អ៊ុយក្រែន​ ​កំពុង​ធ្វើសង្គ្រាម​ជាមួយ​រុស្ស៊ី​

0
Cambodia Website Design

ក្រុងកៀវៈ ប្រធានាធិបតី​អ៊ុយ​ក្រែន​លោក ប៉េ​ត្រូ ប៉ូ​រ៉ូ​សិន​កូ បានធ្វើ​ឲ្យ​វិមាន​ក្រឹម​ឡាំង​មាន​កំហឹង​ជាថ្មី​ពីថ្ងៃ​ពុធ ដោយ​ការព្រមាន​ថា​ប្រទេស​ដែល​ហែកហួរ​ដោយ​វិបត្តិ​របស់លោក គឺ​កំពុង​ប្រយុទ្ធ​នឹង​ «​សង្គ្រាម​ពិត​»​ មួយ ប្រឆាំងនឹង​ក្រុម​ឈ្លានពាន​រុស្ស៊ី ដែល​អាច​បង្កើន​ឡើង​នៅពេល​ណាមួយ​។​

​មេដឹកនាំ​គាំទ្រ​លោកខាងលិច​រូបនេះ បាន​និយាយថា ការចាប់ខ្លួន​ពី​ចុង​សប្ដាហ៍​នៃ​សមាជិក​កម្លាំង​ពិសេស​ដែល​គេ​អះអាងថា​ពលរដ្ឋ​រុស្ស៊ី​បាន​បញ្ជាក់ថា​ការ​បះ បោរ​ទាមទារ​បំបែក​ខ្លួន​ក្នុង​តំបន់ឧស្សាហកម្ម​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែន គឺជា​ការបិទបាំង​មួយ សម្រាប់​យុទ្ធនា​ការដែល​រៀបចំ​ដោយ​ក្រុង​ម៉ូស្គូ ក្នុង​បំណង​បំបែកបំបាក់​អតីត​រដ្ឋ​សូវៀត​នេះ​។​

មេដឹកនាំ​អ៊ុយ​ក្រែ​ន​វ័យ​៤៩​ឆ្នាំ​រូបនេះ បាន​ប្រាប់​ BBC​ ថា​៖ «​នេះ មិនមែនជា​ការប្រយុទ្ធ​ជាមួយនឹង ក្រុម​ទាមទារ​បំបែក​ខ្លួន​រុស្ស៊ី​នោះទេ នេះ​គឺជា​សង្គ្រាម​ពិតប្រាកដ​មួយ​ជាមួយ​រុស្ស៊ី​។ ការពិត​ដែល​យើង​បាន​ចាប់ខ្លួន​ទាហាន​កម្លាំង​ពិសេស​រុស្ស៊ី គឺជា​ភ័ស្តុតាង​រឹងមាំ​នៃ​ទង្វើ​នោះ​»​។​

Cambodia Website Design

​យោធា​អ៊ុយ​ក្រែន ពីថ្ងៃ​អង្គារ​បានបង្ហាញ​ជនជាតិ​រុស្ស៊ី​រងរបួស​ពីរ​នាក់​ដែល​ត្រូវបាន​ចាប់​ជា​អ្នក ទោស​អំឡុងពេល​ការប្រយុទ្ធ​ប្រើ​កាំភ្លើង​នៅ​ក្រុង លូហ្កានស៍ តំបន់​ខៀវ​នៅ​ជិតខាង​ក្រុង​ដូណិតស្គ៍​ដែល​បាន​បះបោរ​ប្រឆាំងនឹង​ការផ្លាស់ប្ដូរ​របស់​ក្រុង​កៀវ​ទៅ​លោកខាងលិច​កាលពី​ ១៣​ ខែ​មុន​។​

​បុរស​ទាំងពីរ បាន​ធ្វើជា​កសិណ ក្នុងអំឡុង​នៃ​ការសួរចម្លើយ​ដែល​ថត​សំឡេង​ថា​ពួកគេ​បាន​ចូលក្នុង​តំបន់​សង្គ្រាម កាលពី​ជិត​ពីរ​ខែ​មុន ជា​ផ្នែក​មួយ​នៃ​អង្គភាព​ឈ្លបយកការណ៍​ ២០០ ​នាក់​មកពី​នាយកដ្ឋាន​ចារកម្ម​ដ៏​សំខាន់​របស់​កងទ័ព​រុស្ស៊ី​ (GRU)​។​

​អ្នកនាំពាក្យ​សេវាកម្ម​សន្តិសុខ​អ៊ុយ​ក្រែន​ម្នាក់ បាន​និយាយថា ជនសង្ស័យ​ទាំងនោះ ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ចូលរួម​ក្នុង​«​ស​​កម្ម​ភាព​ភេរវកម្ម​» និង​បាន​ផ្ដល់ឱកាស​មួយ​ឲ្យ​ហៅ​ទូរស័ព្ទ​ទៅ​ក្រុម សាច់ញាតិ​ពួកគេ​នៅឯ​ផ្ទះ​។​

​ក្រុង​ម៉ូស្គូ ទទួលស្គាល់​វត្តមាន ​«​អ្នកស្ម័គ្រចិត្ត​»​ រុស្ស៊ី និង​ក្រុម​កងទ័ព​ដែល​មិន​ធ្វើការ នៅ​អ៊ុយ​ក្រែន​ប៉ុន្តែ​បាន​បដិសេធ​រាល់​ការចោទប្រកាន់​ដែលថា ពួកគេ​នៅ​ទីនោះ​នៅក្រោម​ការបញ្ជា​ពី​ក្រុម​ឧត្តម​​សេនីយ៍ លោកពូ​ទីន​៕

You might also like More from author

Comments are closed.