ​ដូច​​គេ​និយាយ​មែន​ សូម​ឲ្យ​បងប្អូន​ឪពុកម្តាយ​ខ្ញុំ​រួម​ទាំង​ខ្ញុំ ស្លាប់​ដោយ​វេទនា​បំផុត»៕

You might also like More from author

Comments are closed.