សេង សូ​ណា ប្រើ​កាម​ទេព​ស្នេហ៍​អន្ទង់​មន្ត្រី​យោធា​ផ្កាយ​៣ដែល​សម្បូរ​រឿងអាស្រូវ បើកដៃ​ឲ្យ​ពួក​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់

10
Cambodia Website Design

រាជធានី​ភ្នំពេញ : ថ្មីៗ​នេះ​មាន​ប្រភព​ដែល​ស្និទ្ធ​នឹង​នាង​បាន​ទម្លាយ​ឲ្យ​ដឹងថា តារា​សម្តែង​និយម​ស្តាយ​សិច​ស៊ី សម្ញែង​ដើមទ្រូង​យ៉ាង​ចាស់ដៃ សេង សូ​ណា កំពុង​តែមាន​ទំនាក់ទំនង​ស្នេហ៍​យ៉ាង​ត្រជាក់​ល្ហឹម​ជាមួយនឹង​បុរស​ដែល​គេ​ដឹងថា ជា​មន្ត្រី​ថ្នាក់​ផ្កាយ​៣​ម្នាក់​ដែល​បម្រើ​ការងារ​ក្នុង​ក្រសួងការពារជាតិ ដោយ​ចំណង​ស្នេហ៍​មួយ​នេះ​មាន​រយៈពេល​ជាច្រើន​ខែ​មកហើយ​។ មន្ត្រី​ខាងលើ​បាន​ទំនុកបម្រុង​គ្រប់បែបយ៉ាង​ដល់ សេង សូ​ណា ដែល​អាច​និយាយបានថា នាង​ជា​ជំទាវ​តូច​ក្នុង​ដួងចិត្ត​របស់​នាង​ឧ​ត្ត​ម​សេនីយ៍​ខាងលើ​។​

​ប្រភព​ដដែល​នោះបាន​បង្ហើប​ថែម​ទៀតថា សេង សូ​ណា បាន​ប្រើប្រាស់​ពេលវេលា​ដ៏​ខ្លី​មួយ ដើម្បី​ស្វែងយល់​នូវ​ចិត្ត​ត​គ្នា​ជាមួយនឹង​មន្ត្រី​យោធា​ខាងលើ ដែល​ត្រូវបាន​គេ​ដឹងថា មាន​ឋានៈ​ជា​នាយរង​សេនាធិការ​ចម្រុះ និង​ជានា​យក​ទីចាត់ការ​ការងារ ព្រំដែន​នៃ​ក្រសួងការពារជាតិ និង​ជាម​ន្ត្រី​ម្នាក់​ដែល​សម្បូរ​រឿងអាស្រូវ ក្នុងការ​បើកដៃ​ឲ្យ​ពួក​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ដឹកជញ្ជូន​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេសជិតខាង​ថែមទៀត​ផង​។​

​ដោយឡែក​សម្រាប់​តារា​សម្តែង សាច់​សខ្ចី សម្បូរ​សាច់​ដើមទ្រូង​ធំ​ទ្រលុកទ្រលន់ សេង សូ​ណា ដែល​នាង​បានធ្វើ ខួបកំណើត​របស់ខ្លួន​គំរប់​អាយុ​២៥​ឆ្នាំ នៅ​ភោជនីយដ្ឋាន​ស្ទឹង​មាស នៅ​ត្រើយ​ខាងកើត​ស្ពាន​ជ្រោយចង្វា ដោយ​ប្រមែប្រមូល​អ្នកសិល្បៈ​ចូលរួម​យ៉ាងច្រើន​កុះករ ហើយ​ខួបកំណើត​មួយ​នេះ​គេ​បាន​សន្និដ្ឋានថា ជាការ​ឧបត្ថម្ភ​ទាំងស្រុង​ពី​បុរស​កំពូល​ស​ដួងចិត្ត​ដែលជា​មន្ត្រី​យោធា​ផ្កាយ​៣ ខណៈដែល​កាលពីមុនៗ​នាង​មិនដែល​បានធ្វើ​ខួប​ធំ​បែប​នេះឡើយ តែ​អកុសល​ម្ចាស់​ចិត្ត​ម្នាក់នេះ​មិនបាន​ចូលរួម​ទៅវិញ​។ ជុំវិញ​ករណី​បែកធ្លាយ​ដំណឹង​ចំណង​ស្នេហ៍​ជាមួយ​មន្ត្រី​យោធា និង​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ចាយ​លែង​អស់នោះ មិនទាន់មាន​ការបកស្រាយ​ពី​សំណាក់ តារា​សម្តែង​សិច​ស៊ី សេង សូ​ណា នៅឡើយ​ទេ​៕

Cambodia Website Design

You might also like More from author

Comments are closed.