ចូល​ខារ៉ាអូខេ​ថ្លៃ​អស់​ច្រើន​មិន​ស្តាយ ក្តៅក្រហាយ​រឿង​ច្រឡំគិតលុយ​លើស​១២​ដុល្លារ តវ៉ា​ផ្អើល​សមត្ថ​កិច្ច

0
Cambodia Website Design

រាជធានីភ្នំពេញ​ ៖ បុរស​វ័យ​ចំណាស់​មួយ​ក្រុម​មាន​គ្នា​៥​នាក់ ជិះ​រថយន្ត​២​គ្រឿង បាន​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី​ និង​ច្រៀង​ខារ៉ាអូខេ ​នៅ​ក្នុង​ហាង មី​លី​ណែ ស្ថិត​តាម​ផ្លូវជាតិ​លេខ​៦​អា តាំងពី​ម៉ោង​៣​និង៣០នាទីរសៀល ​រហូត​ដល់​ម៉ោង​៨និង៣០នាទី​យប់ ទើប​អោយ​គិតលុយ ។ លុះ​គិតលុយ​លើស​ចំនួន​១២​ដុល្លារ ​ប៉ុណ្ណោះ​ធ្វើ​អោយ​ក្រុម​បុរស​វ័យ​ចំណាស់​ទាំងនោះ​ កើត​ទុក​មិន​សុខចិត្ត ស្រែក​ឡាំប៉ា ផ្អើល​អស់កម្លាំង​ប៉េ​អ៊ឹ​ម ប៉ូ​លី​ស ​និង​ប្រជាជន ​នៅ​ក្បែរ​នោះ​ចោមរោម​មើល ដែល​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩​យប់​ថ្ងៃ​ទី​២០ ​ខែឧសភា​ ឆ្នាំ​២០១៥ នៅ​ហាង ​មី​លី​ណែ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខ​ណ្ឌ​ជ្រោយចង្វារ ។

Cambodia Website Design

បើ​តាម​មេកា​រខារ៉ាអូខេ​បានអោយ​ដឹង​ថា ក្រុម​បុរស​វ័យ​ចំណាស់​ ​បាន​ចូល​មក​ផឹកស៊ី​ និង​ច្រៀង​លេង​ក្នុង​ហាង​ខារ៉ាអូខេ ​តាំងពី​រសៀល​មក​ម្លេះ លុះ​ពេល​ផឹកស៊ី​រហូត​ដល់​យប់ ​ស្រវឹង​ស្រឿង​ៗ ​​ក៏​គិតលុយ​ចេញ​ តែ​ខាង​អ្នក​គិតលុយ​ ​វាយ​លេខ​បន្ទប់​ច្រឡំ​ ទើប​បណ្តាល​អោយ​លើស​ថ្លៃ​ទឹក​សុទ្ធ​២​ដប គឺ​លើស​តែ១២​ដុល្លារ ​ប៉ុណ្ណោះ ដែល​ថ្លៃ​សរុប​គឺ២៤៩​ដុល្លារ ។ ក្រោយ​ពី​ខាង​មេការ​យក​វិកា​យ​ប័ត្រ មក​ជូន​ក្រុម​ភ្ញៀវ​ទាំងនោះ ហើយភ្ញៀវ​​បាន​ធ្វើការ​គិត​ខ្លួនឯង​ម្តងទៀត ពេល​គិត​ហើយ​ ឃើញ​លើស​ថ្លៃ​ចំណាយ ​១២​ដុល្លារ ​ដោយ​មាន​បញ្ចូល​ទឹក​សុទ្ធ​ចំនួន​២​ដប ធ្វើ​អោយ​ភ្ញៀវ​ទាំងនោះ ​ឆោឡោ​ កើតទុកមិន​សុខចិត្ត​ទេ និង​បាន​និយាយ​ថា​ មិន​ព្រម​បង់លុយ​អោយ​ទេ ទាល់តែ​ហៅ​ថៅកែ​មក​ជួប ​សួរនាំ​អោយ​ដឹង​ខុស​ត្រូវ​ ទើប​បង់លុយ​អោយ ។ ទោះបី​ ខាង​មេការ​ និង​អ្នកបំរើ​ក្នុង​ហាង​ធ្វើការ​សំ​ទោស​ ហើយ​ចេញ​វិកា​យ​ប័​ត្រ​ថ្មី ​អោយ​យ៉ាងណា​ក៏​ដោយក៏​មិន​ព្រម ទើប​បណ្តោយ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខ​ណ្ឌ និង​ប៉ូ​លី​ស​ប៉ុស្តិ៍​ជ្រោយចង្វារ ​មក​អន្តរាគមន៍​ តែយ៉ាងណា​ក៏​មិន​ស្តាប់​ដែរ ។

