រាប់​រយ​នាក់​ទៀតត្រូវ​បាន​គេ​សង្គ្រោះ ខណៈ​មីយ៉ាន់ម៉ា​ព្រម​ជួយ​ក្នុង​វិបត្តិ​នេះ

0
Cambodia Website Design

ក្រុង​ បាន​ដា អា​សេៈ ក្រុម​ជន​ចំណាក​ស្រុក​ដែល​ទៅ​ដល់​តាម​ទូក​ដែល​ស្រេក​ឃ្លាន​រាប់​រយ​នាក់​ត្រូវ​បាន​សង្គ្រោះ​នៅ​ដែន​ទឹក​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ពុធ ខណៈ​មីយ៉ាន់ម៉ា​ ជា​លើក​ដំបូង បានផ្ដល់​ការ​ជួយ​សម្រាល​ភាព​តាន​តឹង​វិបត្តិ​ជន​ចំណាក​ស្រុក​តំបន់​ដែល​ត្រូវ​គេ​បន្ទោស​ក្នុង​ផ្នែក​នៃ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​លើ​ក្រុម​ជន​ជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។

ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ក្រុង​យ៉ាំង​ហ្គោន បាន​កើត​ឡើង​ខណៈ​ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​របស់​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ថៃ​ដែល​ប្រឈម​មុខ​នឹង​ការ​រិះគន់​ពិភពលោក​ចំពោះ​ការ​ព្រងើយ​កន្តើយ​ទូក​សមុទ្រ​ជា​ច្រើន​ដែល​ញាត់​ក្រុម​ជន​ចំណាក​ស្រុក​ដែល​ស្រេក​ឃ្លាន បាន​មក​ជួប​ជុំ​គ្នា​សម្រាប់​កិច្ច​ពិភាក្សា​ស្ដី​ពី​បញ្ហា​នៅ​ក្បែរ​ក្រុង​គូឡាឡាំពួ។

បន្ទាប់​ពី​ការ​អំពាវ​នាវ​របស់​ប្រមុខ​អ.ស.ប.លោក​ បាន គីមូន និង​ក្រុង​វ៉ាស៊ីនតោន​ពី​សប្ដាហ៍​មុន​ ដើម្បី​ឲ្យ​ជន​ចំណាក​ស្រុក​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ និង​ជន​ជាតិ​បង់ក្លាដែស ​ត្រូវ​គេ​សង្គ្រោះ​នោះ សម្ដេច​សង្ឃ​​​​ ប៉ាប ហ្វ្រង់ស៊ីស បាន​ចេញ​ផ្សាយ​ពី​មតិ​របស់​ទ្រង់​ស្ដី​ពី​បញ្ហា​នោះ​ពី​ថ្ងៃ​អង្គា​រថា ស្ថានភាព​របស់ «ជន​ជាតិ​រ៉ូហ៊ីង យ៉ា​ដែល​ក្រីក្រ» ដូច​គ្នា​នឹង​ស្ថានភាព​របស់​ក្រុម​គ្រឹស្ត​សាសនិក​និង​ក្រុម​ជន​ជាតិ​ភាគ​តិច​យ៉ាហ្ស៊ីឌី​ ដែល​ត្រូវ​ក្រុម​រដ្ឋអ៊ិស្លាម​ធ្វើ​ទារុណកម្ម។

Cambodia Website Design

ជន​ចំណាក​ស្រុក​តាម​ទូក​ប្រមាណ​បី​ពាន់​នាក់​ក៏​បាន​ហែល​ទៅ​កាន់​ដីគោក ឬត្រូវ​បាន​សង្គ្រោះ​នៅ​ក្បែរ​ ម៉ាឡេស៊ី ​ឥណ្ឌូនេស៊ី និង​ថៃ​ កាល​ពី ១០ ថ្ងៃ​កន្លង​ទៅ បន្ទាប់​ពី​ការ​បង្ក្រាប​របស់​ថៃ​បាន​រាំង​ខ្ទប់​ផ្លូវ​រត់​ពន្ធ​ដែល​គេ​បង្កើត​ឡើង​ជា​យូរ​ ដោយ​ធ្វើ​ឲ្យ​ជន​អន្ធពាល​ខ្លះ​ដែល​ទទួល​ខុស​ត្រូវ​នោះ​បោះ​បង់​ទំនិញ​មនុស្ស​របស់​ខ្លួន​ចោល​នៅ​ឯ​សមុទ្រ។

