ភាពអាម៉ាស​របស់​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តស្វាយរៀង ត្រូវបាន​លាតត្រដាង ខណៈ​​​​​​​​​​ដែល​រថយន្ត​ក្រុមហ៊ុន​ស៊ុន​ហ៊ួ​រ បុក​ស្លាប់​ ធ្លាយ​ទំនិញគេចពន្ធ​

0
Cambodia Website Design

ខេត្តស្វាយរៀង : ទំនិញគេចពន្ធ​ជាច្រើន​តោន ត្រូវបាន​បែកធ្លាយ​បន្ទាប់ពី​ក្រុមហ៊ុន​ស៊ុន​ហ៊ួ​រ 15SH transport បាន​បុក​រថយន្ត​កម្មករ កម្ម​ការ​នី​ស្លាប់​១៩​នាក់ របួសធ្ងន់​ស្រាល​២០​នាក់​នោះ ត្រូវបាន​បែកធ្លាយ​ដឹកទំនិញ ដែល​គេ​សន្និដ្ឋានថា ជា​ទំនិញគេចពន្ធ​រាប់សិប​តោន​។ ករណីនេះ​កើតឡើង​កាលពីរ​វេលា​ម៉ោ​១​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥​។​

​ក្នុង​ការចុះ​ត្រួតពិនិត្យ​ឆែកឆេ​រថយន្ត ដែល​បុក​រថយន្ត​កម្មករ​កម្ម​ការ​នី​នោះ ដោយបាន​រកឃើញ​ទំនិញ​សង្ស័យ​គេចពន្ធ ជាច្រើន​តោន​ដាក់​ក្នុង​ឃ្លប់​និង​ខាងក្រោម​កៅអី​រួមមាន ខោអាវ​ចំនួន​១០២​បាវ ស្មើ​៧២១៨​គីឡូក្រាម​, សាប៊ូ​សញ្ញា​រូប​ពពែ​, ព្រី​ន​ធ័​រ​, ស្បែកជើង និង​បាត​ស្បែកជើង​, ត្រចៀកទ្វា​អូ​តូ​, ដែក​សោ​ទ្វារ​, កូនសៀវភៅ​កាត់​តាឡុ​ក និង​ក្រដាស់​បិទ​ជញ្ជាំង​សរុប​១៣៣២​គីឡូក្រាម​។​

​បើតាម​មន្ត្រី​សមត្ថកិច្ច​ដែល​ចុះ​ឆែកឆេរ​បាន​ឲ្យ​ដឹងថា ក្រោយពី​ត្រួតពិនិត្យ​រួច​ក្រុម​សមត្ថកិច្ច ចម្រុះ​បាន​ហៅ​ម្ចាស់​ក្រុមហ៊ុន​ស៊ុន​ហ៊ួ​រ 15SH transport យក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ក្រហម ប្រភេទ​ទេសចរណ៍​៤៥ កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ 3C- 6336 មក​ផ្ទេរ​សាង​អីវ៉ាន់ ដោយ​យក​ក្រដាស់​បិទ​លើ​ផ្លាក​យីហោរ​ក្រុមហ៊ុន បិទបាំង​ឈ្មោះ​ក្រុមហ៊ុន ដូច​កាល​​ពីរ​​រថយន្ត​ដែល​បុក​រថយន្ត​កម្មករ មាន​អ្នក​មក​ហែក​ផ្លាក​យីហោ​ក្រុមហ៊ុន​ចោល​ដើម្បី​បិទបាំង​មិន​ទទួលខុសត្រូវ​។ អ្វីដែល​គួរ​ឲ្យ​ឆ្ងល់​នោះ គឺ​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​យក​ស្គ​ត់ម​កបិទ​លើ​យីហោ​ក្រុមហ៊ុន ដែល​បិទ​នៅលើ​ជញ្ជាំង​រថយន្ត រួច​លើក​ទំនិញ​ដាក់​លើ​រថយន្ត​ដឹកចេញទៅ ហើយ​ប្រាប់ថា ដឹក​ទៅ​ទុក​នៅ​ទីស្នាក់ការ​សាខាគយ​និង​រដ្ឋាករ​ខេត្តស្វាយរៀង​ដើម្បី ពិនិត្យ​ពន្ធ​។

Cambodia Website Design

​ជុំវិញ​ករណីនេះ​សា​ព័ត៌មាន​កំណើត​ថ្មី​មិនអាច​សុំ​ការបំភ្លឺ​បកស្រាយ​ពី​លោក ឡុ​ញ វណ្ណៈ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តស្វាយរៀង​បានទេ​៕

21-5-2015 (3)21-5-2015

You might also like More from author

Comments are closed.