Naga ពី​ទូក​មក​ក្លាយ​ជា​មាន​អគារ​ប្រណីត

3
Cambodia Website Design

ជា​កាស៊ីណូ​ដំបូង ដែល​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ហុងកុង និង​បន្ត​ធ្វើ​ឲ្យ​ស្ថាបនិក​របស់​ខ្លួន​ក្លាយ​ជា​មហា​សេដ្ឋី​នោះ កាស៊ីណូ​ធំ​ជាង​គេ​នៅ​កម្ពុជា​គឺ NagaWorld ដែល​មាន​អាយុ​ ២០ ​ឆ្នាំ​កាលពី​សប្តាហ៍​មុន បាន​កើត​ចេញពី​ការ​ចាប់​ផ្តើម​អាជីវកម្ម​របស់​ខ្លួន​ជាមួយ​កប៉ាល់​បណ្តែត​លើ​ទន្លេ​មេគង្គ។

NagaWorld ដែល​ដើម​ឡើយ​គឺ Naga Casino Resorts បាន​បើក​អាជីវកម្ម​កាលពី​ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ​១៩៩៥។ កាស៊ីណូ​បណ្តែត​ទឹក​មួយ​នេះ មាន​គោល​បំណង​ក្នុង​ការ​ផ្តល់​សាច់​ប្រាក់​សម្រាប់​គម្រោង​ធំ​របស់​ម្ចាស់​ដែល​មាន មហិច្ឆតា​របស់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ដែល​ប្រទេស​នេះ​នៅ​កង្វះ​ច្បាប់​គ្រប់គ្រង​នៅ​ឡើយ ដែល​នេះ​បង្ហាញ​ថា​គ្មាន​ឧបសគ្គ​សម្រាប់​វិនិយោគិន ឬ​អ្នក​ភ្នាល់​ល្បែង​របស់​ខ្លួន​ឡើយ។

លោក George McLeod ដែល​បាន​ភ្នាល់​ល្បែង​នៅ​លើ​កប៉ាល់ នៅ​ពេល​មក​ដល់​ភ្នំពេញ​ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ​សម្ពាយ​កាល​ឆ្នាំ​១៩៩៥ ថ្លែង​ថា៖ «ពុំមាន​ប្រាក់​ច្រើន​ចេញ​ចូល​ទេ គឺ​មាន​ការ​ភ្នាល់​ប្រមាណ​២​ទៅ​៣​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ»។

Cambodia Website Design

លោក McLeod ដែល​មាន​វ័យ​១៧​ឆ្នាំ​នៅ​ពេល​នោះ ចាំ​បាន​ពី​ការ​ដើរ​តាម​ច្រកចូល​កប៉ាល់ ដោយ​ឆ្លង​កាត់​ឧបករណ៍​តាម​ដាន​លោហៈ និង​អ្នក​ការពារ ដែល​ស្នើ​សុំ​ឆែកឆេរ​កាំភ្លើង និង​គ្រឿង​ផ្ទុះ​នៅ​មាត់​ទ្វារ​មុន។

លោក​បាន​បន្ត​ថា៖«មាន​ម្នាក់​មាន​ប្រាក់​ច្រើន តែ​ស្លៀកពាក់​ខោ​ខ្លី និង​អាវ​យឺត ហើយ​បង្ហាញ​ប្រាក់​រាប់ពាន់​ដុល្លារ​ឯ​ណោះ»។

ឆ្លង​កាត់​ព្យុះ​ភ្លៀង​រយៈពេល​ពីរ​ទសវត្សរ៍ ដែល​បង្ហាញ​ពី​ភាព​ចម្រូង​ចម្រាស់ និង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ កប៉ាល់​នេះ បាន​ប្រែ​ក្លាយ​ជា​គម្រោង​ដែល​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ ដែល​បាន​ប្រកាស​ពី​ទ្រព្យ​សម្បត្តិ​ដែល​មិន​ធ្លាប់​មាន​សម្រាប់​ស្ថាបនិក​របស់​ខ្លួន គឺ​លោក Chen Lip Keong ធុរជន​ម៉ាឡេស៊ី និង​ភាគ​ហ៊ុនិក​របស់​ខ្លួន។

បច្ចុប្បន្ន NagaWorld គឺជា​សហគ្រាស​ទទួល​បាន​ប្រាក់​ចំណេញ​មួយ ដោយ​ក្រុមហ៊ុន​មេ​របស់​ខ្លួន​គឺ​ក្រុមហ៊ុន NagaCorp ទទួល​បាន​ប្រាក់​ចំណូល ៣៨១,៤​ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ហើយ​មាន​ដើម​ទុន​ទីផ្សារ​ជាង​ ១,៥៥ ​ពាន់​លាន​ដុល្លារ។

