សេង សូណា បង្គាប់​ថ្លៃ​ទឹកដោះ​ ២ ម៉ឺន​ដុល្លារ​ពី​បុរស​សង្សារ​ក្មេង

1
Cambodia Website Design

ភ្នំពេញ: បដិសេធ​ពី​រឿង​មាន​ស្នេហា​ត្រជាក់​ល្ហឹម​នឹង​មន្ត្រី​យោធា​ពាក់​ផ្កាយ​បី​ដូច​ព័ត៌មាន​លេចឮ​នោះ តារា​សម្តែង​​ឆក់​ភាពល្បី​លើ​វិថី​សិល្បៈ​ដោយសារ​បញ្ចេញ​សាច់​ដើមទ្រូង​មិន​សំចៃ​នាង សេង សូណា បាន​ប្រកាស​ថា ជីវិត​នៅ​លីវ​ដ៏ស៊ីវិល័យ​នឹង​បញ្ចប់​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​ហើយ​។

ទន្ទឹម​នឹង​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ខ្លាំង​បន្ទាប់ពី​ស្ងាត់​​ពី​ភាព​សិចស៊ី​អង្រួន​ពិភព​សិល្បៈ​នោះ ក៏​មាន​​ដំណឹង​លេច​ធ្លាយ​មក​ថា កំពូល​​តារា​សិចស៊ី​ សេង សូណា បាន​ប្រើ​ព្រួញ​ស្នេហ៍​កាមទេព​អន្ទង​មន្ត្រី​យោធា​ផ្កាយ​ ៣ ​ឲ្យ​ឈ្លក់​វង្វេង​នឹង​សម្រស់​​ដ៏សិចស៊ី​។

តារា​សម្តែង​និយម​សម្ញែង​ដើមទ្រូង​យ៉ាង​ចាស់ដៃ នាង​ សេង សូណា ត្រូវ​ទម្លាយ​ពី​អ្នក​សិល្បៈ​ថា កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហ៍ យ៉ាង​​ត្រជាក់​ល្ហឹម​នឹង​បុរស​ដែល​គេ​ដឹង​ថា ជា​មន្ត្រី​ថ្នាក់​ផ្កាយ​ ៣ ​ម្នាក់​​ដែល​បម្រើ​ការងារ​ក្នុង​ក្រសួង​ការពារ​ជាតិ ដោយ​​ចំណង​ស្នេហ៍​មួយ​នេះ​មាន​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​។

មន្ត្រី​ខាងលើ​ក៏​ល្បី​ថា​​ បាន​ទំនុក​បម្រុង​គ្រប់​បែប​យ៉ាង​ដល់ នាង​ សេង សូណា ដែល​អាច​និយាយ​បាន​ថា នាង​ជា​ជំទាវ​តូច​ក្នុង​ដួងចិត្ត​របស់​បុរស​នោះ​ទៀត​ផង​​។​

Cambodia Website Design
Content image - Phnom Penh Post

ដូចជា​ខួបកំណើត​នាង សេង សូណា គម្រប់​អាយុ​ ២៥ ​ឆ្នាំ នៅ​ភោជនីយដ្ឋាន​ស្ទឹងមាស នៅ​ត្រើយ​ខាង​កើត​ស្ពាន​ជ្រោយចង្វារ​មាន​​អ្នក​សិល្បៈ​ចូលរួម​យ៉ាង​ច្រើន​កុះករ​កាលពី​ដើម​ឆ្នាំ​ ២០១៥ នេះ ក៏​មាន​ដំណឹង​សាយភាយ​ទៀត​ថា ជា​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​មន្ត្រី​យោធា​ម្ចាស់​ដួងចិត្ត​ដែរ។

ប៉ុន្តែ​នៅពេល​ស្នើ​បកស្រាយ​ពី​ដំណឹង​ពួន​សម្ងំ​បន្ទំ​ស្នេហ៍​ជាមួយ​មន្ត្រី​យោធា​នោះ តារាសម្តែង​សិចស៊ី​​​វ័យ​ ២៥ ឆ្នាំ នាង សេង សូណា បែរ​ជា​ទម្លាយ​ពី​ពេលវេលា​នាង​ជិត​ដឹក​ដៃ​ប្រុស​ក្មេង​សាមញ្ញ​ម្នាក់​ចូល​រោងការ​ទៅវិញ។

តារា​ស្រី​ដែល​អះអាង​មិន​ដាច់​ពី​មាត់ ក្នុង​បេះដូង​មិន​មាន​ផ្ទុក​មន្ត្រី​​ធំ​នោះ នាង​បាន​ប្រាប់​ថា៖ «នៅ​មិន​យូរ​ប៉ុន្មាន​ទេ នឹង​ដល់​ថ្ងៃ​ចូល​រោងការ​ខ្ញុំ​ហើយ​ ហើយ​អនាគត​ស្វាមី​ខ្ញុំ​គាត់​ជា​អ្នក​សាមញ្ញ​ទេ មិនមែន​ជា​មន្ត្រី​ស្អី​ណា​ដូច​គេ​ល្បី​អី​ដែរ​។ មន្ត្រី​ធំៗ អ្នក​ធំៗ​ចូលរួម​ក្នុង​កម្មវិធី​ខួបកំណើត​ខ្ញុំ​កាលពី​​ដើម​ឆ្នាំ ដែល​​នាំ​ឲ្យ​មាន​គេ​និយាយ​ថា​ជា​ម្ចាស់​ស្នេហ៍ ជា​អ្នក​ឧបត្ថម្ភ​ខួបកំណើត​ស្អី​នោះ សម្រាប់​ខ្ញុំ​មិន​មាន​ស្នេហា​​ជាមួយ​ពួកគាត់​ទេ»។

នាង​អះអាង​ថា៖ «មន្ត្រី​ធំ ឬ​អ្នក​ធ្វើការ​​ធំ​នោះ​ទុក​ឲ្យ​តែ​មិត្តភក្ដិ​ខ្ញុំ ព្រោះ​ពួកគេ​​ទើប​​​ចូលចិត្ត​មាន​សង្សារ​បែប​នេះ»។

ក្រៅពី​បង្ហើប​ថា​​នឹង​ចូល​រោងការ​ក្នុង​វ័យ​ ២៦ ​ឆ្នាំ គឺ​នៅ​ដើម​ឆ្នាំ​ ២០១៦ សេង សូណា បាន​ឲ្យ​ដឹង​ទៀត​ថា៖ «អនាគត​ស្វាមី​មាន​វ័យ​ ៣២ ឆ្នាំ​ ជា​អ្នក​ខេត្ត​បាត់ដំបង ពន្លក​ស្នេហ៍​យូរ​ឆ្នាំ​ហើយ​ដែរ និង​​ទទួល​បាន​ការ​ពេញចិត្ត​ពី​ឪពុកម្តាយ​ទាំង​សង​ខាង។ នាង​បង្គាប់​ថ្លៃ​ទឹកដោះ​ ២ ម៉ឺនដុល្លារ និង​ថ្ងៃ​ការ​អញ្ជើញ​ភ្ញៀវ​ចំនួន​ ១០០ ​តុ​រៀបចំ​ធ្វើ​នៅ​ខេត្ត​បាត់ដំបង»៕

You might also like More from author

Comments are closed.