ក្រុម​មន្ត្រី​តំបន់បាន​និយាយ​ថា ជន​ចំណាក​ស្រុក​សរុប​ ៤២៧​ នាក់​ត្រូវ​គេ​ជឿ​ថា មក​ពី​មីយ៉ាន់ម៉ា​នោះ​ត្រូវ​បាន​គេ​សង្គ្រោះ​កាល​ពី​ព្រលឹម​ថ្ងៃ​ពុធ​ក្បែរ​ខេត្ត​Aceh​នៅ​ឥណ្ឌូនេស៊ី។

អ្នក​នេសាទ​តំបន់​ម្នាក់​ដែល​ចូល​រួម​ក្នុង​ការ​សង្គ្រោះ​នោះ​លោក Teuku Nyak Idrus​បាន​និយាយ​ថា៖«លក្ខខណ្ឌ​របស់​ពួក​គេ​គឺ​ទន់​ខ្សោយ​ណាស់។ មនុស្ស​ជា​ច្រើន​ឈឺ ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា មិត្ត​របស់​ពួក​គេ​ខ្លះ បាន​ស្លាប់​ដោយ​សារ​ការ​ស្រេក​ឃ្លាន»។

លោក​បាន​បន្ថែម​ថា អ្នក​ដែល​ត្រូវ​គេ​សង្គ្រោះ​នៅ​ជ្រោយ​ម៉ាឡាកា​នៅ​ចន្លោះ​ម៉ាឡេស៊ី និង​កោះស៊ូម៉ាត្រា​ដ៏​ធំ​របស់​ឥណ្ឌូនេស៊ី​ក្នុង​នោះ​មាន​កុមារ​ ៣០ ​នាក់​និង​ស្ត្រី​ចំនួន​ ២៦​ នាក់។

បន្ទាប់​ពី​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ ម៉ាឡេស៊ី និង​ឥណ្ឌូ នេស៊ី បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ពួក​គេ នឹង​ឈប់​បណ្តេញ​ទូក​ចំណាក​ស្រុក​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​ហើយ ដោយ​បាន​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​របស់​ពិភពលោក ដោយ​សុខ​ចិត្ត​ទទួល​យក​ក្រុម​មនុស្ស​ភៀស​ខ្លួន​តាម​ទូក ដោយ​ឲ្យ​ពួក​គេ​អាច​តាំង​ទី​លំ​នៅ​ជា​ថ្មី ឬក៏​ត្រូវ​ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

រដ្ឋមន្ត្រី​ការបរទេស​លោក​ Anifah Aman បាន​និយាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​រួម​ជា​មួយ​សម​ភាគី​ឥណ្ឌូនេស៊ី​របស់​លោក​លោក​ស្រី​ Retno Marsudi នៅ​ក្រោយ​កិច្ច​ពិភាក្សា​អំពី​បញ្ហា​នោះ​ថា៖«ការ​បណ្តេញ ឬ បញ្ជូន​ទូក​ឲ្យ​ចេញ​ទៅ​វិញ នឹង​មិន​កើត​ឡើង​តទៅ​ទៀត​ឡើយ»។

លោក​ Anifah Aman បាន​និយាយ​ថា៖«យើង​យល់​ព្រម​ផ្តល់​ជម្រក​បណ្តោះ​អាសន្ន ឲ្យ​តែ​ដំណើរ​ការ​តាំង​ទីលំនៅ​និង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដោយ​សហគមន៍​អន្តរជាតិ»។

មីយ៉ាន់ម៉ា ក៏​បាន​ស្ថិត​ក្រោម​សម្ពាធ​ដែល​កាន់​តែ​កើន​ឡើង ដើម្បី​ជួយ​បញ្ឈប់​ការ​ហូរ​ចេញ​នៃ​ជន​ជាតិ​ភាគ​តិច ​រ៉ូហ៊ីងយ៉ា​ មូស្លីម ដែល​បាន​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​ក្នុង​រដ្ឋ​រ៉ាក់​ឃី​ន ភា​គ​ខាង​លិច​នៃ​ប្រទេស​នេះ បន្ទាប់​ពី​អំពើ​ហិង្សា និង​ការ​រើស​អើង​ជា​ច្រើន​ឆ្នាំ​បាន​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ក្រុម​ពុទ្ធសាសនិក​ភាគ​ច្រើន​នោះ៕

You might also like More from author

Comments are closed.