កាស៊ីណូ​នេះ បាន​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ហុងកុង​នៅ​ឆ្នាំ​២០០៦ ពោល​គឺ​រយៈពេល​បី​ឆ្នាំ ក្រោយ​ពី​បាន​ប្តូរ​ទីតាំង​ពី​ក្នុង​ទន្លេ​មក​លើ​ដី​គោក។

ក្រៅ​ពី​ប្រាក់ ចំណេញ​ខ្ពស់​របស់​ខ្លួន កាស៊ីណូ​បណ្ដែត​ទឹក​នេះ បាន​ទទួល​ប្រាក់ ចំណេញ​រួច​ទៅ​ហើយ​នៅ​ក្នុង​ឆ្នាំ ១៩៩៦ ដោយ​ប្រតិបត្តិការ​នេះ​មិន​មែន​ជា​គោលដៅ​បឋម​របស់​ក្រុមហ៊ុន Ariston របស់​លោក Chen Lip Keong នោះ​ទេ។

ធុរជន​រូប​នេះ បាន​បង្កើត​ក្រុមហ៊ុន Ariston នៅ​កម្ពុជា ក្នុង​គោល​បំណង​អភិវឌ្ឍ​គម្រោង​ដ៏​ធំ​ដែល​មាន​តម្លៃ​១,៣​ពាន់​ លាន​ដុល្លារ ដើម្បី​ប្រែ​ក្លាយ​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​ក្លាយ​ជា​តំបន់​ភ្នាល់​ល្បែង និង​កម្សាន្ត​មួយ។

នៅ​ឆ្នាំ​១៩៩៥ តាម​ការ​ព្រម​ព្រៀង​ដោយ​ចំណាយ​ប្រាក់​ចំនួន​៣​លាន​ដុល្លារ​ឲ្យ​រដ្ឋាភិបាល ពោល​គឺ​ការ​បង់​ប្រាក់​លើក​ដំបូង​ចំនួន ​១០៣​ លាន​ដុល្លារ​ក្នុង​រយៈពេល​ ១៣​ ឆ្នាំ​ក្រោយ​ទៀត ក្រុមហ៊ុន Ariston ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​ប្រតិបត្តិការ​កាស៊ីណូ​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល ​២០​ ឆ្នាំ និង​ទទួល​បាន​ការ​លើក​លែង​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​លើ​សកម្មភាព​កាស៊ីណូ​របស់​ខ្លួន​រយៈពេល​៨ឆ្នាំ​ផង​ដែរ បន្ទាប់​មក​កាស៊ីណូ​នេះ នឹង​ចាប់​ផ្តើម​បង់ពន្ធ​ថេរ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

សមាជិក​សភា​ចំនួន​ ៨ ​រូប បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ថា​តើ​កិច្ច​ព្រម​ព្រៀង​របស់​ក្រុមហ៊ុន Ariston និង​ក្រុមហ៊ុន​របស់ ​ម៉ាឡេស៊ី ​ផ្សេង​ទៀត បាន​រំលោភ​មាត្រា​នៃ​រដ្ឋ​ធម្មនុញ្ញ​ស្តីពី​ទ្រព្យ​សម្បតិ្ត​រដ្ឋ​ដែរ​ឬ​យ៉ាង​ណា?

ទន្ទឹម​នឹង​នោះ ដែរ កាស៊ីណូ​បណ្តែត​ទឹក​នេះ ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មុន​ក្រសួង​ទេសចរណ៍ បញ្ចប់​ដំណើរ​ការ​ដេញ​ថ្លៃ​សម្រាប់​ការ​អភិវឌ្ឍ​តំបន់ Naga Island ក្នុង​សមុទ្រ​នៃ​ឆ្នេរ​ក្រុង​ព្រះសីហនុ ដែល​ជា​ការ​ប្រមាថ​មួយ​ដល់​ក្រសួង​ទេសចរណ៍ ហើយ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន Hyatt International ដក​ខ្លួន​ចេញ​ពី​ការ​ដេញ​ថ្លៃ​នេះ។

នៅ​ពេល​មាន​វិបត្តិ​នេះ ក្រុមហ៊ុន Ariston ផ្ទាល់ បាន​ត្អូញត្អែរ​ថា កង្វះ​ច្បាប់​ភ្នាល់​ល្បែង​នៅ​កម្ពុជា មាន​ន័យ​ថា​កាស៊ីណូ​ផ្សេង​ទៀត អាច​រីក​ដុះដាល​ពេញ​ផ្ទៃ​ប្រទេស ដោយ​បង្ហាញ​ថា​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្តាច់​មុខ​របស់​ខ្លួន​គ្មាន​ន័យ។