លុះ​ប្រកែក​គ្នា​អស់ចិត្ត​ ប្រហែលជា​ជិត​២​ម៉ោង​ រាង​ស្វាង​បន្តិច ​ទើប​ក្រុម​ភ្ញៀវ​ទាំងនោះ​ ធ្វើការ​ទូទាត់​លុយ​អោយ ហើយ​បាន​និយាយ​ថា ការ​បង់លុយ​អោយ​នេះ ​មិនមែន​ខ្លួន​ទទួលកំហុស​ទេ គឺ​ខ្លួន​មិន​ចង់អោយ​រឿង​វែង​ឆ្ងាយ​ជាង​នេះ ។

បើ​តាម​អ្នក​រត់​ម៉ូតូឌុប​ដែល​បាន​ឈរ​មើល​ហេតុ​ការ​នេះ​បាន​និយាយ​ថា គ្រាន់តែ​លុយ​១២​ដុល្លា​សោះ ​ធ្វើ​អោយ​ខ្មាស់​គេ​ដែរ បើ​អោយ​លុយ​ធីប​នារី​ៗ ​ក្នុង​ហាង​អស់​រាប់រយ​មិច​មិន​ថា​ផង ។ ឯ​អ្នកខ្លះ​ទៀត​បាន​លើក​ឡើង​ថា មើលទៅ​រូបរាង​ក៏​ដឹង​ដែរ​ថា ​ជា​អ្នកធ្វើការ​ធំ​ មានមុខ​មាន​មាត់​ ស្គាល់​សុទ្ធតែ​អ្នកធំ គ្រាន់តែ​លុយ​១២​ដុល្លារ ​ចាំបាច់​ឡាំប៉ា​ធ្វើ​អ្វី ចាត់​ទុក​ថា ​ជ្រុះ​បាត់​ទៅ ហើយ​ម្យ៉ាងទៀត​ ខាង​មេការ​បាន​សូមទោស​ហើយ​តើ មុន​និង​ក្រោយ​គង់តែ​អោយ​គេ​ដដែល ​ចាំបាច់​អូស​បន្លាយ​អី​ ដល់​ថ្នាក់​ជិត​២​ម៉ោង នេះ​ប្រហែលជា​កាលពី​ដំបូង​ មិន​ទាន់​អស់​ជាតិ​ស្រវឹង លុះ​ក្រោយមក​រាង​ស្វាង​ ទើប​ដឹង​ថា ​ខ្មាស់​គេ​ហើយ​មើលទៅ ។

ក្រោយ​ពេល​គិតលុយ​អោយទៅ​ខាង​ម្ចាស់​ហាង​ខារ៉ាអូខេ​ហើយ ​ក្រុម​ភ្ញៀវ​ទាំងនេះ​បាន​ជិះ​រថយន្ត​ត្រឡប់​ទៅ​គេហដ្ឋាន​រៀង​ៗ​ខ្លួន ចំណែក​ឯខាង​កម្លាំង​​មាន​សមត្ថ​កិច្ច ​និង​កងរាជអាវុធហត្ថ ​មិន​បាន​ធ្វើ​កំណត់ហេតុ​ និង​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​ទេ ព្រោះ​នេះ​គ្រាន់តែ​ជា​ករណី​ស្រវឹង​បន្តិចបន្តួច​ប៉ុណ្ណោះ ៕
4748f073-77d5-4320-93de-a9d9f368d206

ប្រភព៖​ កោះសន្តិភាព

Comments

comments