លោក Chen Lip Keong បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ឆ្នាំ​ ១៩៩៦​ ថា៖«វា​គឺជា​ស្ថានភាព​លំបាក​មួយ»។

នៅ​ឆ្នាំ ​២០០៥ ក្រុមហ៊ុន Ariston បាន​លក់​ទ្រព្យសកម្ម​របស់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បន្ត​កិច្ច​ព្រមព្រៀង​ធ្វើ​អាជីវកម្ម​ផ្តាច់​មុខ​របស់​ខ្លួន ដែល​ត្រូវ​បាន​ចរចា​ឡើង​វិញ​រហូត​ដល់​២០០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ និង​មាន​រយៈពេល​២០​ឆ្នាំ​ទៀត​ដល់​ឆ្នាំ​ ២០៣០។

ពន្ធ​របស់​ក្រុមហ៊ុន NagaWorld មាន​ចំនួន ៣២៥ ០០០​ ដុល្លារ​ក្នុង​មួយ​ខែ​កាលពី​ឆ្នាំ​មុន សរុប​គឺ​តិចជាង ៣,៨៩​លាន​ដុល្លារ ពោល​គឺ​តិច​តួច​ធៀប​នឹង​ប្រាក់​ចំណូល​សរុប ៣៨១,៤ លាន​ដុល្លារ​របស់​ខ្លួន។ ប៉ុន្តែ ពេល​ខ្លះ ក្រុមហ៊ុន NagaWorld បាន​ទទួល​ឥទ្ធិពល​ខ្លាំង​ពេក។

លោក ស៊ុន ឆៃ តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា៖«ក្រុមហ៊ុន Nagaworld អាច​ទទួល​បាន​អាជ្ញាប័ណ្ណ​ពិសេស​ដើម្បី​ប្រតិបត្តិការ​ផ្តាច់​មុខ​នៅ​ទីក្រុង​ភ្នំពេញ គឺ​ដោយ​សារ​ក្រុមហ៊ុន​នេះ បាន​សូកប៉ាន់​សមាជិក​រដ្ឋាភិបាល​ក្នុង​គណៈ​រដ្ឋ​មន្ត្រី នៅ​ក្រសួង​ទេសចរណ៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ»។

កាលពី​ឆ្នាំ​១៩៩៩ លោក ស៊ុន ឆៃ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន Ariston ពីបទ​ផ្តល់​ប្រាក់​ចំនួន ១ លាន​ដុល្លារ​ដល់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ ដូច្នេះ​ពួក​គេ​អាច​គេច​ផុត​ពី​ការ​ហាម​ឃាត់​ប្រតិបត្តិការ​កាស៊ីណូ​ទាំង​អស់​នៅ​ទីក្រុង​ភ្នំពេញ។

ក្រុមហ៊ុន Ariston បាន​គេច​ផុតពី​ការ​ហាម​ឃាត់​នេះ ហើយ​បាន​ក្លាយ​ជា​កាស៊ីណូ​តែ​មួយ​គត់​នៅ​រាជធានី​ភ្នំពេញ។

លោក ស៊ុន ឆៃ បាន​ថ្លែង​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន NagaWorld ត្រូវ​បង់​ពន្ធ រហូត​ដល់​ចំនួន​យ៉ាង​ហោច​ណាស់​៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ប៉ុន្តែ​ប្រភព​ផ្សេង​ទៀត បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន Naga ត្រូវ​ការ​ការ​ទម្លាក់​ពន្ធ​ដើម្បី​អាច​បន្ត​អាជីវកម្ម​បាន។

លោក Grant Govertsen នាយក​គ្រប់គ្រង​ក្រុមហ៊ុន Union Gaming Research នៅ​ទីក្រុង​ម៉ាកាវ បាន​ប្រាប់​កាសែត ​ភ្នំពេញ ​ប៉ុស្ដិ៍​ ថា៖«នៅ​ពេល​ខ្ញុំ​ដឹង​ច្បាស់​ថា​មាន​ការ​ប្តឹង​អំពី​កិច្ចព្រមព្រៀង​នេះ ពួក​គេ​ចង់​ឲ្យ​កិច្ច​ព្រមព្រៀង​នេះ​បញ្ចប់»៕

You might also like More from author

Comments are closed.